ហាង​កាហ្វេ​យុវវ័យ រសជាតិ​ឆ្ងាញ់ ទើប​បើក​ថ្មី ក្បែរ​វិទ្យាល័យ​សន្ធរម៉ុក

ក្មេងៗ​យុវវ័យ​ជា​ច្រើន បាន​សម្រុក​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​ហាង​ថ្មី S-Seven Mart & Coffee កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ម្សិលមិញ​នេះ នៅ​ក្បែរ​វិទ្យាល័យ​សន្ធរម៉ុក ខណៈ​ដែល​ក្រុម​តារា​ហ្វេសប៊ុក និង​ក្រុម​ចម្រៀង original song ក៏​មាន​វត្តមាន​ប្រគំតន្ត្រី​អង្រួន​ឆាក​ក្នុង​កម្មវិធី​ដែរ។

ស្នូរ​ទះ​ដៃ និង​សំឡេង​ហ៊ោកញ្ជ្រៀវ​ចាប់​លាន់​ឮ​រំពង ស្រប​ពេល​ដែល​ក្រុម​តារា​សំណព្វ​ចិត្ត​ពួកគេ​ឡើង​ឆាក​លេង​ហ្គីតា ព្យាណូ និង​ច្រៀង​បទ​ពីរោះៗ ក្នុង​នោះ​មាន ប្រុស​សង្ហា Emo Composer, ក្រុម Sed2R, ស្រី​ស្អាត Lada, កញ្ញា Chorda, ក្រុម​ប្រុស​ស្អាត De Ocean, The Husky ជា​ដើម។

ហាង​កាហ្វេ​យុវវ័យ រសជាតិ​ឆ្ងាញ់ ទើប​បើក​ថ្មី ក្បែរ​វិទ្យាល័យ​សន្ធរម៉ុក

កញ្ញា សំរោង មន្ត្រា ម្ចាស់​ហាង S-Seven Mart & Coffee បាន​និយាយ​ថា “ការ​សម្ពោធ​ដំណើរការ​ហាង​ជា​ផ្លូវ​ការ​ថ្ងៃ​នេះ គឺ​ចំ​ថ្ងៃ​ទី​៧ ខែ​៧ ដែល​ជា​ថ្ងៃ​ខែ​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ ពេល​គេ​និយាយ​ពី​ប្រាសាទ​ព្រះវិហារ គេ​នឹង​នឹក​ឃើញ​ដល់​ហាង​កាហ្វេ S-Seven។ ម្យ៉ាង​ទៀត S-Seven ក៏​សំដៅ​លើ​សេវាកម្ម​ហាង​ដែល​បើក​បម្រើ​ពេញ ២៤​ម៉ោង​​ក្នុង​មួយ​ថ្ងៃ​ដែរ”។

ម្ចាស់​ហាង​វ័យ​ក្មេង ២០​ឆ្នាំ និង​ជា​និស្សិត​ច្បាប់​ឆ្នាំ​ទី​៣​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច បាន​បន្ត​ថា ការ​ពិត​ទៅ​ហាង​នេះ​បាន​បើក​ដំណើរ​ការ​ប្រមាណ​ជា​កន្លះ​ខែ​មក​ហើយ ខណៈ​ដែល​កាហ្វេ​ដែល​ភ្ញៀវ​យុវវ័យ​ និង​សិស្ស​សាលា​ពេញ​និយម​ជាង​គេ គឺ​ពពួក Frappe ខណៈ​ដែល​កាហ្វេ​របស់​ហាង​នេះ មាន​រសជាតិ​ឆ្ងាញ់​ខុស​ប្លែក​ពី​ហាង​ផ្សេងៗ​ទៀត ព្រោះ​គ្រាប់​កាហ្វេ​ គឺ​ជា​ផលិតផល​របស់​កម្ពុជា​តែ​ម្ដង ហើយ​ត្រូវ​បាន​ធានា​គុណភាព​ដាំ​តាម​បែប​ធម្មជាតិ ១០០% សុទ្ធសាធ។

ហាង​កាហ្វេ​យុវវ័យ រសជាតិ​ឆ្ងាញ់ ទើប​បើក​ថ្មី ក្បែរ​វិទ្យាល័យ​សន្ធរម៉ុក

កញ្ញា សំរោង មន្ត្រា ម្ចាស់​ហាង S-Seven Mart & Coffee

ពេល​សួរ​ថា​តើ ហេតុអ្វី​មិន​នាំ​ចូល​គ្រាប់​កាហ្វេ​ពី​បរទេស ម្ចាស់​ហាង​ស្រស់​ស្អាត​រូប​នេះ បញ្ជាក់​ថា “ខ្ញុំ​ចង់​បង្កើត brand ជា​របស់​ខ្មែរ​យើង។ អ៊ីចឹង ខ្ញុំ​ជ្រើស​យក​គ្រាប់​កាហ្វេ​ខ្មែរ​យើង។ ណា​មួយ កាហ្វេ​នោះ​ត្រូវ​ដាំ​តាម​បែប​ធម្មជាតិ ហើយ​ផ្សំ​នឹង​ខ្ញុំ​មាន​រូបមន្ត​ពិសេស​បន្ថែម​ទៀត ភ្ញៀវ​សរសើរ​ថា​ឆ្ងាញ់​ប្លែក រហូត​ដល់​ភ្ញៀវ​ខ្លះ​មិន​ចេះ​ញ៉ាំ​កាហ្វេ​កន្លែង​គេ តែ​ចាប់​ផ្ដើម​ចេះ​ញ៉ាំ​នៅ​កន្លែង​ខ្ញុំ”។

ហាង​កាហ្វេ​យុវវ័យ រសជាតិ​ឆ្ងាញ់ ទើប​បើក​ថ្មី ក្បែរ​វិទ្យាល័យ​សន្ធរម៉ុក

S-Seven Mart & Coffee ត្រូវ​បាន​ដេគ័រ​យ៉ាង​ស្អាត​ ដោយ​មាន​ឈើ​បិទ​នៅ​ជញ្ជាំង និង​មាន​តាំង​ឧបករណ៍​ភ្លេង​ខ្មែរ ដូចជា ខ្លុយ ទ្រ ជា​ដើម។ បរិយាកាស​ស័ក្ដិសម​សម្រាប់​សិស្ស​សាលា និង​និស្សិត​ជួប​ជុំ​ជជែក​គ្នា​លេង ឬ​ធ្វើ​ការងារ​សាលា ខណៈ​ដែល​ទីធ្លា​ចំណត​ធំ​ទូលាយ។ ហាង​នេះ​បើក​ដំណើរ​ការ​ពេញ ២៤ ម៉ោង​តែ​ម្ដង។

អូ! S-Seven Mart & Coffee ផ្ដល់​កម្មវិធី​បញ្ចុះ​តម្លៃ​ពិសេស ២៥-៣០% លើ​រាល់​មុខ menu ទាំង​អស់ ចាប់​ពី​ថ្ងៃ​ទី​៨-កក្កដា ដល់ ៨-សីហា។ ព័ត៌មាន​បន្ថែម សូម​ទាក់ទង 086 55 77 00 / 069 55 77 00 ឬ​ចូល​ផេក​ហ្វេសប៊ុក S-Seven Mart & Coffee ។

S-Seven Mart & Coffee ស្ថិត​នៅ​ផ្ទះ​លេខ ១៥៤ ផ្លូវ ១៣២ សង្កាត់​ទឹក​ល្អក់១ ខណ្ឌ​ទួលគោក (ខាង​លិច​វិទ្យាល័យ​ជាស៊ីម សន្ធរម៉ុក ប្រមាណ​ជា ១៥០ ម៉ែត្រ)។

Sabay សាក​រួច​ហើយ រសជាតិ​អេម​របស់​គេ ឯ​តម្លៃ​សមរម្យ​ទៀត​ផង! កុំ​ភ្លេច​សាកល្បង​ណា៎!

អត្ថបទ៖ សុផាត