Sanches ចង់​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​​ក្រុម​ Bayern ​រដូវ​កាល​ថ្មី

Renato Sanches ​តារា​ឆ្នើម​វ័យ​ក្មេង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ សង្ឃឹម​ថា​​​ខ្លួន​នឹង​អាច​បន្ត​ទម្រង់​លេង​ល្អ​ និង​អាច​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​ (Key Player) ​នៅ​ក្រុម​ថ្មី​ Bayern Munich សម្រាប់​រដូវ​កាល​ថ្មី​២០១៦-២០១៧ ខាង​មុខ។

 

Sanches ចង់​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​​ក្រុម​ Bayern ​រដូវ​កាល​ថ្មី

Renato Sanches ​តារា​ឆ្នើម​វ័យ​ក្មេង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់

 

ខ្សែ​បម្រើ​​វ័យ​១៨​ឆ្នាំ​រូប​នេះ​ បាន​ផ្ទេរ​ពី​ក្លឹប​ Benfica ​ទៅ​ចូល​រួម​ជាមួយ​ក្រុម​យក្ស​អាល្លឺម៉ង់ Bayern ក្រោយ​ចប់​រដូវ​កាល​២០១៥-២០១៦ ​ដោយ​ចុះ​កុងត្រា​៥​ឆ្នាំ ក្នុង​តម្លៃ​៣៥​លាន​អឺរ៉ូ (ជិត​៣៨,៨​លាន​ដុល្លារ)។

 

Sanches បាន​​ប្រាប់​ដល់​ Sport Bild ​ថា៖ “ខ្ញុំ​រង់ចាំ​លេង​​ឲ្យ​ Bayern…ហើយ​ Bayern គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​រូប​ខ្ញុំ។ ខ្ញុំ​មាន​គោលដៅ​ធំ​ខ្លះៗ…ខ្ញុំ​ចង់​ឈ្នះ​ពាន​ជាមួយ​ Bayern។ ខ្ញុំ​ចង់​ជួយ​ក្រុម​ថ្មី​របស់​ខ្ញុំ​ឲ្យ​ជោគជ័យ។ ​ខ្ញុំ​មាន​មោទនភាព​ណាស់ ដែល​អាច​នឹង​លេង​ឲ្យ​ Bayern ​ជា​ក្លឹប​ធំ​បំផុត​មួយ​នៅ​អឺរ៉ុប ក្នុង​ពេល​ឆាប់ៗ។ ខ្ញុំ​ចង់​បន្ត​​ទម្រង់​លេង​ល្អ​នៅ​ Bayern ដូច​ពេល​ខ្ញុំ​លេង​នៅ​ Benfica។ ខ្ញុំ​ជា​ Key Player ​នៅ​ក្រុម​ Benfica”។

 

Sanches ចង់​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​​ក្រុម​ Bayern ​រដូវ​កាល​ថ្មី

 

រដូវ​កាល​មុន​ Sanches លេង​ឲ្យ​ក្រុម​ Benfica ​សរុប​៣៥​ប្រកួត ស៊ុត​បាន​២​គ្រាប់​ ជួយ​ឲ្យ​ Benfica ឈ្នះ​ពាន​២ (Primeira Liga និង​ Portuguese League Cup) ​ហើយ​មក​ទល់​ពេល​នេះ​ រូប​គេ​លេង​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​១០​ប្រកួត​ហើយ ដោយ​ស៊ុត​បាន​១​គ្រាប់ (Assist ១) និង​ជា​តួអង្គ​ដ៏​សំខាន់ ដែល​ជួយ​ឲ្យ​ព័រទុយហ្គាល់ ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Euro 2016 ផង​ដែរ៕

 

Sanches ចង់​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​​ក្រុម​ Bayern ​រដូវ​កាល​ថ្មី

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail