អ្នកលក់​លៀស​ហាល ត្អូញ​លក់​មិន​ដាច់​នៅ​រដូវ​វស្សា

ពេលភ្លៀងធ្លាក់ មនុស្សម្នាទាំងឡាយរត់រកកន្លែងជ្រកយ៉ាងរូតរះ ឯអ្នកលក់លៀសហាលវិញ មិនបង្អង់យូរម្នីម្នាបត់ម៉ូតូចូលជ្រកតាមផ្ទះអ្នកស្រុកជាបន្ទាន់ដែរ។

អ្នកលក់​លៀស​ហាល ត្អូញ​លក់​មិន​ដាច់​នៅ​រដូវ​វស្សា

អ្នកលក់លៀសហាលម្នាក់មកពីខេត្តតាកែវ លោក សុភ័ក្រ្ត បាននិយាយថា រដូវវស្សាជាពេលដែលគាត់ពិបាកប្រកបរបរនេះណាស់ ព្រោះលៀសហាលពឹងលើកំដៅថ្ងៃ បើមេឃភ្លៀងជាប់សូរហាក់ដូចជាបង្អាក់ការងាររបស់គាត់យ៉ាងដូច្នោះដែរ។

គាត់បន្តថា បើនៅរដូវប្រាំង គាត់អាចលក់បានប្រហែល ៤០០កំប៉ុង ងាកមករដូវវស្សាវិញ គាត់អាចលក់បានប្រហែលតែ ១០០កំប៉ុង ឬតិចជាងនេះក៏មាន ឯថ្ងៃខ្លះចូលដើមព្រោះតែភ្លៀងធ្លាក់។

បុរសដែលប្រកបរបរលក់លៀសហាលអស់រយៈពេល ៤ឆ្នាំមកហើយនោះ បានបរិយាយពីរបរប្រចាំថ្ងៃយ៉ាងនេះថា ការទិញលៀសឆៅ គឺគេគិតជាធុង (ធុងស្ពេត្រូ)។ វាមានច្រើនតម្លៃណាស់ ចាប់ពី ១ធុង ១៥.០០០៛ ដល់ ៧០.០០០៛ អាស្រ័យលើទំហំ និងប្រភពរបស់វា។ សម្រាប់អ្នកលក់តាមខេត្តមិនហ៊ានយកតម្លៃខ្ពស់មកលក់ទេ ព្រោះថាកាលណាលៀសថ្លៃគាត់ក៏លក់ថ្លៃតាមហ្នឹងដែរ តែអ្នកទិញគេអត់ហ៊ានទិញទេ គេចង់បានថោក។ ចំណែកលៀសដែលគាត់លក់នេះ គឺស្ថិតក្នុងកម្រិតទី២ តម្លៃ ២០.០០០៛ក្នុង១ធុង។

អ្នកលក់​លៀស​ហាល ត្អូញ​លក់​មិន​ដាច់​នៅ​រដូវ​វស្សា

គាត់បន្ថែមថា លៀសដែលគាត់ធ្លាប់លើកយកមកលក់មានបីកន្លែង តែលៀសល្អគឺមកពីកំពង់ចាម និងកណ្តាល ឯលៀសដែលមកពីកំពង់ឆ្នាំងវិញមិនសូវមានសាច់ទេ និងសម្បូរទឹក ទោះជាវាមានទំហំធំក៏ដោយ។ “មុនដំបូងខ្ញុំលក់តែនៅតាកែវទេ ក្រោយមកទើបមកលក់នៅកំពត (ឈូក កោះស្លា ដងទង់…)។ អ្នកលក់លៀសបន្ថែម៕

ប្រភព៖ sabay

  • អ្នកលក់​លៀស​ហាល ត្អូញ​លក់​មិន​ដាច់​នៅ​រដូវ​វស្សា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:ជីវិតនិងសង្គម
Tags: