Ruby Romans ពូជ​ទំពាំងបាយជូរ​ថ្លៃ​បំផុត​លើ​លោក​ មួយ​គ្រាប់​ថ្លៃ​រាប់​រយ​ដុល្លារ

កាលពីពេលថ្មីៗនេះ ផ្លែទំពាំងបាយជូរ Ruby Roman មួយចង្កោម ត្រូវបានគេលក់ក្នុងតម្លៃ រហូតដល់ទៅជាង ១ម៉ឺនដុល្លារឯណោះ ដែលវាជាតម្លៃដ៏ថ្លៃបំផុតមួយ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
Ruby Romans ពូជ​ទំពាំងបាយជូរ​ថ្លៃ​បំផុត​លើ​លោក​ មួយ​គ្រាប់​ថ្លៃ​រាប់​រយ​ដុល្លារ
លោក Takamaru Konishi ជាម្ចាស់ហាងម្នាក់ បានចំណាយលុយរហូតដល់ទៅ ១.‌១លានយ៉េន (១០ ៩០០ដុល្លារ) ដើម្បីទិញយកផ្លែទំពាំងបាយជូរ Ruby Romans មួយចង្កោម សរុបមានចំនួន ៣០គ្រាប់ បើគិតទៅក្នុងមួយគ្រាប់មានតម្លៃ ៣៦០ដុល្លារ។ ផ្លែទំពាំងបាយជូរប្រភេទនេះមួយគ្រាប់ មានទំហំប៉ុនគ្រាប់ប៉េងប៉ុង ហើយមានរសជាតិផ្អែមឆ្ងាញ់ខ្លាំងណាស់។

Ruby Romans ពូជ​ទំពាំងបាយជូរ​ថ្លៃ​បំផុត​លើ​លោក​ មួយ​គ្រាប់​ថ្លៃ​រាប់​រយ​ដុល្លារ

លោក Konishi បាននិយាយប្រាប់ទាំងសប្បាយរីករាយថា «វាពិតជាពូជទំពាំងបាយជូរ Ruby Roman យ៉ាងពិតប្រាកដមែន។ យើងនឹងដាក់តាំងបង្ហាញវា នៅក្នុងហាងរបស់យើង មុនពេលដែលឱ្យអតិថិជនយើងភ្លក់រសជាតិទំពាំងបាយជូរគំរូ»។

គួរបញ្ជាក់ផងដែរថា ពូជទំពាំងបាយជូរ Ruby Roman នេះ ត្រូវបានគេដាំតែនៅក្នុងខេត្ត Ishikawa ស្ថិតនៅលើឆ្នេរសមុទ្រភាគខាងជើង នៃប្រទេសជប៉ុន តែប៉ុណ្ណោះ ដោយទីនោះសំបូរអ្នកជំនាញដាំផ្លែឈើច្រើន។ ផ្លែឈើនៅក្នុងប្រទេសជប៉ុន គឺមានតម្លៃថ្លៃខ្លាំងណាស់។ ឧទាហរណ៍ដូចជាផ្លែប៉ោមមួយផ្លែ មានតម្លៃរហូតដល់ទៅ ៣ដុល្លារ។ បើតាមប្រពៃណីរបស់ប្រជាជនជប៉ុន វាគឺជារឿងធម្មតាទៅហើយ សម្រាប់បុគ្គលមានទ្រព្យសម្បត្តិ ឬសាជីវកម្មមួយ ក្នុងការដាក់ផ្លែឈើថ្លៃៗឲ្យភ្ញៀវពិសា។

យ៉ាងណាមិញ ស្ដេចផ្លែឈើនៅក្នុងប្រទេសជប៉ុន គឺផ្លែត្រសក់ស្រូវ ដោយផ្លែត្រសក់ស្រូវមួយគូ ត្រូវគេលក់ដេញថ្លៃបានរហូតទៅដល់ ១២ ៣០០ដុល្លារឯណោះ កាលពីឆ្នាំ២០១៥៕

Ruby Romans ពូជ​ទំពាំងបាយជូរ​ថ្លៃ​បំផុត​លើ​លោក​ មួយ​គ្រាប់​ថ្លៃ​រាប់​រយ​ដុល្លារ

Ruby Romans ពូជ​ទំពាំងបាយជូរ​ថ្លៃ​បំផុត​លើ​លោក​ មួយ​គ្រាប់​ថ្លៃ​រាប់​រយ​ដុល្លារ

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail

  • Ruby Romans ពូជ​ទំពាំងបាយជូរ​ថ្លៃ​បំផុត​លើ​លោក​ មួយ​គ្រាប់​ថ្លៃ​រាប់​រយ​ដុល្លារ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:ជីវិតនិងសង្គម
Tags: