Central Intelligence អស់សំណើចគ្រប់ជំហាន ជាមួយភ្នាក់ងារសំងាត់កំពូលកូរ

ធ្លាប់តែមានអ្នកជុំវិញខ្លួនគេមើលងាយខឹង និងគេមើលស្រាលខ្លួនពេក ស្រាប់តែ ២០ឆ្នាំក្រោយមានសរូបរាង មិនគួរអោយជឿ ព្រមទាំងក្លាយជាភ្នាក់ងារ CIA ទៀតផង បូករួមជាមួយមិត្តភ័ក្តរួមសាលា ជាមួយគ្នាពូកែកូរពីមួយឈុត ទៅមួយឈុតធ្វើអោយទស្សនិកជនអស់សំណើច ជាមួយ ខ្សែភាពយន្តស៊ើបអង្កេតបាញ់ប្រហារបែបកំប្លែងសើចមិនជិនណាយ ដែលធ្វើអោយទស្សនិកជន សើចអស់ពីខ្លួន និងអារម្មណ៏ស្រស់ស្រាយតែម្តង គឺរឿង Central Intelligence នឹងចាក់បញ្ចាំងនាចាប់ពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៦តទៅ។

ស្ទូឌីយោ Universal Pictures បានណែនាំរឿង Central Intelligence ជូនដល់ទស្សនិកជន ដែលជាខ្សែភាពយន្តអាមេរិកបាញ់ប្រហារបែបកំប្លែង ត្រូវបានដឹកនាំដោយ លោក Rawson Marshall Thurber និពន្ធដោយ លោក Ike Barinholtz និង លោក David Stassen David Stassen ។ ហើយខ្សែភាពយន្តលើកនេះ នឹងមានការចូលរួមសម្តែងដោយ លោក Dwayne Johnson ហៅ The Rock សម្តែងជាតួ Bob Stone/Robbie Wheirdicht និង លោក Kevin Hart សម្តែងជាតួ Calvin Joyner ដែលជាតួអង្គសំខាន់។ 

សាច់រឿងនិយាយពីមនុស្សធ្លាប់ល្ងីល្ងើ ដែលធ្វើជាភ្នាក់ងារ CIA ដ៏ខ្លាំង (សម្តែងដោយ Johnson) ត្រឡប់មកស្រុកកំណើត ដើម្បីចូលរួមពិធី ជួបជុំសិស្សវិទ្យាល័យ។ ដោយខ្លួនស្ថិតក្នុងការ ដោះស្រាយករណីសម្ងាត់មួយ គាត់បានចូលទៅជួយអតីត បុរសខ្លាំងប្រចាំសាលា(សម្តែងដោយ Hart) ដែលឥឡូវក្លាយជាគណនេយ្យករ ដែលគ្មានថ្ងៃសុខស្រួលដូចពីមុន។ តែមុននឹងដឹងថាខ្លួនដឹងច្បាស់ពី រឿងដែលគាត់នឹងពាក់ព័ន្ធ វាយឺតពេលទៅហើយបើចង់ចេញពីរឿងនេះ ដោយមិត្តហេងស៊យថ្មីៗ របស់គាត់កាន់តែច្រើនឡើង បាននាំគាត់ចូលទៅពិភពបាញ់ប្រហារ ក្បត់គ្នា និងចារកិច្ច ដែលនាំឱ្យទាំងសងខាង សម្លាប់គ្នាតាមវិធីច្រើន ដែលគាត់នឹកស្មានមិនដល់។

ចង់ដឹងថាក្នុងរឿងនេះមានឈុតបាញ់ប្រហារ និងអស់សំណើចកំរិតណានោះមានតែរង់ចាំទស្សនា ខ្សែភាពយន្តថ្មី រឿង Central Intelligence ដែលចាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពី ថ្ងៃទី ៣០ មិថុនា ឆ្នាំ២០១៦ នៅគ្រប់រោងភាពយន្ត ជាប្រភេទ 2D។ ទស្សនា Trailer នៅខាងក្រោមនេះ៖ 

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload