ម៉ារីម៉ា នាំ​កូន​ស្រី​មក​ដើរ​ផ្សារ​ទំនើប​លើក​ដំបូង

Zia ហាក់​ដូច​ជា​ពេញ​ចិត្ត​ខ្លាំង​ណាស់​នៅ​ពេល​បាន​ម៉ាក់​ដែល​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ Marian Rivera នាំ​មក​ដើរ​ផ្សារ​ទំនើប។

 

ម៉ារីម៉ា នាំ​កូន​ស្រី​មក​ដើរ​ផ្សារ​ទំនើប​លើក​ដំបូង

យប់​ថ្ងៃ​ទី ៥​ខែ​កក្កដា កំពូល​តារា​សម្ដែង​ស្រី​ហ្វីលីពីន Marian Rivera បាន​នាំ​កូន​ស្រី Zia របស់​ខ្លួន​មក​ដើរ​ផ្សារ​ទំនើប​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ឲ្យ​​ផលិតផល​ដែល​ម្ដាយ​កូន​នេះ​ជា​អ្នក​តំណាង។ នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល Zia បង្ហាញ​ខ្លួន​ជា​សាធារណៈ​ក្រោយ​ពេល​ចាប់​កំណើត​កាល​ពី​ឆ្នាំ​មុន។
ដោយ​សារ​តែ​បាន​ឃើញ​មនុស្ស​ចម្លែក​ច្រើន​ដូច​នេះ​ជា​លើក​ទី​មួយ ក្មេង​ស្រី​អាយុ​៨​ខែ​មើល​ទៅ​រៀង​ភាំង​ៗ​តែ​នាង​មិន​បាន​យំ​នោះ​ទេ។ បើ​ទោះ​បី​ជា​មាន​អាយុ​មិន​ទាន់​ដល់​១​ខួប​ក៏​ដោយ​តែ Zia Dantes ត្រូវ​បាន​ក្រុមហ៊ុន​ជា​ច្រើន​ទាក់ទង​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ខ្លួន​តែ Marian ជ្រើស​ផ្សាយ​ឲ្យ​តែ​ផលិតផល​ណា​ដែល​នាង​ជឿ​ទុក​ចិត្ត​តែ​ប៉ុណ្ណោះ៕

 

ម៉ារីម៉ា នាំ​កូន​ស្រី​មក​ដើរ​ផ្សារ​ទំនើប​លើក​ដំបូង

 

ម៉ារីម៉ា នាំ​កូន​ស្រី​មក​ដើរ​ផ្សារ​ទំនើប​លើក​ដំបូង

 

ម៉ារីម៉ា នាំ​កូន​ស្រី​មក​ដើរ​ផ្សារ​ទំនើប​លើក​ដំបូង

 

ម៉ារីម៉ា នាំ​កូន​ស្រី​មក​ដើរ​ផ្សារ​ទំនើប​លើក​ដំបូង

 

ចុុចអាន៖១៤សន្លឹក​បង្ហាញ​ពី​សុភមង្គល​ពិត​ៗ​របស់​គ្រួសារ​ម៉ារីម៉ា

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ngoisao