ប៉ូលិស​​​អាមេរិក​​​ត្រូវ​គេ​​លួច​​បាញ់​ស្លាប់​​​៤​នាក់​​ ពេល​កំពុង​តវ៉ា

មន្ត្រីប៉ូលិសទីក្រុង Dallas រដ្ឋតិចសាស់ សហរដ្ឋអាមេរិកចំនួន ៤នាក់ ត្រូវបានអ្នកលួចបាញ់ស៊ីប២នាក់សម្លាប់ អំឡុងពេលកើតមានការតវ៉ាប្រឆាំងនឹងករណីប៉ូលិសស្បែកសបាញ់សម្លាប់បុរសស្បែកខ្មៅ នៅព្រឹកនេះ។

ប៉ូលិស​​​អាមេរិក​​​ត្រូវ​គេ​​លួច​​បាញ់​ស្លាប់​​​៤​នាក់​​ ពេល​កំពុង​តវ៉ា

ការផ្ទុះស្នូរកាំភ្លើង កើតឡើងនាវេលាម៉ោង ៨៖៤៥នាទីយប់នៅអាមេរិក (ត្រូវនឹងព្រឹកថ្ងៃសុក្រនៅកម្ពុជា) ខណៈក្រុមអ្នកតវ៉ាបានដង្ហែក្បួនឆ្លងកាត់ទីក្រុង ដើម្បីស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះបុរសស្បែកខ្មៅជាច្រើននាក់ ដែលប៉ូលិសបានបាញ់សម្លាប់នៅទីក្រុង Baton Rouge, Louisiana និង St. Paul, Minnesota នៅប៉ុន្មានថ្ងៃមុន ។

ក្រៅពីស្លាប់ ៤នាក់ មានមន្ត្រីប៉ូលិសជាច្រើននាក់ទៀត បានរងរបួសក្នុងការលបបាញ់នេះ ដោយខ្លះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មេប៉ូលិសទីក្រុង Dallas លោក David Brown និយាយថាក្រុមគាត់កំពុងតាមស្វែងរកជនសង្ស័យ៕

ប៉ូលិស​​​អាមេរិក​​​ត្រូវ​គេ​​លួច​​បាញ់​ស្លាប់​​​៤​នាក់​​ ពេល​កំពុង​តវ៉ា
ជនសង្ស័យម្នាក់ ក្នុងចំណោមទាំងពីរ

ប្រែសម្រួល៖ sabay (ឡេង ភារុណ)
ប្រភព៖ BBC

  • ប៉ូលិស​​​អាមេរិក​​​ត្រូវ​គេ​​លួច​​បាញ់​ស្លាប់​​​៤​នាក់​​ ពេល​កំពុង​តវ៉ា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:ជីវិតនិងសង្គម
Tags: