បុរស​កណ្ដាប់​ដៃ​ដែក​ហ្វីលីពីន៖ ឈ្មួញ​គ្រឿងញៀន​ចិន​ជាន់​ដី​ហ្វីលីពីន​ភ្លាម នឹង​ស្លាប់​មួយ​រំពេច

លោក Rodrigo Duterte ជាប្រធានាធិបតីថ្មីរបស់ហ្វីលីពីន និងត្រូវបានគេស្គាល់ថា ជាបុរសដែលប្រើកណ្ដាប់ដៃដែក បំបែកការជួញដូរគ្រឿងញៀននោះ ពេលនេះលោកបានធ្វើការព្រមានចំៗ ដល់ជនសង្ស័យជួញដូរគ្រឿងញៀនជនជាតិចិនថា “កុំត្រលប់មកហ្វីលីពីនវិញឲ្យសោះ ដរាបណាគេហ៊ានឈានមួយជំហានចុះពីយន្តហោះភ្លាម គេនឹងស្លាប់មួយរំពេច” ។
បុរស​កណ្ដាប់​ដៃ​ដែក​ហ្វីលីពីន៖ ឈ្មួញ​គ្រឿងញៀន​ចិន​ជាន់​ដី​ហ្វីលីពីន​ភ្លាម នឹង​ស្លាប់​មួយ​រំពេច
នេះជាលើកដំបូងហើយ ដែលបុរសកណ្ដាប់ដៃដែកនេះ ធ្វើការព្រមានសម្លាប់ដោយបើកចំហ ដល់ជនជាតិបរទេស ដោយលោកបានបញ្ជាក់យ៉ាងច្បាស់ថា ជាជនជាតិចិន ។ លោក Duterte បានបន្តថា “យើងពិតជាត្រូវបានធ្វើទុក្ខបុកម្នេញដោយពួកអ្នកញៀនថ្នាំទាំងនោះមែន ហើយដោយសារតែគេអាចគេចខ្លួនបានរហូត ពួកគេអាចធ្វើអត្តឃាតខ្លួនឯងទៅ ព្រោះខ្ញុំនឹងមិនអនុញ្ញាតឲ្យមនុស្សចង្រៃទាំងនោះ ធ្វើបាននូវអ្វីដែលគេចង់ធ្វើ នៅក្រោមការគ្រប់គ្រងរបស់ខ្ញុំទេ” នេះបើយោងតាមទូរទស្សន៍ជាតិ ។

ក្នុងនោះដែរ លោកក៏បានបញ្ជាក់ដែរថា ឈ្មួញជួញដូរគ្រឿងញៀន២រូបដែលចាប់ខ្លួនបាននោះ នឹងត្រូវសម្លាប់ចោលភ្លាម បើសិនជាពួកគេមានបំណងចង់រត់គេច ។ គួរបញ្ជាក់ថា លោក Duterte បានលើកទឹកចិត្តប៉ូលិស និងជនស៊ីវិលទាំងឡាយ ឲ្យបាញ់សម្លាប់ឈ្មួញគ្រឿងញៀនទាំងនោះ បើសិនជាពួកគេតដៃ ។

លើសពីនេះទៅទៀត លោកក៏លើកទឹកចិត្តឲ្យអ្នកទាំងឡាយសម្លាប់ទាំងអ្នកញៀនថ្នាំផងដែរ “បើសិនជាអ្នកដឹងថានរណាម្នាក់ញៀនថ្នាំ ទៅសម្លាប់គេទៅ ព្រោះវាពិបាកបន្តិច បើចាំឲ្យឪពុកម្ដាយពួកគេធ្វើរឿងនេះ” ៕
បុរស​កណ្ដាប់​ដៃ​ដែក​ហ្វីលីពីន៖ ឈ្មួញ​គ្រឿងញៀន​ចិន​ជាន់​ដី​ហ្វីលីពីន​ភ្លាម នឹង​ស្លាប់​មួយ​រំពេច
ប្រែសម្រួក៖ kqube
ប្រភព៖ asiancorrespondent

  • បុរស​កណ្ដាប់​ដៃ​ដែក​ហ្វីលីពីន៖ ឈ្មួញ​គ្រឿងញៀន​ចិន​ជាន់​ដី​ហ្វីលីពីន​ភ្លាម នឹង​ស្លាប់​មួយ​រំពេច已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:ជីវិតនិងសង្គម
Tags: