ឆ្លាមទឹករាក់ ប្រភេទត្រីឆ្លាមជំនាន់ថ្មី ដែលរន្ធត់ស្ទើរហើប ខ្លួនពីកៅអី ប្រចាំដើមខែកក្កដា ឆ្នាំ២០១៦

ជឿទេថាផ្ទៃសមុទ្រដែលធំល្វឹងល្វើយដែលគិតថាជាកន្លែង សំរាប់លំហែរកាយបែរជាក្លាយជាកន្លែង ដែលមានសត្វត្រីឆ្លាមរស់នៅទៅវិញ? អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលខ្សែភាពយន្ត បែបត្រីឆ្លាមមិនមានវត្តមាន តែឥលូវនេះលោកអ្នកនឆងមិនខកបំណងឡើយជាមួយ ខ្សែភាពយន្តបែបត្រីឆ្លាមជំនាន់ថ្មី គឺរឿង ឆ្លាមទឹករាក់ ឬ The Shallows ដែលធ្វើអោយទស្សនិកជនមើលស្ទើរតែស្ទើរតែ ហើបខ្លួនពីកៅអីជាមួយនិងអារម្មណ៏ដូចខ្លួនឯង នៅក្នុងរឿងផ្ទាល់តែម្តង ដែលនឹងចាក់បញ្ចាំងនាចាប់ពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៦តទៅ។

ស្ទូឌីយោ Sony Pictures Entertainment បានណែនាំរឿង The Shallows ជូនដល់ទស្សនិកជន ដែលជាខ្សែភាពយន្តបែបព្រឺព្រួយ ភ័យរន្ធត់ ត្រូវបានដឹកនាំដោយ លោក Jaume Collet-Serra និពន្ធដោយ លោក Anthony Jaswinski ។ ហើយខ្សែភាពយន្តលើកនេះនឹងមានការចូលរួមសម្តែងដោយ Blake Lively នឹងសម្តែងជាតួ Nancy ដែលជាតួអង្គសំខាន់។

ក្នុងភាពយន្តដ៏រន្ធត់ "The Shallows", Nancy (សម្តែងដោយ Blake Lively) កំពុងជិះស្គីទឹកម្នាក់ឯង លើឆ្នេរដាច់ស្រយាលមួយ ស្របពេលដែលនាងជួបនឹងត្រីឆ្លាមធំ ពណ៌ស កំពុងហែលវិលចុះឡើង ក្បែរឆ្នេរ។ ទោះនាងនៅចម្ងាយពីឆ្នេរតែ200យ៉ាត ក៏ការទៅដល់ឆ្នេរវិញ បង្ហាញថាជាការប្រឹងប្រែងជំនះចុងក្រោយរបស់នាង។ វាជាជំនាន់ថ្មីនៃភាពយន្តត្រីឆ្លាម។ ចង់ដឹងថាវាសនានាង Nancy នឹងទៅជាយ៉ាងណានោះមានតែរង់ចាំទស្សនា ខ្សែភាពយន្តថ្មី រឿង ឆ្លាមទឹករាក់ ដែលចាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពី ថ្ងៃទី ៥ កក្កដា ឆ្នាំ២០១៦ នៅគ្រប់រោងភាពយន្ត ជាប្រភេទ 2D/4DX។

ទស្សនា Trailer នៅខាងក្រោមនេះ៖

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload