ក្រពើ ៩២ក្បាល រួច​ចេញ​ពី​កសិដ្ឋាន ក្រោយ​ទឹកជំនន់​ជន់​ខ្លាំង​នៅ​ចិន

ក្រពើ ៩២ក្បាល រួច​ចេញ​ពី​កសិដ្ឋាន ក្រោយ​ទឹកជំនន់​ជន់​ខ្លាំង​នៅ​ចិន

ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ ទឹកជំនន់បានជន់លិចយ៉ាងខ្លាំង ទៅលើផ្នែកមួយចំនួននៃប្រទេសចិន ជាពិសេសគឺខេត្ត Anhui តែម្ដង។ កម្រិតទឹកបានកើនឡើងខ្ពស់ ប៉ុន្តែវាមិនមែនជាអ្វីដែលប្រជាជនត្រូវព្រួយបារម្ភ តែម្យ៉ាងនោះទេ។ រដ្ឋាភិបាលក្នុងតំបន់បានព្រមានអ្នកស្រុកថា សត្វក្រពើសរុបចំនួន ៩២ក្បាល បានរួចចេញពីកសិដ្ឋានមួយកន្លែង នាដើមសប្ដាហ៍កន្លងទៅនេះ។

ក្រពើ ៩២ក្បាល រួច​ចេញ​ពី​កសិដ្ឋាន ក្រោយ​ទឹកជំនន់​ជន់​ខ្លាំង​នៅ​ចិន

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា សត្វក្រពើទាំងអស់នោះបានរួចចេញពីកសិដ្ឋានមួយកន្លែង ក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ «Anhui Research Center for Chinese Alligator Reproduction» ស្ថិតក្នុងខេត្ត Anhui ដែលនៅទីនោះ មានសត្វក្រពើរហូតដល់ទៅជាង ១០ ០០០ក្បាលឯណោះ។ សត្វក្រពើដែលបានរួចចេញទៅ គឺជាពូជសត្វក្រពើចិន ឬ Yangtze ដែលជិតផុតពូជទៅហើយ។

យ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីព្រមានទៅកាន់អ្នកស្រុក រដ្ឋាភិបាលបាននិយាយប្រាប់ មិនឲ្យអ្នកស្រុកមានការព្រួយបារម្ភឡើយ ដោយសារតែស្ថានភាព គឺស្ថិតក្រោមការគ្រប់គ្រងទាំងស្រុង ហើយសត្វក្រពើមួយចំនួនក៏ត្រូវចាប់បានមកវិញ និងនៅសល់ជាច្រើនក្បាលផ្សេងទៀត ត្រូវបានគេតាមដាន ដឹងថានៅកន្លែងណាហើយ៕

ក្រពើ ៩២ក្បាល រួច​ចេញ​ពី​កសិដ្ឋាន ក្រោយ​ទឹកជំនន់​ជន់​ខ្លាំង​នៅ​ចិន

ប្រភព៖ sabay

  • ក្រពើ ៩២ក្បាល រួច​ចេញ​ពី​កសិដ្ឋាន ក្រោយ​ទឹកជំនន់​ជន់​ខ្លាំង​នៅ​ចិន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:ជីវិតនិងសង្គម
Tags: