ស្លាប់​35​នាក់​ដោយសារ​ការ​បាក់​ដី​នៅ​ចិន

យោង​តាម​ស៊ី​ន​ហួ​ថា មនុស្ស​យ៉ាងតិច​៣៥​នាក់​ស្លាប់​ដោយសារ​ការ​បាក់​ដី​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ កក្កដា នៅ​តំបន់​ស្វយ័ត​អ៊ូយ​ហ្គួ​រ ខេត្ត XINJIANG ភាគ​ពាយ័ព្យ​ប្រទេស​ចិន ។

អាជ្ញាធរ​មូលដ្ឋាន​អះអាង​កាលពី​ថ្ងៃ​ទី​៧ កក្កដា ថា ការ​បាក់​ដី​នេះ បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​វាយប្រហារ​លើ​ភូមិ​នៅ​តំបន់​ភ្នំ​មួយ​នៃ​ស្រុក YECHENG ក្រុង KACHGAR ក្រោយ​ពាក់កណ្តាល​យប់ បាន​កប់​ផ្ទះ​ជា​ច្រើន​ខ្នង ព្រមទាំង​មនុស្ស​រស់នៅ​ក្នុងផ្ទះ​ទាំងនេះ ។ នា​យប់​ថ្ងៃ​ទី​៧ កក្កដា តុល្យការ​ជន​រង​គ្រោះ​ឡើង​ដល់​៣៥​នាក់​ហើយ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​បន្ត ។ ភូមិ​នេះ​ស្ថិត​ក្នុង​ជួរ​ភ្នំ​ឃុន​លន់​ចម្ងាយ​១៧០​គីឡូម៉ែត្រ ពី​សាលាស្រុក ។ ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​ផ្លូវថ្នល់​នានា​រង​ការ​ខូចខាត ហើយ​បង្ក​ការ​លំបាក​ដល់​ការងារ​ជួយ​សង្គ្រោះ ៕