Fenerbahce ចរចាយកខ្សែការពារ ប្រធានក្រុមស្លូវ៉ាគីពី Liverpool

ក្លិប Fenerbahce បានបញ្ជាក់ថា ក្លិបកំពុងធ្វើការចរចាជាមួយក្លិបហង្សក្រហម Liverpool លើការផ្ទេរខ្សែការពារ Martin Skrtel។ប្រធានក្រុមជម្រើសជាតិស្លូវ៉ាគីនេះ ដែលបានដឹកនាំក្រុមចូលលេងពាន Euro នារដូវក្តៅនេះ បានចូលមកលេងនៅ Liverpool ពីក្លិប Zenit St Petersburg កាលពីឆ្នាំ ២០០។

Martin-Skrtelft16

Skrtel វ័យ ៣១ឆ្នាំ បានបង្ហាញខ្លួន ២១ប្រកួតក្នុងលីក Premier Leauge កាលពីរដូវកាលមុន ប៉ុន្តែគ្រូបង្វឹក លោក Jurgen Klopp បានបន្ថែមកីឡាករ ក្នុងតំបន់ការពារទៀត នៅរដូវក្តៅនេះ ជាមួយនឹងការចុះហត្ថលេខាជាមួយកីឡាករ Joel Matip។

សូមបញ្ជាក់ថា ក្លិប Fenerbahce បានបញ្ចប់រដូវកាលក្នុងចំណាត់លេខពីរ ក្នុងលីកកំពូលរបស់ប្រទេសតួកគី កាលពីរដូវកាលមុន៕