ក្លិបទើបឡើងមកលេង Premier Leauge ចុះហត្ថលេខាជាមួយអ្នកចាំទី Valdes

ក្លិប Middlesbrough បានចុះហត្ថលេខាជាមួយអតីតអ្នកចាំទីរបស់ Barcelona និងបិសាចក្រហម Manchester United គឺកីឡាករ Victor Valdes។កីឡាករវ័យ ៣៤ឆ្នាំ ដែលបានចូលលេងក្នុងពានរង្វាន់ក្របខណ្ឌ Champions League ចំនួន ១០៦ ប្រកួតរូបនេះ បានចុះកិច្ចព្រមព្រៀងលេងចំនួន ពីរឆ្នាំ បន្ទាប់ពីត្រូវក្លិប United ដោះលែងកាលពីខែមិថុនាមក។
Victor-Valdes-ft16

Valdes បានចំណាយពេលលេងជាលក្ខណៈខ្ចីជើងឲ្យក្លិប Standard Liege កាលពីរដូវកាលមុន។
លោក Aitor Karanka គ្រូបង្វឹក Middlesbrough បាននិយាយថា «អ្នកមិនអាចស្រមៃបានថា ខ្ញុំសប្បាយចិត្តយ៉ាងមេចទេ ដោយសារមិនមែនធម្មតាទេ ដែលអាចនាំកីឡាករដូចជាគេ មកលេងជាមួយក្រុម ដែលទើបឡើងមកលេងលីកកំពូលកាលពីពេលថ្មីៗនេះឡើយ»។

Valdes នឹងក្លាយជារបស់ Middlesbrough ទីប្រាំនៅរដូវកាលនេះ បន្ទាប់ពីកីឡាករ Viktor Fischer, Bernardo Espinosa, Marten de Roon និងខ្សែការពារ Jordan McGhee៕