FIFA ដាក់ចេញតម្លៃសំបុត្រ World Cup វគ្គផ្តាច់ព្រ័ត ២០១៨ នៅរស្ស៊ី យ៉ាងភ្ញាក់ផ្អើល!

បរទេស៖ កាលពីពេលថ្មីៗនេះ  សហព័ន្ធបាល់ទាត់ពិភពលោក  ​​ ឬហៅកាត់ FIFA បានដាក់ចេញតម្លៃសំបុត្រ ចូលរួមទស្សនាការប្រកួតបាល់ទាត់ វគ្គផ្តាច់ព្រ័ត World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ដែលសំបុត្រចូលរួមទស្សនាមានតម្លៃរហូតដល់ ១,១០០ដុល្លារ ដែលជាតម្លៃសំបុត្រថ្លៃជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ។

ទាក់ទងនឹងតម្លៃសំបុត្រនេះដែរ គួររំលឹកថា ពិតជាមានការកើនថ្លៃជាងមុន កាលពី World Cup ឆ្នាំ ២០១៤ នៅប្រេស៊ីល ដោយកាលនោះតម្លៃសំបុត្រក្នុងវគ្គផ្តាច់ព្រ័ត មានតម្លៃត្រឹមតែ ៩៩០ដុល្លារ ប៉ុណ្ណោះ កើនថ្លៃរហូតដល់ ១១% សម្រាប់តម្លៃសំបុត្រទស្សនាវគ្គផ្តាច់ព្រ័ត World Cup ឆ្នាំ២០១៨ ។

ចំពោះតម្លៃសំបុត្រដែលថោកជាងគេវិញ ក៏មានការកើនឡើងដូចគ្នាដែរ គឺពី ៩០ដុល្លារ កាលពី World Cup ឆ្នាំ២០១៤ រហូតដល់ ១០៥ដុល្លារ សម្រាប់តម្លៃសំបុត្រ World Cup ឆ្នាំ២០១៨ គឺមានការកើនឡើងរហូតដល់ ១៦% ។ សូមបញ្ជាក់ផងដែរថា ចំពោះតម្លៃសំបុត្រ ប្រភេទនេះ គឺសម្រាប់លក់ នៅក្នុងការប្រកួតវគ្គជម្រុះតាមពូល តែប៉ុណ្ណោះ។

ទាក់ទងនឹងតម្លៃសំបុត្រនេះដដែល គួរបញ្ជាក់ផងដែរថា ចំពោះប្រជាជន ឬអ្នកគាំទ្រ រុស្ស៊ី នឹងទទួលបានការបញ្ចុះតម្លៃ ទៅតាមអត្រាដែលបានកំណត់ ប៉ុន្តែចំពោះអ្នកគាំទ្រដែលមកពីក្រៅ   ឬបណ្តាប្រទេសនានាវិញ  ពុំទទួលបានការបញ្ចុះតម្លៃនោះទេ។

ក្នុងនោះដែរ អគ្គលេខាធិការសហព័ន្ធ FIFA លោក Fatma Samoura បានថ្លែងថា «ពួកយើងចង់ប្រាកដឲ្យច្បាស់ថា តម្លៃសំបុត្រនៃការចូលរួមទស្សនានេះ គឺមានភាពសមស្រប ដើម្បីធ្វើឲ្យព្រឹត្តការណ៍នេះ  ដំណើរការបានទៅតាមលទ្ធភាពរបស់អ្នកគាំទ្រដែលអាចចូលទស្សនាបាន។ ហើយការកំណត់ និងដាក់ចេញនូវតម្លៃសំបុត្រនេះ ពួកយើងក៏បានធ្វើការស្រាវជ្រាវនូវទីផ្សារផងដែរមុននឹងដាក់ចេញ»

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

FIFA ដាក់ចេញតម្លៃសំបុត្រ World Cup វគ្គផ្តាច់ព្រ័ត ២០១៨ នៅរស្ស៊ី យ៉ាងភ្ញាក់ផ្អើល!

FIFA ដាក់ចេញតម្លៃសំបុត្រ World Cup វគ្គផ្តាច់ព្រ័ត ២០១៨ នៅរស្ស៊ី យ៉ាងភ្ញាក់ផ្អើល!

FIFA ដាក់ចេញតម្លៃសំបុត្រ World Cup វគ្គផ្តាច់ព្រ័ត ២០១៨ នៅរស្ស៊ី យ៉ាងភ្ញាក់ផ្អើល!