បកស្រាយ​ព័ត៌មាន តារា​កំប្លែង ខ្ញុង និង កូនជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​

6 Videos

ថ្មីៗនេះមានព័ត៌មានដ៏គួរឱ្យរន្ធត់ និង ស្លុតចិត្តមួយបានកើតឡើង ដោយសារតែមានគណនីហ្វេសប៊ុកមួយឈ្មោះថា AhDa Kpc Kdet Thom បានបង្ហាញនូវរូបមនុស្សគ្រោះថ្នាក់ចរាចរណ៍រហូតស្លាប់បាត់បង់ជីវិត នៅខេត្តកំពង់ស្ពឺ ដែលក្នុងរូបនោះគេបានបញ្ជាក់ថាគឺជាតារាកំប្លែង ខ្ញុង និង កូនប្រុសរបស់អ្នកនាង ។ ប៉ុន្តែរឿងរ៉ាវដ៏គួរឱ្យរន្ធត់នេះត្រូវបានលោក ពាក់មី ដែលជាតារារួមអាជីពជាមួយអ្នកនាង ខ្ញុង អះអាងថាមិនមែនជាការពិតនោះឡើយ ។

P9

បកស្រាយ​ព័ត៌មាន តារា​កំប្លែង ខ្ញុង និង កូនជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​

លោក ពាក់មី បានបញ្ជាក់ថា ព័ត៌មានដែលល្បីសុះសាយនោះមិនមែនជាការពិតនោះឡើយ ពោលគឺអ្នកនាង ខ្ញុងនិង កូនគ្មានរឿងអកុសលនេះកើតឡើងនោះឡើយ ហើយពេលនេះអ្នកនាង និង កូនកំពុងនៅផ្ទះអ្នកនាងដោយសុវត្ថិភាព ។ លោកបានចាត់ទុកថាព័ត៌មានដែល្បីសុះសាយនោះជាការប្រមាថអាយុជីវិតរបស់អ្នកដទៃ ហើយក៏សូមសំណូមពរដល់បណ្ដាអ្នកលេងហ្វេសប៊ុកមួយចំនួនមុននឹងផ្សព្វផ្សាយព័ត៌មានអ្វីមួយមេត្តាគិតគូឱ្យ បានច្បាស់លាស់ ជៀសវាងការយកអាយុជីវិតរបស់គេមកប្រមាថដូចនេះ ។

បកស្រាយ​ព័ត៌មាន តារា​កំប្លែង ខ្ញុង និង កូនជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​

ជុំវិញដំណឹងអកុសលនេះ «ប្រជាប្រិយ» មិនទាន់ទំនាក់ទំនាក់ទៅអ្នកនាង ខ្ញុង ដែលជាសាមីខ្លួនបាននៅឡើយ ប៉ុន្តែបើតាមការបញ្ជាក់របស់លោក ពាក់មី បានឱ្យដឹងថានេះជាព័ត៌មានមិនពិត ១០០ % ៕ ភូមិន្ទ