Jessica នឹង​បង្ហាញ​មុខ​ក្នុង​រឿង​​ជាមួយ​តួ​ “The Maze Runner” នា​ពេល​ឆាប់ៗ

Jessica អតីត​តារា​ចម្រៀង​ស្រី​របស់​ក្រុម Girls’ Generation នឹង​មាន​វត្តមាន​នៅ​ក្នុង​ភាពយន្ត​ខ្នាត​ខ្លី “Two Bellmen 3” ជាមួយ​តារា​សម្ដែង​ហូលីវូដ Lee Ki Hong ក្នុង​ពេល​ខាង​មុខ។

 

Jessica នឹង​បង្ហាញ​មុខ​ក្នុង​រឿង​​ជាមួយ​តួ​ “The Maze Runner” នា​ពេល​ឆាប់ៗ

 

បណ្ដាញ​ព័ត៌មាន Hollywood Reporter របស់​អាមេរិក​ទើប​តែ​រាយការណ៍​ថា តារា​ចម្រៀង​និង​អ្នក​ច្នៃម៉ូដ Jessica បាន​សម្រេច​ចិត្ត​ថា​នឹង​ដើរ​តួ​មួយ​នៅ​ក្នុង​ភាពយន្ត​ខ្នាត​ខ្លី “Two Bellmen 3” ដែល​មាន​ការ​ចូល​រួម​ពី​តួ​សម្ដែង​កូរ៉េ​ក្នុង​រឿង “The Maze Runner” ផង​ដែរ។ កាល​ពី​នៅ​ក្នុង​វគ្គ​១​និង​២ “Two Bellmen” ត្រូវ​បាន​ថត​នៅ​ទីក្រុង​ឌុយបៃ ប្រទេស​អារ៉ាប់​ទាំង​ស្រុង។ រីឯ​នៅ​ក្នុង​វគ្គ​ដែល​មាន​ការ​ចូល​រួម​ពី​ម្ចាស់​បទ “Fly” នេះ នឹង​ត្រូវ​បាន​ថត​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ។ វគ្គ​ថ្មី​នេះ​នឹង​ត្រូវ​បាន​ចែកចាយ​នៅ​លើ​គេហទំព័រ Youtube នៅ​ក្នុង​ខែ​កញ្ញា​នេះ៕

 

ចុចអាន៖ ការ​សម្ដែង​របស់ Suzy រង​ការ​រិះគន់​ក្រោយ​រឿង​ថ្មី​​ចាក់​ផ្សាយ​ភាគ​ដំបូង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖allkpop