បច្ចេកវិទ្យា​វិនិយោគ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដំបូង​គេ ​នឹង​លេច​ឡើង​នៅ​កម្ពុជា​ឆាប់​ៗ

បច្ចេកវិទ្យាវិនិយោគតាមប្រព័ន្ធអេឡិចត្រូនិកដែលមានសុវត្ថិភាព ដោយភ្ជាប់ជាមួយវិធីសាស្ត្រទូទាត់គួរជាទីទុកចិត្ត បែបឌីជីថលនិងការវាយតម្លៃសុវត្ថិភាពចំពោះវេទិកាវិនិយោគ នឹងមានវត្តមានឆាប់ៗពីក្រុមហ៊ុនផ្ដល់សេវាកម្មវិនិយោគហិរញ្ញវត្ថុមួយ GOLDEN FX LINK ដែលស្ថិតក្នុងទីក្រុងភ្នំពេញ។

បច្ចេកវិទ្យា​វិនិយោគ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដំបូង​គេ ​នឹង​លេច​ឡើង​នៅ​កម្ពុជា​ឆាប់​ៗ

លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានឱ្យដឹងថា ការរួមចំណែកទីផ្សារហិរញ្ញវត្ថុនៅកម្ពុជាបន្តបន្ទាប់នេះ ជាការអនុញ្ញាតអោយអ្នកវិនិយោគមានជម្រើសច្រើនក្នុងការវិនិយោគ ការពារនិងបង្កើនទ្រព្យហើយជាការបើកទំព័រថ្មីមួយនៃសេដ្ឋកិច្ចកម្ពុជា។

លើសពីនេះ ដំណើរការនៃប្រព័ន្ធនេះគឺជាវិធីបញ្ជាក់ការវិនិយោគជាលក្ខណៈអន្តរជាតិដើម្បីធានាគ្រប់ការវិនិយោគរបស់អតិថិជននីមួយៗត្រូវបានទទួលស្គាល់ដោយទីផ្សារ។ ក្រៅពីនេះវេទិកាវិនិយោគតាមប្រព័ន្ធអនឡាញ ដែលគួរអោយជឿជាក់និងសុវត្ថិភាពបំផុតសម្រាប់លោហធាតុមានតម្លៃ រូបិយប័ណ្ណ និងផលិតផល។ នេះបើតាមការបញ្ជាក់ពីលោក Lawrence Kook Luk Lung នាយកនៃក្រុមហ៊ុនខាងលើ ថ្លែងក្នុងពិធីផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុននេះពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕

ប្រភព៖ sabay

  • បច្ចេកវិទ្យា​វិនិយោគ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដំបូង​គេ ​នឹង​លេច​ឡើង​នៅ​កម្ពុជា​ឆាប់​ៗ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:ជីវិតនិងសង្គម
Tags: