មក​​​ទទួល​​ពាក្យ​ប្រលង​​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ ​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​៣​នាក់

ខេត្តសៀមរាប៖ យុវជនបីនាក់ មកទទួលពាក្យប្រលងចូលក្របខ័ណ្ឌនគរបាលជាតិ ត្រូវកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើតេស្តពិនិត្យទឹកនោមពួកគេរួច រកមើលសារធាតុញៀន ស្ថិតនៅស្នងការដ្ឋាននគរបាល ខេត្តសៀមរាប។

ប្រភពពីអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើតេស្តពិនិត្យទឹកនោមរកមើលសារធាតុញៀននៅស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ចំពោះបេក្ខជននិងបេក្ខនារី ដែលមកទទួលពាក្យប្រលងចូលក្របខ័ណ្ឌនគរបាលជាតិ ជាលទ្ធផលរកឃើញសារធាតុញៀននៅក្នុងទឹកនោមចំនួន៣នាក់ និងធ្វើការបញ្ជូនទៅមជ្ឈមណ្ឌល នៅក្នុងថ្ងៃខែឆ្នាំដដែល៕

មក​​​ទទួល​​ពាក្យ​ប្រលង​​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ ​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​៣​នាក់

ប្រភព៖ kqube

  • មក​​​ទទួល​​ពាក្យ​ប្រលង​​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ ​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​៣​នាក់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:ជីវិតនិងសង្គម
Tags: