នគរបាល​ខណ្ឌ​ដូនពេញ ​បង្ក្រាប​ក្រុមគ្រឿងញៀន​៤​នាក់ និង​ដកហូត​ថ្នាំ​៤​កញ្ចប់​

នគរបាល​ខណ្ឌ​ដូនពេញ ​បង្ក្រាប​ក្រុមគ្រឿងញៀន​៤​នាក់ និង​ដកហូត​ថ្នាំ​៤​កញ្ចប់​

ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក ​បាន​ចេញ​ប្រតិបត្តិការ​ចាប់​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ជាក់ស្ដែង​កាលពី​រសៀល​ថ្ងៃ​ទី​០៨ ​ខែ​កក្កដា​ ឆ្នាំ​២០១៦​នេះ ​នៅ​ចំណុច​ផ្លូវ​រថភ្លើង​ក្នុង​ភូមិ​៣ ​សង្កាត់​ស្រះចក ​ខណ្ឌ​ដូនពេញ​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​០៣​នាក់ ​និង​ស្រី​ម្នាក់ ​ព្រមទាំង​ដកហូត​ថ្នាំញៀន​ និង​ប្រដាប់​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ផងដែរ។​

សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ចំនួន​០៤​នាក់​នេះ​ ទី​១-​ឈ្មោះ ឌុន តូច ភេទ​ប្រុស អាយុ​២៥​ឆ្នាំ។ ទី​២​-ឈ្មោះ​ ហួ​សាង ហៃ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ។ ទី​៣-​ឈ្មោះ ​សេក រស្មី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ទី​៤-​ឈ្មោះ ​ប៊ុន ​ស្រីលឹ​ង ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជន​សង្ស័យ​ទាំង​៤​នាក់​ខាងលើ​មុខ​របប និង​កន្លែង​ស្នាក់នៅ​មិន​ពិតប្រាកដ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មិនបាន​ជួល​ផ្ទះ​របស់គាត់​ទេ ហើយ​គាត់​បាន​ប្រាប់​ឲ្យ​ពួកគេ​ចេញពី​បន្ទប់​ផ្ទះជួល​របស់​គាត់ តែ​ពួកគេ​មិន​ស្ដាប់ ​ថែម​ទាំង​គាស់​ផ្ទះ​គាត់​ចូល​សំងំ​ជក់​គ្រឿងញៀន និង​គំរាម​ធ្វើបាប​ដល់​គាត់​ទៀត​ផង។

សមត្ថកិច្ច​នគរបាល​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំងនេះ​គឺ​កម្លាំង​ប៉ុស្តិ៍​ស្រះចក​ និង​កម្លាំង​ខណ្ឌ​ដូនពេញ​បាន​ចេញ​ល្បាត​នៅ​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​រាល់​បទ​ល្មើស​នា​នា​ឲ្យ​បាន​ទាន់ពេលវេលា​ លុះ​រសៀល​ថ្ងៃ​នេះ​ដែរ​ កម្លាំង​បាន​ទទួល​ព័ត៌មាន​សម្ងាត់​ថា ​មាន​ជនសង្ស័យ​១​ក្រុម ​មាន​ប្រុស ​និង​ស្រី ​កំពុងតែ​សម្ងំ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះ​កើតហេតុ​នេះ ​ក៏​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​ដូនពេញ​ និង​កម្លាំង​មូលដ្ឋាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ​នោះ​ ដោយ​ឃើញ​ក្រុម​ជនសង្ស័យ​ទាំងនោះ​កំពុងតែ​ប្រើប្រាស់​គ្រឿងញៀន​ជាក់ស្ដែង ទើប​កម្លាំង​បាន​ឃាត់ខ្លួន​ទាំង​០៤​នាក់​នោះ​ គឺ​ប្រុស​០៣​នាក់​ និង​ស្រី​ម្នាក់​ ព្រមទាំង​ដកហូត​វត្ថុតាង​ថ្នាំញៀន​ចំនួន​០៤​កញ្ចប់​តូច ​រួមទាំង​ប្រដាប់ប្រដា​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត​បញ្ជូន​មក​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ចាត់ការ​តាម​នីតិ​វិធី​៕