នគរបាល ពិនិត្យ​សារធាតុ​ញៀន​ក្មេង​ទំនើង​ទាំង​២៤​នាក់​ រកឃើញវិជ្ជមានម្នាក់

នគរបាល ពិនិត្យ​សារធាតុ​ញៀន​ក្មេង​ទំនើង​ទាំង​២៤​នាក់​ រកឃើញវិជ្ជមានម្នាក់



ឧត្តរមានជ័យ ៖ ក្មេង​ទំនើង​២​ក្រុម សរុប​២៤​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​នគរបាល ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ សាកសួរ ​និង​ពិនិត្យ​រក​សារ​ធាតុ​ញៀន កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ នា​ថ្ងៃ​ទី​០​៨ ខែ​កក្កដា ឆ្នាំ​២០១៦ បន្ទាប់ពី​បាន​ឃាត់ខ្លួន​ពួកគេ​កាលពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០១៦។

លោក​វរសេនីយ៍ឯក ឡឹ​ក សុខា ស្នងការ​រង​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្នុងចំណោម​២៤​នាក់ មាន​១​នាក់​ដែល​វិជ្ជមាន ហើយ​បាន​ស្រង់​យក​សាវតារ​ជាតិ ធ្វើ​កិច្ចសន្យា​ថតរូប ហើយ​ក្នុង​ចំណោម​ក្រុម​ក្មេង​ទំនើង​ទាំង​២៤​នាក់ ១៥​នាក់​ជា​សិស្ស​ ៣​នាក់​ជា​កម្មករ ៣​នាក់​លក់ដូរ និង​៣​នាក់​ទៀត គ្មាន​មុខរបរ​។​

លោក ឡឹ​ក សុខា ស្នងការ​រង​បាន​បន្ត​ទៀត​ថា ដោយ​បាន​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ​និង​បានការ​ឯកភាព​ពី​លោក​អភិបាលខេត្ត​ និង​លោក​ឧត្ដមសេនីយ៍​ទោ ម៉ែន លី ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ឲ្យ​ធ្វើ​ការ​អប់រំ ដោយ​បាន​អញ្ជើញ​អាណាព្យាបាល​មក​ធានា​យក​ទៅ​អប់រំ​បន្ត​ និង​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​៕
នគរបាល ពិនិត្យ​សារធាតុ​ញៀន​ក្មេង​ទំនើង​ទាំង​២៤​នាក់​ រកឃើញវិជ្ជមានម្នាក់

នគរបាល ពិនិត្យ​សារធាតុ​ញៀន​ក្មេង​ទំនើង​ទាំង​២៤​នាក់​ រកឃើញវិជ្ជមានម្នាក់