ទើបតែខ្ចីម៉ូតូគេជិះបានប៉ុន្មានថ្ងៃ ស្រាប់តែក្រុមចោរ៣នាក់ ស្ទាក់ភ្ជង់ប្លន់យកទៅបាត់ នៅសង្កាត់ទួលសង្កែ

(ភ្នំពេញ)៖ ក្រុមចោរប្រដាប់អាវុធមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ១គ្រឿង របស់បុរសម្នាក់ដោយសុវត្ថិភាព នៅវេលាម៉ោងប្រហែល១០ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦នេះ នៅតាមបណ្ដោយផ្លូវក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ក្រុមចោរមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿងម៉ាកសង់សេ១២៥ និងMSXប្រដាប់ដោយអាវុធខ្លីចំនួន២ដើម បានមកធ្វើសកម្មភាពភ្ជង់ប្លន់ យកម៉ូតូរបស់គាត់១គ្រឿង ម៉ាកសង់ឌ្រីមសេ១២៥ សេរីឆ្នាំ២០១៥ តែក្រុមជនបង្កពុំបានបាញ់ឡើយ ទើបមិនបណ្ដាលឲ្យមានរបួស ខណៈម៉ូតូ១គ្រឿង ដែលក្រុមចោរប្លន់យកទៅនោះ ជនរងគ្រោះទើបតែខ្ចីពីអ្នកស្គាល់គ្នា មកជិះតែប៉ុណ្ណោះ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះ បានត្រឹមតែមកដាក់ពាក្យ បណ្ដឹងនៅ ប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីឲ្យសមត្ថកិច្ចជួយ អន្តរាគមន៍តែប៉ុណ្ណោះ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងករណីប្លន់នេះ  គួររំលឹកផងដែរថា នេះអាចជាករណីប្លន់មួយដែលស្ទើរតែមិនធ្លាប់មាន គឺមានក្រុមជនសង្ស័យបីនាក់ បានហៅម៉ូតូកង់បី ពីម្តុំវិមានឯករាជ្យ យកមកប្លន់នៅខាងក្រោយ វត្តសន្សំកុសល កាលពីម៉ោង១០៖៤០នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៦ កន្លងទៅ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុមានក្រុមជនសង្ស័យ០៣នាក់ បានហៅកង់បីរបស់គាត់ ជិះមកពីម្តុំវិមានឯករាជ្យ មកវត្តសន្សំកុសល លុះជិះមកដល់ក្រោយវត្តសន្សំកុសល ត្រង់ភូមិសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ដែលជាកន្លែងស្ងាត់ជនសង្ស័យទាំង៣នាក់ ក៏ធ្វើសកម្មភាពយកខ្សែរឹតកជនរងគ្រោះ ជាម្ចាស់ម៉ូតូកង់បីពីក្រោយ រួចយកកង់បីដែលប្លន់បាននោះ គេចខ្លួនដោយសុវត្ថិភាព។

ក្រោយកើតហេតុជនរងគ្រោះ បានត្រឹមតែទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍បឹងទំពុនទាំងស្តាយម៉ូតូកង់បី របស់គាត់តែប៉ុណ្ណោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទើបតែខ្ចីម៉ូតូគេជិះបានប៉ុន្មានថ្ងៃ ស្រាប់តែក្រុមចោរ៣នាក់ ស្ទាក់ភ្ជង់ប្លន់យកទៅបាត់ នៅសង្កាត់ទួលសង្កែ

ទើបតែខ្ចីម៉ូតូគេជិះបានប៉ុន្មានថ្ងៃ ស្រាប់តែក្រុមចោរ៣នាក់ ស្ទាក់ភ្ជង់ប្លន់យកទៅបាត់ នៅសង្កាត់ទួលសង្កែ

ទើបតែខ្ចីម៉ូតូគេជិះបានប៉ុន្មានថ្ងៃ ស្រាប់តែក្រុមចោរ៣នាក់ ស្ទាក់ភ្ជង់ប្លន់យកទៅបាត់ នៅសង្កាត់ទួលសង្កែ