រថយន្ដដឹកដីបុក រថយន្ដក្រឡុកស៊ីម៉ង់ត៍ពីក្រោយ រួចរេចង្កូតបុកស្រ្ដីម្នាក់កំពុងដើរ បណ្ដាលឲ្យស្លាប់

(កណ្ដាល)៖ បុរសម្នាក់បើករថយន្ដដឹកដី មិនប្រុងប្រយ័ត្ន ក៏បុករថយន្ដក្រឡុកស៊ីម៉ង់ត៍ពីក្រោយ ស្រាប់តែរេចង្កូតទៅបុកស្រ្ដីម្នាក់​ កំពុងដើរតាមផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវខេត្តលេខ៣៨០ ស្ថិតក្នុងភូមិអញ្ចែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្ដដឹកដីមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ3A-4482 បើកបរដោយបុរសម្នាក់ឈ្មោះ អ៊ុក រិទ្ធី អាយុ៣៥ឆ្នាំ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុក៏បានបុករថយន្ដបេតុងពីក្រោយ ពាក់ស្លាកលេខភ្នំពេញ5A-1075 ពេញទំហឹង ស្រាប់តែរថយន្ដដឹកដីនោះ បានរេចង្កូតទៅបុកជនរងគ្រោះម្នាក់ឈ្មោះ មួង ថន អាយុ៥៩ឆ្នាំ ដែរកំពុងតែដើរតាមផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ ជនបង្ក និងរថយន្ដត្រូវបានសមត្ថកិច្ចនាំទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី រីឯសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

នៅក្រុងបានលុង គួររំលឹកផងដែរថា រថយន្តលុច្សស៊ីស៤៧០ បានបើកបុកម៉ូតូ បណ្តាលឲ្យយុវ សិស្សម្នាក់ របួសធ្ងន់ ខ្ទេចជើងធ្វេងម្ខាង ខណៈម៉ូតូសិស្ស សាលារូបនេះ បើកលឿន ព្រោះជិតដល់ម៉ោង ចូលរៀន ស្ថិតតាមបណ្តោយ ផ្លូវជាតិលេខ៧៨ ចំណុចផ្លូវបែកជាបួន ទល់មុខមន្ទីរ ឧស្សាហកម្មខេត្ត ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង កាលពីម៉ោង១៖១០នាទី រសៀលថ្ងៃទី៥ ខែកក្កដាកន្លងទៅនេះ។

សាក្សីនៅកន្លែង កើតហេតុ បានឲ្យដឹងថា រថយន្តលុច្សស៊ីស បានបុកចំយ៉ាងពេញទំហឹង បណ្តាលឲ្យ ផ្លោងទាំងម៉ូតូ និងអ្នកបើក ដល់របងមន្ទីរ ឧស្សាហកម្មខេត្ត រងរបួសធ្ងន់ធ្ងរ បាក់ឆ្អឹងជើងឆ្វេង។ ភ្លាមៗនោះដែរ នគរបាលមូលដ្ឋាន និងនគរបាលចរាចរណ៍ បានជួយអន្តរាគមន៍ ដឹកជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅ មន្ទីពេព្យបង្អែកខេត្ត ដោយស្ថានភាព របួសធ្ងន់ធ្ងរនោះ ជនរងគ្រោះត្រូវបានអាណាព្យាបាល បញ្ជូនបន្ត ទៅសំរាកព្យាបាល នៅមន្ទីរពេទ្យ ប្រទេសវៀតណាម ភ្លាមៗផងដែរ ចំណែកឯរថយន្តបង្ករ បន្ថែមល្បឿនបើក រត់គេចបាត់ ស្រមោលតែម្តង។

សាក្សីបានបន្តថា ម៉ូតូជនរងគ្រោះម៉ាក យូដុកពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CS-6803 បើកបរដោយឈ្មោះ យ៉ា ដាន ភេទប្រុសអាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩B នៅវិទ្យាល័យសម្តេចឪសម្តេចម៉ែ មានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត