កីឡាករ​ដែល​ក្លឹប​ Real Madrid និង​ Barcelona ចង់​បាន​រូប​នេះ​បង្ហើប​ថា​រូប​គេ​បែរ​ជា​ចង់​ផ្លាស់​ទៅ​ក្លឹប​ Inter Milan

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលមួយរូបគឺកីឡាករ Gabriel Jesus កំពុងសាងភាពលេចធ្លោខ្លាំងជាមួយក្លឹប Palmeiras នៅក្នុងឆ្នាំ២០១៦នេះដោយគេបានស៊ុតបញ្ចូលទីចំនួន១៨គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន២៩ប្រកួត ។ ខណៈបច្ចុប្បន្នខ្សែប្រយុទ្ធវ័យ១៩ឆ្នាំរូបនេះត្រូវបានគេដឹងថាកំពុងក្លាយជាគោលដៅដែលក្លឹបធំៗនៅអឺរ៉ុបចង់បានក្នុងនោះមានដូចជា Real Madrid , Barcelona ខណៈក៏មាន Bayern Munich ផងដែរ ។

យ៉ាងណាថ្មីៗនេះកីឡាករ Gabriel Jesus បានបង្ហើបឲ្យដឹងថារូបគេចាប់អារម្មណ៍ក្នុងផ្លាស់ទៅលេងនៅក្លឹប Inter Milan ច្រើនជាងព្រោះកីឡាករប្រេស៊ីលជាច្រើនធ្លាប់នៅទីនោះក្នុងនោះមានទាំងអតីតតារាបាល់ទាត់ឆ្នើមរបស់ប្រេស៊ីលគឺ Ronaldo de Lima ផងដែរ ។

ដោយ Gabriel បានប្រាប់កាសែត delle Sport ថា « ក្លឹប Inter Milan ជាក្លឹបដែលខ្ញុំមានចំណាប់អារម្មណ៍ខ្លាំង ព្រោះអតីតកីឡាករប្រេស៊ីលជាច្រើនធ្លាប់ទៅលេងទីនោះ ជាពិសេសគឺ Ronaldo ដោយគាត់ធ្លាប់ចំណាយពេល៥ឆ្នាំពាក់អាវ Inter Milan » ។

Gabriel បន្តថា « ខ្ញុំមិនទាន់ច្បាស់ពីអនាគតនៅឡើយទេ ព្រោះបច្ចុប្បន្នខ្ញុំកំពុងផ្ដោតលើការលេងឲ្យក្លឹប Palmeiras ហើយខ្ញុំចង់ឈ្នះពានជាមួយពួកគេ ។ តែខ្ញុំរំពឹងទុកថានៅពេលខាងមុខខ្ញុំនឹងផ្លាស់ទៅលេងលីកដ៏ធំមួយនៅអឺរ៉ុបមិនខាន » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • កីឡាករ​ដែល​ក្លឹប​ Real Madrid និង​ Barcelona ចង់​បាន​រូប​នេះ​បង្ហើប​ថា​រូប​គេ​បែរ​ជា​ចង់​ផ្លាស់​ទៅ​ក្លឹប​ Inter Milan已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:កីឡា
Tags: