ករណីគ្រឿងញៀនធំបំផុត​​​បើក​​​សវនាការ​​​ ចំណែក​​​ឯជន​​​សង្ស័យ​​​ថា ខ្លួនគ្មានទោស

ស្ត្រីវ័យក្មេងមួយរូបដែលជាប់ចោទក្នុងការបង្ក្រាបមេតំហ្វេតាមីនដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជាបានឡើងសវនាការក្នុងតុលាការក្រុងភ្នំពេញកាលពីម្សិលមិញ ដោយដកការសារភាពថាមានទោសរបស់នាង ហើយក៏ទម្លាក់កំហុសទៅលើអតីតប្រុសស្នេហ៍របស់នាងទៅវិញ។ នាង ផល រ៉ានី វ័យ២១ឆ្នាំ គឺជាជនសង្ស័យម្នាក់ក្នុងបណ្តាជនសង្ស័យបួននាក់ រួមទាំងជនជាតិចិនពីរនាក់ដែលចោទប្រកាន់ទាក់ទងនឹងការបង្ក្រាបថ្នាំញៀនកាលពីខែមិថុនា ឆ្នាំ២០១៥ ដែលរឹបអូសបានថ្នាំញៀន និងហេរ៉ូអុីនជិត៥៥គីឡូក្រាម។ នៅក្នុងក្រចកសេះកាលពីម្សិលមិញ នាងបាននិយាយថា នាងធ្វើឲ្យខ្លួនឯងនិងមិត្តប្រុសរបស់នាងឈ្មោះ លី សឿ វ័យ៤៣ឆ្នាំ ជាប់ពាក់ព័ន្ធដោយខុស ព្រោះសងសឹកទៅលើគាត់មានស្រីថ្មី ហើយថា ពួកគេមិនជាប់ពាក់ព័ន្ធក្នុងគ្រឿងញៀនទេ។ នាង រ៉ានី បាននិយាយថា “ករណីនេះមិនពាក់ព័ន្ធនឹង លី សឿ ទេ។ ខ្ញុំមិនដឹងអំពីគ្រឿងញៀនទេ។ នាងបាននិយាយបន្តថា “ពីមុនខ្ញុំបានចោទគាត់ ព្រោះតែខ្ញុំបានខឹងនឹងគាត់ទាក់ទងស្រីថ្មី។ នាងបានពន្យល់ថា ទំនាក់ទំនងស្នេហារបស់នាងក្រោយមកបានរួមសង្វាសនឹងគ្នា។ សង្សារមួយគូនេះនិងជនជាតិចិនពីរនាក់ឈ្មោះ តឹង យ៉ានពីង អាយុ៥៣ និង លី យ៉ុង អាយុ៤៣ ជាប់ចោទពីបទជួញដូរមេតំហ្វេតាមីន៣៨គីឡូក្រាម ថ្នាំគ្រាប់១៦គីឡូក្រាម និងហេរ៉ូអុី៣៤៥ក្រាម ចូលប្រទេសកម្ពុជាពីតំបន់ត្រីកោណមាស ជាតំបន់ព្រៃភ្នំផលិតគ្រឿងញៀន ដែលនៅជាប់នឹងប្រទេសថៃ ឡាវ និងភូមា។ យោងតាមនគរបាល គ្រឿងញៀននោះនឹងត្រូវលក់នៅកម្ពុជានិងតៃវ៉ាន់។ ក្នុងតុលាការកាលពីម្សិលមិញ នាង រ៉ានី បាននិយាយថា នាងមានស្នេហាលួចលាក់ មុននឹងចាប់ខ្លួន ហើយបាននិយាយថា ថ្នាំញៀននោះប្រហែលជារបស់ប្រុសស្នេហ៍នាងជាអ្នកដាំកៅស៊ូឈ្មោះ តាំ ញា។ នាងបាននិយាយថា នាងបានជួបលោក ញា នៅពេលដែលគាត់មកបរិភោគអាហារនៅហាងមួយកន្លែងដែលនាងនិងលោក សឿ បានបើកក្នុងខណ្ឌចំការមន ក្រុងភ្នំពេញ។ នាងបាននិយាយថា បន្ទាប់ពីលោក សឿ ត្រូវនគរបាលចាប់ខ្លួនបញ្ជូនទៅពន្ធនាគារកាលពីខែមីនា ឆ្នាំ២០១៥ ដែលចោទពីបទជួញគ្រឿងញៀនដាច់ដោយឡែកពីគ្នានោះ លោក ញា បានឲ្យលុយនាងមួយខែ៥០០ដុល្លារក្នុងមួយខែៗ និងផ្ទះល្វែងមួយនៅខណ្ឌឫស្សីកែវ ដែលនៅទីនោះនគរបាលបានរកឃើញទូដែកមួយដែលមានគ្រឿងញៀនតម្លៃប្រហែលបីលានដុល្លារ ហើយក៏ចាប់ខ្លួននាង។ ចុងចោទរូបនេះបាននិយាយថា នាងបានស្នាក់នៅក្នុងផ្ទះល្វែងនោះពីរបីដងប៉ុណ្ណោះ ប៉ុន្តែ មិនដែលឃើញទូដែកនេះទេ។ នាងបាននិយាយបន្ថែមថា មានសៀវភៅកត់ត្រាបួនក្បាល ដែលគេសង្ស័យថា សរសេរកំណត់ហេតុនៃការលក់ថ្នាំញៀនកន្លងមក គឺគ្រាន់តែជាបញ្ជីមុខម្ហូបរបស់ភោជនីយដ្ឋាននាងប៉ុណ្ណោះ។ លោក សឿ បានផ្តល់សក្ខីកម្មកាលពីម្សិលមិញថា ការរៀបរាប់របស់នាង រ៉ានី គឺត្រឹមត្រូវ ហើយថា ជនសង្ស័យជាជនជាតិចិនគ្រាន់តែជាភ្ញៀវធម្មតារបស់ភោជនីយដ្ឋានរបស់គេប៉ុណ្ណោះ។ បុរសរូបនេះក៏បាននិយាយថា លោក តឹង បានជួបនាង រ៉ានី ពេលដែលនាងនៅខេត្តស្ទឹងត្រែង ដើម្បីសួរសុខទុក្ខខ្លួនក្នុងគុក ហើយក៏បានសម្រេចចិត្តទៅសួរសុខទុក្ខខ្លួនដែរដោយអាណិតអាសូរ ហើយមិនមែនដូចជានគរបាលបាននិយាយថា គេពិភាក្សាគ្នាអំពីគ្រឿងញៀននោះទេ។ យោងតាមលោក សាន សុទ្ធី អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃឲ្យដឹងថា លោក សឿ បានស្ថិតក្រោមការតាមដានឃ្លាំមើលពីមុននិងអំឡុងពេលគាត់ជាប់គុក។ លោកបាននិយាយថា នៅពេលដែលលោក សឿ ត្រូវគេចាប់ខ្លួនកាលពីខែមីនា ឆ្នាំ២០១៥ មានគិញសម្ងាត់ម្នាក់ឈ្មោះថា ភ្នាក់ងារ៥៥០២ ត្រូវបានចាប់ខ្លួនដែរ ហើយក៏បានបញ្ជូនទៅពន្ធនាគារដែលតាំងខ្លួនថាជាឈ្មួញគ្រឿងញៀន។ ឧត្តមសេនីយ៍ទោ សុទ្ធី បានមានប្រសាសន៍ថា “ក្នុងពេលដែលគាត់ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខេត្តជាមួយ លី សឿ…ភ្នាក់ងារ៥៥០២បានឮលោក សឿហៅនិងប្រាប់ [នាង រ៉ានី]ថា ‘សូមលើកទូដែកចេញពីផ្ទះជួល'”។ លោកបាននិយាយថា ភ្នាក់ងារ៥៥០២ត្រូវបានដោះលែងវិញ បន្ទាប់មកក៏បានឃើញនាង រ៉ានីយកទូដែកពីផ្ទះដែលនាងស្នាក់នៅជាមួយសង្សារក្នុងខណ្ឌឫស្សីកែវទៅកាន់ផ្ទះល្វែងដែលគេបានរកឃើញគ្រឿងញៀន។ សវនាការនឹងបន្តនៅថ្ងៃទី២៥ ខែកក្កដា៕       © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post ករណីគ្រឿងញៀនធំបំផុត​​​បើក​​​សវនាការ​​​ ចំណែក​​​ឯជន​​​សង្ស័យ​​​ថា ខ្លួនគ្មានទោស appeared first on The Cambodia Daily.