វេជ្ជបណ្ឌិត៖ នារីៗចូលចិត្តកែសុដន់ ពង្រីកដើមទ្រូង គួរប្រុងប្រយ័ត្នជំងឺមហារីក

បរទេស៖ បច្ចុប្បន្នគេសង្កេតឃើញថា នារីៗជាច្រើនមិនថាតែ ក្នុងតំបន់អាស៊ីយើងប៉ុណ្ណោះទេ សូម្បីតែនារីៗនៅប៉ែកខាងអឺរ៉ុបឯណោះវិញ ភាគច្រើនសុទ្ធសឹងតែចូលចិត្ត ធ្វើការវះកាត់ពង្រីកដើមទ្រូង ឬសុដន់ ដើម្បីមើលទៅមានរូបរាងសមសួន ស្រស់ស្អាតផងដែរ។ ផ្ទុយទៅវិញ តើអ្នកធ្លាប់គិតទេថា តើវានឹងមានអ្វីកើតឡើង ឬវិបាកណាមួយខ្លះ ដែលអាចគំរាមកំហែង វាយបកទៅលើអ្នកវិញ នាថ្ងៃខាងមុខណាមួយនោះ?

នេះបើយោងតាមប្រភព អះអាងរបស់ក្រុមអ្នកវេជ្ជបណ្ឌិត បានឲ្យដឹងថា ថ្វីត្បិតតែការវះកាត់ ធ្វើដើមទ្រូង ឬ សុដន់នាពេលបច្ចុប្បន្ននេះ ទទួលបានការពេញនិយមច្រើនក៏ពិតមែន ប៉ុន្តែវាពិតជាគួរឲ្យភ័យខ្លាចជាទីបំផុត នៃការកើតជំងឺមហារីកគ្រាប់ឈាម ដែលវីរុស ឬមេរោគប្រភេទនេះ ឆ្លងតាមរយៈឧបករណ៍ដាក់បញ្ចូលក្នុងដើមទ្រូង ឬសារធាតុគីមីផ្សេងៗទៀតផងដែរ។

ប្រភពបានឲ្យដឹងដែរថា ចំនួនស្រ្តីជាង ៣០,០០០នាក់ នៅចក្រភពអង់គ្លេស មានការកើនឡើងជាលំដាប់ ក្នុងមួយឆ្នាំៗ ដែលបាននមកទទួលការវះកាត់ ដាក់ជាលិកាផ្សាំសុដន់ ដើម្បីទទួលបានដើមទ្រូងមូលក្លំស្រស់ស្អាត និងជាភាពទាក់ទាញ ខណៈក្រុមវេជ្ជបណ្ឌិត បានប្រមាននិងក្រើនរំលឹក ឲ្យមានការប្រុងប្រយ័ត្ន ព្រោះវាក៏ជាឬសគល់ នៃជំងឺមហារីកផងដែរ។

ទន្ទឹមនឹនោះផងដែរ ក៏មានការព្រមានទាក់ទងទៅនឹងបញ្ហានេះដែរ ពីខាងទីភ្នាក់ងារឱសថស្ថាន នៃប្រទេសបារាំង បានចេញច្បាប់តម្រូវឲ្យសហគ្រាសផលិតទាំងអស់ ក្នុងរយៈពេល ១២ខែ ឬ១ឆ្នាំម្តង ត្រូវតែមានការវិឌ្ឍន៍ ឬកែច្នៃផលិតផលរបស់ខ្លួន ក៏ដូចជាប្រភេទថ្នាំ ដើម្បីធានាបាននូវសុវត្ថិភាព។ លើសពីនេះទៅទៀត ប្រសិនណាមិនអនុវត្តតាមច្បាប់ទេនោះ នឹងត្រូវបិទ ឬហាមឃាត់អាជីវកម្មរកស៊ីតែម្តង។

គួរឲ្យដឹងថា ជុំវិញករណី វះកាត់ពង្រីកដើមទ្រូងនេះដែរ ខាងចក្រភពអង់គ្លេស ក៏បានជំរុញឲ្យស្ត្រីទាំងអស់ មានការប្រុងប្រយ័ត្នចំពោះរោគសញ្ញា នៃជំងឺមហារីក ខណៈខាងឱសថស្ថាននៃចក្រអង់គ្លេស និងទីភ្នាក់ងារត្រួតពិនិត្យផលិតនិងថែទាំសុខភាព បានចុះធ្វើការត្រួតពិនិត្យ ទៅលើបច្ចេកទេសផ្សេងៗ ដូចជាឧបករណ៍ និងឱសថ ហើយបានវាយតម្លៃបានថា នៅចក្រភពអង់គ្លេស គោរពទៅតាមគោលការណ៍ នៃច្បាប់បញ្ញតរបស់ បារាំងបានយ៉ាងប្រសើរ។

ជាមួយគ្នានេះដែរ ការភ័យខ្លាចចុងក្រោយបំផុត​​ ដែលបានរកឃើញ ​ពីការផ្សាំបណ្តុះ ឬចាក់បញ្ចូលនូវសារធាតុគីមី ពង្រីកដើមទ្រូងនេះ ពាក់ព័ន្ធទៅនឹងការបង្កជា ជំងឺមហារីកគ្រាប់ឈាម ឬហៅថា “Anaplastic” ឬអាចនិយាយបាន មហារីកកោសិកា ដែលធ្វើឲ្យកោសិកា ឬស្បែក មានសភាពមិនប្រក្រតី។

គួសបញ្ជាក់ដែរថា បើតាមរបាយការណ៍ បានឲ្យដឹងថា មានប្រមាណជា ២៥០ករណី ដែលកើតមានទៅលើស្រ្តី ដែលបានឆ្លងកាត់ការវះកាត់កែសុដន់ នៅទូទាំងពិភពលោក រួមមាន១៨នាក់ទៀត ជាស្ត្រីនៅឯប្រទេសបារាំង និង៨នាក់ផ្សេងទៀតបានស្លាប់បាត់បង់ជីវិតផងដែរ។

ហើយនេះក៏ជាសារក្រើនរំលឹកមួយ ទៅកាន់មិត្តសុភាពនារីដែលចង់បានដើមទ្រូងមូលក្លំ គួរណាស់ត្រូវមានការ រិះគិតពិចារណាឲ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្ត ធ្វើការវះកាត់ផងដែរ ចៀសវាងទទួលរងរឿងអកុសលជាយថាហេតុ៕  

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

វេជ្ជបណ្ឌិត៖ នារីៗចូលចិត្តកែសុដន់ ពង្រីកដើមទ្រូង គួរប្រុងប្រយ័ត្នជំងឺមហារីក

វេជ្ជបណ្ឌិត៖ នារីៗចូលចិត្តកែសុដន់ ពង្រីកដើមទ្រូង គួរប្រុងប្រយ័ត្នជំងឺមហារីក