ផ្តន្ទាទោស​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ដាក់​ព​ន្ឋ​នាគារ​២​ឆាំ្ន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សេង លាង នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ក​ក្ត​ដា ២០១៦ បាន​ប្រកាស​សាលក្រម​សំរេច​ក្នុង​រឿង​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​លើ​ផ្លូវ​៥១ កែង​ផ្លូវ​១៨៤ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៥ តាម​មាត្រា​៤០​នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ។

ជនជាប់ចោទ​ឈ្មោះ Micheal Ryan ភេទ​ប្រុស​អាយុ​៦៧​ឆ្នាំ​ជនជាតិ​អា​មេ​រិ​ក ត្រូវ​ចៅក្រម​ខាងលើ​សម្រេច​ដាក់​ពន្ធនាគារ​២​ឆ្នាំ​តែ​អនុវត្តន៍​ទោស​ក្នុង​ព​ន្ឋ​នាគារ​រយៈពេល​១​ឆ្នាំ និង​ពិន័យ​៦​លាន​រៀល​ចូល​ថវិការដ្ឋ ៕