តៃវ៉ាន់​ជួប​គ្រោះ​​ផ្ទួន​ៗ​​​​ដោយ​​​​​ប៉ះ​​ព្យុះ​​កំណាច​ផង​​ និង​​បំផ្ទុះ​គ្រាប់បែក​​​​លើ​រថភ្លើង​ផង​​​​​

ការបំផ្ទុះគ្រាប់បែកមួយ បានបណ្ដាលឲ្យមនុស្សរងរបួសប្រមាណ ២៥នាក់ នៅលើរថភ្លើងដឹកអ្នកដំណើរមួយខ្សែ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី៧ ខែកក្កដា ម្សិលមិញ។

តៃវ៉ាន់​ជួប​គ្រោះ​​ផ្ទួន​ៗ​​​​ដោយ​​​​​ប៉ះ​​ព្យុះ​​កំណាច​ផង​​ និង​​បំផ្ទុះ​គ្រាប់បែក​​​​លើ​រថភ្លើង​ផង​​​​​

ការបំផ្ទុះបានកើតឡើងនៅស្ថានីយរថភ្លើង Songshan ទីក្រុងតៃប៉ិ ដែលទូរទស្សន៍តៃវ៉ាន់រៀបរាប់ថា បានឃើញបុរសជនសង្ស័យយកឧបករណ៍ខ្មៅវែងមួយទុកចោលលើរថភ្លើងមុនពេលផ្ទុះ។

ជនសង្ស័យត្រូវគេដឹងថាមានវ័យប្រមាណ ៤០ឆ្នាំ ស្លៀកពាក់ឈុតខ្មៅ អំឡុងពេលធ្វើសកម្មភាព។ ប៉ូលិស និងក្រុមពន្លត់អគ្គីភ័យតៃប៉ិ និយាយថា “បំពង់ដែក” ជាប្រភពនៃការបំផ្ទុះ ដែលជនល្មើសបានប្រើប្រាស់។ ចំណែកនាយករដ្ឋមន្ត្រី Lin Chuan ថ្លែងទៅកាន់ទូរទស្សន៍តៃវ៉ាន់ថា ការបំផ្ទុះនេះជាចេតនាអាក្រក់ របស់ជនខិលខូច។ ពេលនេះក្រុមប៉ូលិសកំពុងតាមប្រមាញ់ចាប់ជនសង្ស័យហើយ។

តៃវ៉ាន់​ជួប​គ្រោះ​​ផ្ទួន​ៗ​​​​ដោយ​​​​​ប៉ះ​​ព្យុះ​​កំណាច​ផង​​ និង​​បំផ្ទុះ​គ្រាប់បែក​​​​លើ​រថភ្លើង​ផង​​​​​ តៃវ៉ាន់​ជួប​គ្រោះ​​ផ្ទួន​ៗ​​​​ដោយ​​​​​ប៉ះ​​ព្យុះ​​កំណាច​ផង​​ និង​​បំផ្ទុះ​គ្រាប់បែក​​​​លើ​រថភ្លើង​ផង​​​​​ តៃវ៉ាន់​ជួប​គ្រោះ​​ផ្ទួន​ៗ​​​​ដោយ​​​​​ប៉ះ​​ព្យុះ​​កំណាច​ផង​​ និង​​បំផ្ទុះ​គ្រាប់បែក​​​​លើ​រថភ្លើង​ផង​​​​​

ងាកមកមើលហេតុការណ៍កើតឡើងចុងក្រោយថ្មីៗនេះវិញ តៃវ៉ាន់ហាក់ជួបគ្រោះផ្ទួនៗ ក្នុងពេលតែមួយ ដោយសារតែនៅព្រលឹមថ្ងៃសុក្រទី ៨កក្កដានេះ តៃវ៉ាន់ត្រូវកំពូលខ្យល់ព្យុះ Nepartak វាយបោកបក់ប៉ះ ដោយនាំខ្យល់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបង្ខំឲ្យប្រជាជនរាប់ពាន់នាក់ត្រូវជម្លៀសចេញពីផ្ទះ សាលារៀនត្រូវបិទ និងជើងហោះហើររាប់រយទៀតត្រូវបានលុបចោល ឬពន្យារពេល។

ព្យុះកំណាចខាងលើបានបោកបក់ក្នុងល្បឿន ២៣៤គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ះលើសង្កាត់ Taimali ខាងកើតស្រុក Taitung នាវេលាម៉ោង ៦ព្រឹកនេះ។

ពលរដ្ឋប្រមាណ ៩០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះ ដោយបារម្ភពីការបាក់ដី ឬទឹកជំនន់លិចលង់។ ផ្ទះចំនួនជាង ៩៧០០០ខ្នង បាត់បង់អគ្គិសនីប្រើប្រាស់។ រដ្ឋាភិបាលថា ទីផ្សារហិរញ្ញវត្ថុ សាលារៀន និងការិយាល័យជាច្រើនត្រូវបានបិទបណ្ដោះអាសន្ននៅថ្ងៃសុក្រនេះ៕

តៃវ៉ាន់​ជួប​គ្រោះ​​ផ្ទួន​ៗ​​​​ដោយ​​​​​ប៉ះ​​ព្យុះ​​កំណាច​ផង​​ និង​​បំផ្ទុះ​គ្រាប់បែក​​​​លើ​រថភ្លើង​ផង​​​​​ តៃវ៉ាន់​ជួប​គ្រោះ​​ផ្ទួន​ៗ​​​​ដោយ​​​​​ប៉ះ​​ព្យុះ​​កំណាច​ផង​​ និង​​បំផ្ទុះ​គ្រាប់បែក​​​​លើ​រថភ្លើង​ផង​​​​​

ប្រភព៖ sabay

  • តៃវ៉ាន់​ជួប​គ្រោះ​​ផ្ទួន​ៗ​​​​ដោយ​​​​​ប៉ះ​​ព្យុះ​​កំណាច​ផង​​ និង​​បំផ្ទុះ​គ្រាប់បែក​​​​លើ​រថភ្លើង​ផង​​​​​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:ជីវិតនិងសង្គម
Tags: