ធ្វើ​ការងារ​ កុំ​ដើម្បី​តែ​ប្រាក់​ខែ ត្រូវ​គិត​ពី​ស្នាដៃ

ប្រាក់ខែពិតជាសំខាន់ណាស់ ចំពោះបុគ្គលម្នាក់ៗ ដើម្បីយកទៅផ្គត់ផ្គង់គ្រួសារ និងការចាយវាយផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ។ នេះជាការលើកឡើងរបស់អ្នកស្រី នុត រត្ថា ប៉ុន្តែសហគ្រិនវ័យក្មេងរូបនេះអះអាងថា បើបុគ្គលណាម្នាក់ធ្វើការសម្លឹងតែប្រាក់ខែមួយមុខនោះ ការងាររបស់គាត់នឹងមិនរីកចម្រើនគួរជាទីពេញចិត្តឡើយ។

ធ្វើ​ការងារ​ កុំ​ដើម្បី​តែ​ប្រាក់​ខែ ត្រូវ​គិត​ពី​ស្នាដៃ

ធ្លាប់ជាបុគ្គលិកទទួលការកោតសរសើរពីថ្នាក់លើ និងធ្លាប់ឡើងតំណែង ជាបន្តបន្ទាប់ក្នុងវិស័យការងារ នាយកប្រតិបត្តិនៃក្រុមហ៊ុនរំដួល បញ្ជាក់យ៉ាងដូច្នេះថា៖ “ធ្វើការងារកុំដើម្បីតែប្រាក់ខែ ត្រូវគិតពីស្នាដៃ”។ អ្នកស្រីនិយាយថា៖ “វាជាបទពិសោធន៍របស់ខ្ញុំ”។

អ្នកជំនួញមានស្រុកកំណើតនៅភ្នំពេញ បន្តថា ដើម្បីក្លាយជាបុគ្គលិកល្អម្នាក់ អ្នកនោះឯងត្រូវតែចេះ គោរពពេលវេលា គោរពថ្នាក់លើ គោរពមិត្តរួមការងារ ចេះស្រលាញ់ក្រុមហ៊ុនដូចជារបស់ខ្លួន ជាពិសេសគាត់ត្រូវធ្វើការ ឱ្យអស់ពីសមត្ថភាព និងលើសការរំពឹងទុករបស់ថ្នាក់ដឹកនាំ។

អ្នកស្រី ថ្លែងថា៖ “…យើងចង់បានស្នាដៃ យើងចង់បានការសរសើរ។ អ្នកខ្លះគាត់គិតថាអ្ហឺ… របៀបថាចង់បានអីគ្រាន់តែសរសើរ ចង់ឱ្យមេសប្បាយចិត្ត យកចិត្តមេអី NO មិនមែនចឹងទេ…ពេលយើងធ្វើការឱ្យគេលើសពីការរំពឹងទុក យើងក៏សប្បាយចិត្ត គេក៏សប្បាយចិត្ត”។

មិនតែប៉ុណ្ណោះ អ្នកស្រីរៀបរាប់ថា ក្រៅពីស្នាដៃ បុគ្គលិកក៏ត្រូវចេះរៀនសូត្រអ្វីថ្មី ពីមិត្តរួមការងារ  និងចៅហ្វាយនាយជាដើម ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។

“ក្រុមហ៊ុននីមួយៗមានគោលការណ៍ផ្សេងគ្នា ដូចជាក្រុមហ៊ុនខ្លះផ្ដល់វគ្គសិក្សាខ្លីៗដល់បុគ្គលិក។ បើមានឱកាសរៀន ត្រូវតែរៀន។ បើមិនអ៊ីចឹងទេ បុគ្គលិកខ្លួនឯងនោះ ត្រូវលួចរៀនអ្វីល្អពីអ្នកធ្វើការជាមួយគ្នា ឬរៀនពីមេអីចឹងទៅ”។

ប៉ុន្តែយ៉ាងណាក្ដី អ្នកស្រីបន្ថែមថា បើសិនជានរណាម្នាក់យល់ឃើញថា ការងារដែលខ្លួនកំពុងធ្វើរាល់ថ្ងៃ គ្មានអ្វីរៀនបន្តទៀត ហើយគាត់ចង់ភ្លក់រសជាតិការងារថ្មី គាត់គួរតែផ្លាស់ប្ដូរ ដើម្បីទទួលបានចំណេះដឹងកាន់តែប្រសើរ៕

ប្រភព៖ sabay

  • ធ្វើ​ការងារ​ កុំ​ដើម្បី​តែ​ប្រាក់​ខែ ត្រូវ​គិត​ពី​ស្នាដៃ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:កំសាន្ត
Tags: