ជប៉ុន​នឹង​តេស្ត​បច្ចេកវិទ្យា​​​ជណ្ដើរ​យន្ត​លំហអាកាស​ ឆាប់ៗ​នេះ

ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនមកពីសកលវិទ្យាល័យ Shizuoka បានប្រកាសថានឹងធ្វើការតេស្ត បច្ចេកវិទ្យាជណ្ដើរយន្តលំហអាកាសក្នុងពេលឆាប់ៗខាងមុខ។

បច្ចេកវិទ្យាជណ្ដើរយន្តលំហអាកាសរបស់ជប៉ុនត្រូវបានគេស្គាល់ថាជា STAR-C (Space Tethered Autonomous Robotic Satellite-Cube) ដោយធ្លាប់បានបង្ហាញរូបរាងគំរូកាលពីថ្ងៃទី ៨ មិថុនាកន្លងទៅ។ STAR-C បង្កើតឡើងក្នុងរូបរាងជា កូនផ្កាយរណប ដែលអាចផ្ដល់ជូនខ្សែកាបមួយប្រភេទ ដើម្បីភ្ជាប់ផែនដីទៅនឹងស្ថានីយអាកាស ISS ដែលមានកម្ពស់ផុតពីស្រទាប់បរិយាកាស។

ជប៉ុន​នឹង​តេស្ត​បច្ចេកវិទ្យា​​​ជណ្ដើរ​យន្ត​លំហអាកាស​ ឆាប់ៗ​នេះ

គំរូនៃ STAR-C ដែលគេបានបង្ហាញនៅពេលនោះគឺមានផ្ទុកនូវម៉ូទ័រមួយទម្ងន់ ២,៦៦ គីឡូក្រាម ដោយម៉ូទ័រធ្វើឡើងពីដុំគូប តភ្ជាប់នឹងខ្សែប្រវែង ១០០ ម៉ែត្រ ធ្វើឡើងពីសារធាតុ Kevlar ដែលជាសារធាតុដ៏រឹងមាំ។

ជប៉ុន​នឹង​តេស្ត​បច្ចេកវិទ្យា​​​ជណ្ដើរ​យន្ត​លំហអាកាស​ ឆាប់ៗ​នេះ

STAR-C នឹងសាកល្បងដោយគេបញ្ជូនវាទៅស្ថានីយអវកាស (ISS) រួចទម្លាក់វាចេញពី Module Kibo នៃ ISS ដែល Module នេះកាន់កាប់ដោយភ្នាក់ងារអវកាសជប៉ុន (JAXA) ផ្ទាល់។ ពេលស្ថិតនៅលំហអាកាសដុំទាំងពីរនៃ STAR-C នឹងបែកចេញពីគ្នា ដើម្បីតេស្តពីខ្សែ Kevlar។ លទ្ធផលនៃការសាកល្បងនេះរំពឹងថានឹងផ្ដល់ជូនព័ត៌មានដែលនឹងមានប្រយោជន៍ ធ្វើឲ្យគំរូនៃ បច្ចេកវិទ្យាជណ្ដើរយន្តលំហអាកាស បានតែមានភាពល្អប្រសើរ។

ជប៉ុន​នឹង​តេស្ត​បច្ចេកវិទ្យា​​​ជណ្ដើរ​យន្ត​លំហអាកាស​ ឆាប់ៗ​នេះ

កន្លងមកគំនិតនៃជណ្ដើរយន្តលំហអាកាសគឺមានដំណើរការបែបនេះ ដោយអ្នកដំណើរនឹងធ្វើដំណើរក្នុងយានជំនិះមួយ ដែលបង្ហូតតាមខ្សែកាប ដោយខ្សែកាបគឺភ្ជាប់ទៅនឹងតំបន់សុញ្ញាកាស៕

ប្រភព៖ sabay

  • ជប៉ុន​នឹង​តេស្ត​បច្ចេកវិទ្យា​​​ជណ្ដើរ​យន្ត​លំហអាកាស​ ឆាប់ៗ​នេះ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:ជីវិតនិងសង្គម
Tags: