បក្ស​ប្រឆាំង​ស្នើ​ឲ្យ​បញ្ឈប់​ចំណាត់​ការ​លើ​លោក អ៊ុំ សំអាន និង​លោក ហុង សុខហួរ

គណបក្សប្រឆាំងនឹងដាក់លិខិតទៅរដ្ឋសភា និងក្រសួងយុត្តិធម៌ នៅថ្ងៃទី៨ កក្កដា នេះ ដើម្បីស្នើឲ្យតុលាការបញ្ឈប់ចំណាត់ការលើតំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និងសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោក ហុង សុខហួរ។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែងក្រោយចេញ ពីការសួរសុខទុក្ខមន្ត្រីរបស់ខ្លួន នាពន្ធនាគារព្រៃស នៅថ្ងៃទី៨ កក្កដា ថា លោកចង់ឲ្យរដ្ឋសភា និងក្រសួងយុត្តិធម៌ពន្យល់ពីការបន្តឃុំ លោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ទាំងមានអភ័យឯកសិទ្ធិសភា។

បន្ថែមពីនេះ លោក សុន ឆ័យ ក៏រៀបរាប់ពីស្ថានភាពរឹតត្បិតចំពោះមន្ត្រីរបស់ខ្លួន ដែលកំពុងឃុំខ្លួន ដោយរារាំងមិនឲ្យលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ អាចនិយាយគ្នាបានឡើយ។

សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ…

ប្រភពៈ RFA


Related Posts