អតីត​ថៅកែ​នំ​ “ហុង​ អ៊ីង​ហ្វុ​ង” ​ធ្លាក់ខ្លួន​ហៅ​លែង​ឮ​ មក​លោតទឹក​សម្លាប់​ខ្លួន​(Update)

អតីត​ថៅកែ​នំ​ “ហុង​ អ៊ីង​ហ្វុ​ង” ​ធ្លាក់ខ្លួន​ហៅ​លែង​ឮ​ មក​លោតទឹក​សម្លាប់​ខ្លួន​(Update)

ភ្នំពេញ​ ៖​ ស្ត្រី​ម្នាក់​​​មាន​វិបត្តិ​នៅ​ក្នុង​គ្រួសារ​ ដោយសារ​ប្តី និង​កូន​ធ្វើបាប​ទ្រាំ​លែង​បាន ​មក​លោត​ទឹក​ស្ពាន​ជ្រោយចង្វារ។ ប៉ុន្តែ​បាន​​​​សិស្សសាលា​មួយ​ក្រុម​ បើក​ម៉ូតូ​មកដល់ ​ឃើញ​ជួយ​ឃាត់​​ទាន់​ពេល​វេលា។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​ជិត​១០​ព្រឹក ថ្ងៃ​ទី​០​៨ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់។

ស្ត្រី​ ដែល​ប៉ង​លោតទឹក​សម្លាប់​ខ្លួន​ខាង​លើ​មាន​ឈ្មោះ ហុង សុគន្ធា អាយុ​៤៧​ឆ្នាំ​ ស្នាក់នៅ​ផ្ទះ​ជួល​នៅ​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ ជា​អតីត​ថៅកែ​ហាង​នំ​ហុង អ៊ីង​ហ្វុ​ង នៅ​ម្តុំ​ផ្សារ​ដើម​គរ។

បើតាម​ស្ត្រី​ ដែល​មាន​វិបត្តិ​ប៉ង​លោតទឹក​សម្លាប់​ខ្លួន​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា ដោយសារ​តែ​មាន​វិបត្តិ​នៅ​ក្នុង​គ្រួសារ ប្តី និង​កូនប្រុស​ម្នាក់​ធ្វើបាប ​ព្រម​ទាំង​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់ ហើយ​ឥឡូវ​មក​ជួល​ផ្ទះ​គេ​នៅ​ ទើប​គាត់​សម្រេចចិត្ត​មក​លោតទឹក​សម្លាប់​ខ្លួន​តែម្ដង។

បងស្រី​បន្ត​ថា ពី​ដំបូង ​គាត់​មាន​ផ្ទះ​នៅ​ម្តុំ​ផ្សារ​ដើម​គរ​ ដោយ​បើកហាង​លក់​នំ​ដែល​មាន​យីហោ ហុង អ៊ីង​ហ្វុ​ង និង​មាន​កូន​៥​នាក់​ ស្រី​២​ ប្រុស​៣។ មូល​ហេតុ​ដែល​គាត់​ចង់​សម្លាប់​ខ្លួន​នេះ ​ទី​១​ដោយសារតែ​ប្តី​របស់​គាត់​មិន​គិត​ពី​គ្រួសារ​ទេ ​គឺ​ដើរ​មាន​ស្រី និង​គិតគូរ​តែ​គ្រួសារ​ខាង​ម្តាយ​គាត់។ ថែមទាំង​ចោទ​គាត់​ថា​បាន​លេងល្បែង​ស៊ីសង​ទៀត ហើយ​បាន​រត់ចោល​ក្រុម​គ្រួសារ​រយៈពេល​១៣​ឆ្នាំ​មក​ហើយ។ ពេលនោះ​ គាត់​ក៏​បែកគំនិត​បើកហាង​ធ្វើ​នំ​ដែល​មាន​យីហោ ហុង អ៊ីង​ហ្វុ​ង នៅផ្ទះ​ម្តុំ​ផ្សារ​ដើម​គរ ជាមួយ​កូនៗ​របស់​គាត់​ទាំង​៤​នាក់។

ក្រោយ​ពេល​ឃើញ​ក្រុម​គ្រួសារ​រកស៊ី​មាន​បាន​ ប្តី​ក៏​ត្រឡប់​មក​រស់នៅ​ជាមួយ​វិញ​បាន​រយៈ​ពេល​៣​ឆ្នាំ និង​មាន​កូនស្រី​ម្នាក់​បន្ថែម​ទៀត ​សរុប​៥​នាក់។ នៅ​ពេល​ដែល​កូនស្រី​ពៅ​អាយុ​បាន​ជាង​មួយ​ខួប ប្តី​បាន​រត់ចោល​ក្រុម​គ្រួសារ​ទៅ​នៅ​ជាមួយ​ម្តាយ​ ដោយមាន​ស្រី​ញី​ មិន​ខ្វល់​ពី​ក្រុម​គ្រួសារ​គាត់​ទៀត​ទេ។

ក្រោយ​ពេល ​ដែល​ប្តី​គាត់​រត់ចោល​ម្តង​ទៀត គាត់​ក៏​ជួល​ផ្ទះ​ដែល​ធ្វើ​នំ​នៅ​ម្តុំ​ផ្សារ​ដើម​គរ​ឲ្យ​គេ​ ហើយ​ទៅ​ខ្ចី​លុយ​ពី​ធនាគារ​ចំនួន​៦​ម៉ឺន​ដុល្លារ ដើម្បី​បើកហាង​ធ្វើ​នំ​ថ្មី​ព្រែ​កតា​ម៉ាក់ ដោយមាន​កូនច្បង​របស់​គាត់​ជា​អ្នកធ្វើ​នំ​តែម្ដង និង​មាន​កម្មករ​២០​នាក់​ផង​ដែរ។ ក្រោយ​មក​ ​ ​កូនច្បង​របស់​គាត់​ឈ្មោះ​ សិ​ដ្ឋ​ ជា​អ្នកធ្វើ​នំ​នោះ​បំផ្លាញ​ទ្រព្យ​គ្មាន​សល់ ​ពោល​គឺ​ពេល​ធ្វើ​នំ​ហើយ​ ដឹក​នំ​ទៅ​ឲ្យ​ម៉ូយ​រួច ​កូន​របស់​គាត់​យក​លុយ​នោះ​ទៅលេង​ល្បែង និង​ផឹកស៊ី​រហូត ដោយ​គ្មាន​លុយ​បង់​ឲ្យ​កម្មករ ​ទើប​គាត់​ក៏​សម្រេចចិត្ត​លក់​ផ្ទះ​នៅ​ម្តុំ​ផ្សារ​ដើម​គរ​ដើម្បី​បង់​ធនាគារ។ បងស្រី​បន្ត​ថា ក្រោយមក​ទៀត ​គាត់​បាន​មក​ជួល​ផ្ទះ​គេ​នៅ​ម្តុំ​វត្តភ្នំ​ ដោយ​ប្រកប​របរ​ជា​អ្នក​លាងចាន​ឲ្យ​បងប្អូន ក្នុង​មួយ​ថ្ងៃ​គេ​ឲ្យ​១៥.០០០​រៀល។

ស្ត្រី​ខាងលើ​បង្ហូរទឹកភ្នែក ហើយ​រៀបរាប់​ថា មុន​ពេល ​ដែល​គាត់​សម្រេចចិត្ត​មក​លោតទឹក​សម្លាប់​នេះ​ គឺ​នៅ​ល្ងាច​ថ្ងៃ​ទី០​៧ ខែ​កក្កដា កូន​ប្រុស​ច្បង​ដែល​បំផ្លាញ​ទ្រព្យសម្បត្តិ​គាត់​បាន​មក​រករឿង​ទារ​លុយ​ពី​គាត់​ ដែល​មាន​តែ​១០.០០០​រៀល​ ទុក​ទិញ​ថ្នាំលេប។ ពេល​នោះ​កូន​គាត់​បាន​យក​លុយ​ និង​ទូរស័ព្ទ​គាត់​ទៅ​បញ្ចាំ។

លុះ​ព្រឹក​ឡើង ​មុន​ពេល​គាត់​ទៅ​លោតទឹក បងស្រី​បាន​តេ​ទូរស័ព្ទ​ទៅ​ប្តី​របស់​គាត់ ដោយ​ប្រាប់​ថា ពេល​គាត់​ស្លាប់​ទៅ ឲ្យ​មក​យក​កូនស្រី​ពីរ​នាក់​ទៅ​ចិញ្ចឹម​ផង តែ​ត្រូវ​ប្តី​ឆ្លើយ​ថា​រវល់​ហាត់​នៅ​បន្ទាយ​អត់​បាន​ទៅ​យក​ទេ ​ហើយក៏​បិទ​ទូរស័ព្ទ។ ក្រោយពេល​តេ​ទូរស័ព្ទ​រួច​ ក៏បាន​ហៅ​ម៉ូតូឌុប​ជិះ​មក​ស្ពាន​ជ្រោយចង្វា ដើម្បី​លោតទឹក​សម្លាប់​ខ្លួន។ ខណៈ​មក​ដល់​លើ​ស្ពាន​ជ្រោយចង្វា ​ក៏​ឲ្យ​លុយ​ម៉ូតូ​ឌុប​រួច​ ដើរ​បាន​បន្តិច​ ក៏​ដោះ​ស្បែកជើង​ឡើងលើ​បង្កាន់ដៃស្ពាន​បម្រុង​លោតទឹក​សម្លាប់​ខ្លួន តែ​បាន​ក្រុម​សិស្សសាលា​មួយ​ក្រុម​បើក​ម៉ូតូ​មកដល់​ឃើញ​ជួយ​ឃាត់​ទាន់​ពេល ហើយ​បាន​ទៅ​ហៅ​ប្រជា​ការពារ​ដែល​ប្រចាំការ​នៅ​គល់​ស្ពាន​ជ្រោយចង្វា​ប៉ែក​ខាងកើត​នាំមក​កាន់​ប៉ុស្តិ៍​នគរបាល​ជ្រោយចង្វា ដើម្បី​សួរនាំ​ស្វែងរក​បងប្អូន។ ក្រោយពេល​កើតហេតុ​ ស្ត្រី​ដែល​ប៉ង​សម្លាប់​ខ្លួន​ត្រូវ​បាន​កូនប្រុស/​ស្រី​មក​ដឹក​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕