វគ្គ​រៀន​ថត​រូប Samsung S7 Pro Photography ត្រូវ​គេ​ចាប់​អារម្មណ៍​ហួស​ការ​ស្មាន

វគ្គ​បណ្ដុះ​បណ្ដាល​ថត​រូប S7 Pro Photography ដែល​បង្រៀន​ដោយ​គ្រូ​អាជីព​អំពី​របៀប​ថត​រូប​តាម​ទូរសព្ទដៃ Samsung ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើ​ទូរសព្ទ ជា​ពិសេស​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​យុវវ័យ​សម័យ​ថ្មី ដែល​ចូលចិត្ត​ថត​រូប​ឲ្យ​មើល​ទៅ​ស្អាត​ដូច​ប្រើ​កាមេរ៉ា​អាជីព។

 

លោក កឹម សុវណ្ណា អ្នក​ថតរូប​ល្បី​ល្បាញ​មួយ​រូប​នៅ​កម្ពុជា និង​ជា​គ្រូ​បង្ហាត់​ថត​រូប​ក្នុង​វគ្គ​នេះ បាន​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​សង្កេត​ឃើញ​ថា​មាន​មនុស្ស​ជា​ច្រើន​បាន​ចូលរួម ទាំង​អ្នក​ភ្នំពេញ និង​អ្នក​មក​ពី​ខេត្ត​ឆ្ងាយៗ។ មាន​អ្នក​រៀន​ខ្លះ​អាច​ថតរូប​បាន​ស្អាតៗ​ប្រហាក់​ប្រហែល​អ្នក​ថត​រូប​អាជីព​ដែរ”។

 

វគ្គ​រៀន​ថត​រូប Samsung S7 Pro Photography ត្រូវ​គេ​ចាប់​អារម្មណ៍​ហួស​ការ​ស្មាន

 

វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ចាប់​ពី​ខែ​មេសា ដល់​ខែ​មិថុនា ហើយ​បេក្ខជន​ដែល​បាន​ចូលរួម គឺ​ជា​អ្នក​ប្រើ Samsung Galaxy Note 5, Galaxy S6, S6 edge+, Galaxy S7 edge និង S7 ។

 

លោក ស៊ិន វណ្ណៈ ដែល​ជា​អ្នក​ចូលចិត្ត​ថត​រូប​ម្នាក់​រស់នៅ​ខេត្ត​កំពង់ស្ពឺ បាន​មក​ចូលរួម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល S7 Pro Photography នៅ​ភ្នំពេញ​ជា​រៀង​រាល់​សប្តាហ៍។ លោក​រៀបរាប់​ថា៖ “ខ្ញុំ​យល់​ថា​វគ្គ​នេះ​ពិតជា​ល្អ​ណាស់ ព្រោះ​បាន​បង្រៀន​ខ្ញុំ​តាំង​ពី​មិន​ចេះ​ថត​រូប​សោះ រហូត​ដល់​អាច​ថតរូប​បាន​ច្រើន​ប្រភេទ​មិន​ថា​រូប​ទេសភាព ឬ​រូប​ផ្សេងៗ​ទៀត។ មិត្តភ័ក្ដិ​ខ្ញុំ​ដែល​ជា​ជន​បរទេស បាន​សរសើរ​ថា​រូប​ដែល​ខ្ញុំ​ប្រើ​ទូរសព្ទ​ថត​ពិត​ជា​ស្អាត”។

 

លោក វណ្ណៈ បាន​ចាប់​អារម្មណ៍​លើ​ការ​ថតរូប​ដំបូង​បំផុត​នៅ​ឆ្នាំ​២០១៥ បន្ទាប់ពី​បាន​ប្រើ Galaxy S6 edge ដើម្បី​ថត​រូប ហើយ​សង្កេត​ឃើញ​ថា​រូបថត​ទាំង​នោះ​ស្អាត​អាច​ទទួល​យក​បាន។ បច្ចុប្បន្ន លោក​កំពុង​សាកល្បង​ប្រើ Galaxy S7 edge ថត​រូប​វិញ​ម្តង។

 

ស្រដៀង​គ្នា​នេះ​ដែរ លោក សរ សុធា ដែល​ជា​អ្នក​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល S7 Pro Photography និង​ជា​អ្នក​ប្រើប្រាស់​ទូរសព្ទ S7 edge បាន​ប្រាប់​ថា៖ “វគ្គ​នេះ​ផ្ដល់​សារប្រយោជន៍​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ចូលចិត្ត​ថតរូប និង​ចង់​ស្វែង​យល់​បន្ថែម​ពី​មុខងារ​នី​មួយៗ​នៃ​កាមេរ៉ា​ទូរសព្ទ។ ខ្ញុំ​ផ្ទាល់​ពិតជា​សប្បាយ​ចិត្ត​ដែល​បាន​សិក្សា​អំពី​របៀប​ថត​រូប​ជាច្រើន​ ដូច​ជា ​ការ​ថត​បញ្ច្រាស​ថ្ងៃ និង​ការ​ថត​ពេល​យប់​ជាដើម”។

 

លោក សុវណ្ណា បាន​បញ្ជាក់​បន្ថែម​ទៀត​ថា៖ “នៅ​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​នេះ ខ្ញុំ​បាន​លើក​យក​ជំនាញ នៃ​ការ​ថតរូប​របស់​ខ្ញុំ​ដែល​ផ្តោត​លើ​មុខងារ​ទំនើបៗ​របស់​ទូរសព្ទ​ Samsung និង​របៀប​ចាប់​យក​រូបថត​បញ្ឈរ ឬ​ផ្តេក ព្រម​ទាំង​របៀប​ថត​រូប​នៅ​ពេល​ថ្ងៃ ពេល​មាន​ភ្លៀង​ធ្លាក់ និង​ពេល​យប់។ យើង​បាន​យក​ពួកគាត់​ទៅ​អនុវត្ត​ថតរូប​នៅ​តាម​ទីកន្លែង​ជា​ច្រើន​ក្នុង​ភ្នំពេញ”។

 

វគ្គ​រៀន​ថត​រូប Samsung S7 Pro Photography ត្រូវ​គេ​ចាប់​អារម្មណ៍​ហួស​ការ​ស្មាន

 

កាមេរ៉ា​របស់ Galaxy S7 និង Galaxy S7 edge ត្រូវ​បាន​បំពាក់​ដោយ Dual Pixel ដែល​ធ្វើ​ឲ្យ​រូបភាព​កាន់​តែ​ភ្លឺ​ច្បាស់ ទោះ​ជា​ថត​នៅ​កន្លែង​ដែល​មិន​សូវ​មាន​ពន្លឺ។ ដោយសារ​តែ​វា​មាន​បច្ចេកវិទ្យា Dual Pixel មាន Lens ធំ​ជាង​មុន មាន Aperture និង​ភិចសែល​កាន់​តែ​ធំ​ជាង​មុន កាមេរ៉ា​របស់​វា អាច​ចាប់​យក​រូបភាព​ក្នុង​ទី​ងងឹត​បាន​ច្បាស់ ហើយ​លឿន​ជាង​មុន។

 

គ្រប់​ប្រភេទ​ទូរសព្ទ Samsung ជា​ពិសេស​ Galaxy S7 Edge / S7 កំពុង​តែ​ទទួល​បាន​ការ​ពេញ និយម​ជាង​គូ​ប្រជែង​ផ្សេងៗ​ទៀត​ក្នុង​ទីផ្សារ​ទូរសព្ទ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​ក៏​ជា​ក្រុមហ៊ុន​ដំបូង​គេ​បំផុត​ដែល​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​ថត​រូប​លើ​ទូរសព្ទ​ដៃ​ដល់​អតិថិជន​ដែល​កំពុង​តែ​ប្រើប្រាស់ Smartphone ស៊េរី​ថ្មីៗ​របស់​ Samsung​ ដោយ​ឥត​គិត​ថ្លៃ។

 

តោះ! ទៅ​មើល​ទាំង​អស់​គ្នា​ថា​តើ​រូប​ដែល​ថត​ដោយ​ទូរសព្ទ​ដៃ​ Samsung ​ស្អាត​ប៉ុណ្ណា៖

 

វគ្គ​រៀន​ថត​រូប Samsung S7 Pro Photography ត្រូវ​គេ​ចាប់​អារម្មណ៍​ហួស​ការ​ស្មាន

 

វគ្គ​រៀន​ថត​រូប Samsung S7 Pro Photography ត្រូវ​គេ​ចាប់​អារម្មណ៍​ហួស​ការ​ស្មាន

 

វគ្គ​រៀន​ថត​រូប Samsung S7 Pro Photography ត្រូវ​គេ​ចាប់​អារម្មណ៍​ហួស​ការ​ស្មាន

 

វគ្គ​រៀន​ថត​រូប Samsung S7 Pro Photography ត្រូវ​គេ​ចាប់​អារម្មណ៍​ហួស​ការ​ស្មាន

 

វគ្គ​រៀន​ថត​រូប Samsung S7 Pro Photography ត្រូវ​គេ​ចាប់​អារម្មណ៍​ហួស​ការ​ស្មាន

 

វគ្គ​រៀន​ថត​រូប Samsung S7 Pro Photography ត្រូវ​គេ​ចាប់​អារម្មណ៍​ហួស​ការ​ស្មាន

 

អត្ថបទ៖ ពាណិជ្ជកម្ម