ងួន សុបិន ចេញមុខ​បកស្រាយ និង សុំទោស​មហាជន​រឿង​បទ “​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​”

6 Videos


លោក ងួន សុបិន អ្នកនិពន្ធប្រចាំផលិតកម្ម ថោន និង ជាម្ចាស់និពន្ធបទ “ស៊ីបានចេះតែស៊ីទៅ” បានចេញមុខ បកស្រាយ និង សុំទោសមហាជនជាសាធារណៈហើយ បន្ទាប់ពីបទចម្រៀងមួយបទនេះទទួលការ រិះគន់ខ្លាំងពីមហាជន រហូតដល់ក្រសួងព័ត៌មានប្រកាសហាមមិនឱ្យចាក់ផ្សាយនោះ ។

P9

ងួន សុបិន ចេញមុខ​បកស្រាយ និង សុំទោស​មហាជន​រឿង​បទ “​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​”

លោក ងួន សុបិន បានបញ្ជាក់ក្នុងវីដេអូខ្លីថា តាមពិតបទ “ស៊ីបានចេះតែស៊ីទៅ” ដែលច្រៀងដោយលោក កែវ វាសនា នោះ ក្រោយពេលដែលផ្សព្វផ្សាយប្រហែលជា ១០ ថ្ងៃនោះ គឺមិនប្រតិកម្មអ្វីនោះឡើយ ប៉ុន្តែក្រោយពេលដែលមាន តារាចម្រៀងស្រីម្នាក់យកបទភ្លេងនេះទៅតែងជាទំនុកថ្មីដែលមានចំណងជើងថា «ទាល់តែយូរទើបស៊ីអូនបាន» ក៏មានប្រតិកម្មខ្លាំងៗតែម្ដង ។ ប៉ុន្តែយ៉ាងណាក៏លោកសូមធ្វើការអភ័យទោសដល់មហាជន ហើយលោកក៏សូមទទួលយកនូវការរិះគន់ក្នុងន័យស្ថាបនាទាំងឡាយដោយក្ដីរីករាយ ។ លោកថាការរិះគន់របស់បងប្អូនគឺលោកសប្បាយចិត្ត ប៉ុន្តែសូមរិះគន់ក្នុងន័យជាខ្មែរ លោកក៏ជាខ្មែរ ហើយបងប្អូនក៏ជាខ្មែរ ហើយលោកបានប្រាប់ថា នឹងកែប្រែរាល់កំហុសដែលកើតមាន ក្នុងនោះនឹងមិនមានលើកក្រោយទៀតទេ ហើយលោកក៏នឹង ខិតខំនិពន្ធទំនុកច្រៀងថ្មី បទភ្លេងថ្មី ដើម្បីបំពេញតាមចិត្តបងប្អូនដែលចង់បានផងដែរ ។

ងួន សុបិន ចេញមុខ​បកស្រាយ និង សុំទោស​មហាជន​រឿង​បទ “​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​”
ងួន សុបិន ចេញមុខ​បកស្រាយ និង សុំទោស​មហាជន​រឿង​បទ “​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​”
ងួន សុបិន ចេញមុខ​បកស្រាយ និង សុំទោស​មហាជន​រឿង​បទ “​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​”

ចង់ដឹងថា លោក ងួន សុបិន និយាយអ្វីខ្លះក្នុងរឿងនេះនោះ សូមស្ដាប់ការបកស្រាយលម្អិតរបស់លោកក្នុងវីដេអូខាងក្រោមនេះ ៕ ភូមិន្ទ