ដឹង​ទេ​ថា Jimmi Kiss ទៅ​តំបន់ អា​រ៉ែ​ង ធ្វើ​អ្វី ?

6 Videos


ដំបូងឡើយគេគិតថា Jimmi Kiss ទៅតំបន់អារ៉ែងគឺគ្រាន់តែចង់ទៅឃើញផ្ទាល់នូវទេសភាព ធម្មជាតិដ៏ស្រស់ត្រកាលនៃតំបន់អារ៉ែងតែប៉ុណ្ណោះផ្ទុយទៅវិយបើតាមលោកបានឲ្យដឹងថាសំខាន់គឺ លោកនាំគ្នាទៅចម្លងសិល្បៈភ្លេងផ្លយរបស់បងប្អូនជនជាតិរស់នៅទីនោះដើម្បីកុំឲ្យបាត់បង់ ។

P9

ដឹង​ទេ​ថា Jimmi Kiss ទៅ​តំបន់ អា​រ៉ែ​ង ធ្វើ​អ្វី ?

តាមរយៈបណ្តាញទាក់ទងសង្គមហ្វេសប៊ុកគេឃើញលោកបានធ្វើការបង្ហោះនូវរូបភាពក្រុម របស់លោកនៅតំបន់អារ៉ែងនិងភ្ជាប់ដោយសារដែលមានខ្លឹមសារថា៖នាំបងប្អូនសិល្បៈករយើងទៅចម្លងសិល្បៈភ្លេងផ្លយដែលជាភ្លេងបុរាណខ្មែរចុងក្រោយនៅតំបន់ព្រៃជ្រៅព្រៃអារ៉ែង ពេលនេះបាន សម្រេច ហើយ !! សប្បាយចិត្តណាស់ តែឡានខ្ញុំអណ្តែតតាមទឹកបាត់ហើយ មកវិញបានតែខ្លួនទេ ចប់ហើយ ។

ដឹង​ទេ​ថា Jimmi Kiss ទៅ​តំបន់ អា​រ៉ែ​ង ធ្វើ​អ្វី ?

តាមរយៈនៃសារនេះបានធ្វើឲ្យគេមានការអាណិតអាសូរដល់លោក Jimmi Kiss ដែលបាន ខិតខំប្រឹងប្រែងស្រាវជ្រាវរកបទភ្លេងដែលស្ទើរតែបាត់បង់ទៅហើយមករក្សារទុកនិងបន្តឲ្យកូនខ្មែរបាន ដឹង ។ សារុន កល្យាណ ហៅ Jimmi Kiss ដែលជាអ្នកនិពន្ធនិងច្រៀងបទចម្រៀងថ្មីមិនចម្លងគេ ទទួលបានប្រជាប្រិយភាពគួរកត់សម្គាល់ហើយក្នុងពេលថ្មីៗនេះលោកបានធ្វើដំណើរជាក្រុមទៅដល់លើកំពូលភ្នំអារ៉ែងដែលទីនោះបើតាមមើលសភាពគឺដូចឋានសួគ៌អ៊ីចឹង ។

ដឹង​ទេ​ថា Jimmi Kiss ទៅ​តំបន់ អា​រ៉ែ​ង ធ្វើ​អ្វី ?

ឃើញទិដ្ឋភាពស្រស់បំព្រងល្អស្អាតបែបនេះមានមនុស្សមិនតិចទេដែលចង់ទៅដល់ដោយផ្ទាល់ដើម្បីបានឃើញនិងផ្តិតយករូបភាពនៅទីនោះមកបង្អួតគេ ។ តាមរយៈរូបភាពដែលក្នុងនោះគេឃើញមានលោក Jimmi Kiss នាយក្តិបនិងមនុស្សមួយចំនួន ទៀតបានឡើងទៅដល់លើកំពូលភ្នំអារ៉ែងទីដែលមានទេសភាពធម្មជាតិដ៏ល្អស្រស់ត្រកាលហាក់បីដូចនៅលើឋានសួគ៌យ៉ាងដូច្នោះដែរ ។

ដឹង​ទេ​ថា Jimmi Kiss ទៅ​តំបន់ អា​រ៉ែ​ង ធ្វើ​អ្វី ?

Jimmi Kiss ជាអ្នកចម្រៀងបន្តត្រកូលម្នាក់ដោយសារតែឪពុកលោកក៏ជាតារាចម្រៀងជើង ចាស់ម្នាក់ឈ្មោះ វ័រ សារុន ហើយបទដែលលោកយកមកច្រៀងគឺសុទ្ធសឹង និពន្ធខ្លួនឯងទាំងស្រុង ។ មានបទចម្រៀងមួយចំនួនដូចជាបទ «សង់កូរ៉េទិព្វ» បទ «បើសិនគ្មានអូន» បទ «កុំ អាណិតបង» បទ «BaBy I am Sorry … » កំពុងពេញនិយមក្នុងស្រទាប់យុវវ័យផងដែរ ៕ ដេវីត

ដឹង​ទេ​ថា Jimmi Kiss ទៅ​តំបន់ អា​រ៉ែ​ង ធ្វើ​អ្វី ?