LG Electronics បានបង្ហាញផលិតផល ស៊េរីថ្មីឆ្នាំ 2016 ក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំ LG VIP Night

ភ្នំពេញ៖ កាលពីថ្ងៃទី 7 ខែ កក្កដា ឆ្នាំ 2016 ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនដៃគូយុទ្ធសាស្ត្រតែមួយគត់ នៅក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធី LG VIP Night 2016 ដើម្បីជាការជួបជុំ អ្នកតំណាងចែកចាយលក់ផលិតផល LG និង អតិថិជនដៃគូអាវជីវកម្ម នៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុន LG Electronics ក៏បានបង្ហាញផលិតផលថ្មីៗនៅក្នុងឆ្នាំ 2016 ទាំងអស់របស់ខ្លួន ដែលរួមមានដូចជា ទូរស័ព្ទដៃ LG G5SE, LG Stylus2, LG K10 និង LG K7 ទូរទស្សន៍ OLED TV និង UHD TV ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនកំដៅចំណីអាហារ ម៉ាស៊ីនបូមធូលី ព្រមជាមួយ និង ផលិតផលសំរាប់ អាជីវកម្មធំៗ ដូចជា ទូរទស្សន៍សំរាប់សណ្ឋាគារ (Commercial TV) និង ផលិតផលផេ្សងៗជាច្រើនទៀត។

នៅក្នុងកម្មវិធី LG VIP Night 2016 ក៏មានការបង្ហាញជូនដូចជា ទូរទស្សន៍ OLED TVដែលអេក្រង់ទូរទស្សន៏ត្រូវបានរចនាឡើង មានលក្ខណៈស្ដើង ស្ដើងជាងទូរស័ព្ទដៃ និងល្អដាច់គេ ដែលជាការវិត្តន៏ចុងក្រោយគេ បង្អស់នៃទូរទស្សន៏ រួមទាំងទូរទស្សន៏ UHD Smart TV អេក្រង់ 98 អ៊ីញ នឹង 84 អ៊ីញ ដ៏ធំជាងគេបំផុតនិងមានកំរិតរូបភាពច្បាស់រហូតដល់ 8.3 លានភីកស៊ែល (3,840 x 2,160) ភ្លឺច្បាស់ជាង Full HD ដល់ទៅ 4 ដង បូករួមជាមួយ និងបច្ចេកវិទ្យា Web OS ជំនាន់ទី 3 ផលិតដោយ ក្រុមហ៊ុន LG តែមួយគត់ ហើយក្នុងឆ្នាំនេះ LG ក៏បានបន្ថែមនូវទូរទស្សន៏ប្រភេទ UHD និង LED កាន់តែច្រើនសំបូរបែប និង តម្លៃសមរម្យ ព្រមទាំងមានអត្ថប្រយោជន៏ការពាររន្ទះ ការពារភ្លើងឡើងចុះ ការពារសំណើម និងមានហ្គេមភ្ជាប់មកជាមួយកម្មវិធីទូរទស្សន៏ផងដែរ។

ក្រុមហ៊ុន LG ក៏បានដាក់បង្ហាញនូវផលិតផល សំរាប់ប្រើប្រាស់ក្នុងគេហដ្ឋាន និង សំភារៈផ្ទះបាយដ៏ឆ្លាតវៃជាច្រើន ដែលរួមមានដូចជា ម៉ាស៊ីនបោកគក់ ដែលមានប្រពន្ធ័លាងសម្អាត TurboShot បោកបានស្អាត សន្សំសំចៃ អគ្គីសនី និង ពេលវេលា មិនធ្វើអោយខូចសាច់ក្រណាត់សន្សំសំចៃទឹក បានច្រើនធុងបោកគក់មានអនាម័យខ្ពស់ការពារសំលាប់មេរោគ និង មានការធានាជូនរយៈពេល10 ឆ្នាំ ហើយជាផលិតផលលក់ដាច់ជាងគេបំផុត ។

សំរាប់ទូរទឹកកក យើងក៏បានបង្ហាញនូវស៊េរីថ្មីៗ ដែលភាពធន់ និង រឹងមាំ ព្រមទាំងផ្ដល់នៅភាពស្រស់ថ្លា និងផាសុកភាព ដែលមានសមត្ថភាពក្នុងការកំចាត់ក្លិន និង សំលាប់មេរោគបានយ៉ាងល្អ ហើយក៏មានការរចនាទ្វារបែប Door in Door ដែលមាន អ៊ីនវឺទ័រលីនាកុំប្រេស័រ (Inverter Linear Compressor) មានការធានាជូនរយៈពេល 10 ឆ្នាំ និង អាចសន្សំសំចៃ អគ្គិសនីទ្វេដង ព្រមទាំង មានសំឡេងស្ងាត់បំផុត ។

ម៉ាស៊ីនត្រជាក់ស៊េរីថ្មី 2016 របស់ LG ក៏បានបំពាក់នូវបច្ចេកវិទ្យា Dual Inventor មានរាងស្អាតជាងមុន ដែលជួយសន្សំសំច្នៃបានរហូតដល់ 70% បូករួមជាមួយការវិត្ដន៏ទៅលើ បច្ចេកវិទ្យា Skin Care ដែលផ្ដល់ភាពត្រជាក់ យ៉ាងឆាប់រហ័ស សំលេងស្ងាត់ល្អ ផ្ដល់សំណើមដល់សែ្បកយ៉ាងមានប្រសិទិ្ធភាព និងតែកាន់តែប្រសើរជាងមុន ។

កំពូលស្មាតហ្វូនស៊េរីថ្មីរបស់ LG គឺ LG G5SE មានទំហំអេក្រង់ 5.3 អ៊ីញ QHD និងមានកាមេរ៉ាភ្លោះ (Dual Camera) 16 MP និង 8 MP ដែលអាចថតបានរូបភាព បានទំហំធំទូលាយជាមួយនិងកាមេរ៉ា Wide Angle Len 135 ដឺក្រេ សើ្មរនឹង រូបភាព ដែលមើលឃើញដោយភ្នែកទទេ និងជាទូរសព្ទស្មាតដំបូងគេបំផុតនៅលើពិភពលោកដែលអាចដោះថ្ម បានយ៉ាងងាយស្រួល ថែមទាំងអាចសាកថាមពលថ្មបានយ៉ាងរហ័ស ឆាប់ពេញ និងប្រើរយះពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ ថាមពលបាន 83% ថ្មកាន់បានយូរ ។

តាមប្រសាសន៍របស់ លោក Bong Soak Kim អគ្គនាយក ក្រុមហ៊ុន LG Electronics ប្រចាំព្រះរាជាណាចក្រកម្ពុជាបានអោយដឹងថា “ក្រុមហ៊ុន LG Electronics មានវត្តមាននៅប្រទេសកម្ពុជាយូរណាស់មកហើយ ក្នុងការធ្វើសកម្មភាពផ្សេងៗ ទាក់ទងនឹងការលក់ទៅលើ ទីផ្សារនៃគ្រឿងអេឡិចត្រូនិច ចាប់តាំងពីឆ្នាំ 2007 ។ ហើយមកទល់ពេលនេះយើងខ្ញុំមានមោទនភាពណាស់ ដែលបានចាប់ដៃគូរជាមួយនឹងក្រុមហ៊ុនតំណាងចែកចាយគឺ ក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនឈានមុខក្នុងការចែកចាយផលិតផលអេឡិចត្រូនិចប្រើប្រាស់ក្នុងផ្ទះ រួមទាំង ទូរស័ព្ទដៃផងដែរ ។ ហើយលោកក៏បានបន្តទៀតថា ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ យើងក៏បានគាំទ្រ និង ជួយសហការជាមួយ សមាគមន៍ក្រុមគ្រួពេទ្យស្មគ្រ័ចិត្ត យុវជនសម្តេចតេជោ ដើម្បីជួយដល់ប្រជាជនក្រីក្រ ក្នុងការពិនិត្យព្យាបាលជំងឺនៅ តាមបណ្តាខេត្តនានា។ នេះជាផ្នែកមួយនៃបេសកកម្មរបស់យើងដែល ស្រឡាញ់ប្រជាជនកម្ពុជាដូចជាក្រុមគ្រួសាររបស់យើង។”

លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិរបស់ ក្រុមហ៊ុន G Gear ក៏បានមានប្រសាសន៍អោយដឹងដែរថា “ ក្រុមហ៊ុន G Gear ពិតជាមានមោទនៈភាពណាស់ដែលបានចាប់ដៃគ្នា យ៉ាងរឹងមាំជាមួយក្រុមហ៊ុន LG Electronics ដែលជាក្រុមហ៊ុននាំមុខគេនៅក្នុងពិភពលោក ដើម្បីបម្រើនូវតម្រូវការទីផ្សារបច្ចេកវិទ្យានៅព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំជឿថាអស់លោក លោកស្រីពិតជាបានដឹង បានច្បាស់ជាងខ្ញុំបាទទៅទៀត នូវតម្រូវការ ដែលកើនឡើងយ៉ាង សង្រ្គប់របស់ផលិតផល LG នៅក្នុងឆ្នាំ២០១៦នេះ។ ការកើនឡើងនូវតម្រូវការ និងការផ្តល់ទំនុកចិត្តកាន់តែខ្លាំងពីអតិថិជនប្រើប្រាស់ផលិតផលម៉ាក LG គឺមិនមែនគ្រាន់តែ បានមកពីការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន LG Electronics នោះទេ តែដោយសារតែក្រុមហ៊ុនបាន ប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយ ដែលផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ទាំងអស់ និងជាបច្ចេកវិទ្យាដែលក្រុមហ៊ុនប្រកួតប្រជែងមិនអាចធ្វើបាន “ ។ 

Address 135, Monivong Blvd 7, Makara , Phnom Penh
023 888 199 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

LG Electronics បានបង្ហាញផលិតផល ស៊េរីថ្មីឆ្នាំ 2016 ក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំ LG VIP Night

LG Electronics បានបង្ហាញផលិតផល ស៊េរីថ្មីឆ្នាំ 2016 ក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំ LG VIP Night

LG Electronics បានបង្ហាញផលិតផល ស៊េរីថ្មីឆ្នាំ 2016 ក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំ LG VIP Night

LG Electronics បានបង្ហាញផលិតផល ស៊េរីថ្មីឆ្នាំ 2016 ក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំ LG VIP Night