រៀន​វិធី​គាប​​សក់​ត្រង់​តាម​ក្បួន​ មុន​ចេញ​ទៅ​រៀន​ឬ​ធ្វើការ

សំលៀកបំពាក់បូករួមជាមួយស្ទីលសក់ជារឿងសំខាន់សម្រាប់មនុស្សស្រី។ ម៉ូដសក់សាមញ្ញដែលនារីនិយមធ្វើជាងគេមុនទៅរៀន ធ្វើការឬដើរក្រៅគឺសក់ត្រង់។ ទោះជាយ៉ាងណា ការគាបសក់ត្រង់ក៏មានក្បួនខ្នាតរបស់វាដែរ តែប្រសិនបើអ្នកមិនចេះអាចគាបមិនស្អាតហើយស៊ីម៉ោងទៀត។ តោះ ឥលូវស្រីៗទៅរៀនកៀបសក់ត្រង់តាម Sabay ទាំងអស់គ្នា៖

រៀន​វិធី​គាប​​សក់​ត្រង់​តាម​ក្បួន​ មុន​ចេញ​ទៅ​រៀន​ឬ​ធ្វើការ

ឧបករណ៍ត្រូវមាន៖

– ម៉ាស៊ីនគាបសក់
– ក្រាស់ត្រង់និងមូល
– Spray បាញ់ការពារសក់

វិធីគាប

– អ្នកគួរតែប្រើម៉ាស៊ីនគាបសក់សេរ៉ាមិច ព្រោះម៉ាស៊ីនគាបសក់ដែកងាយបំផ្លាញសក់របស់អ្នក។
– បន្ទាប់ពីងូតទឹករួច ត្រូវផ្លុំសក់ក្នុងកម្រិតត្រជាក់ ដោយយកក្រាស់មូលទាញសក់យករៀបរយ។
– ជំហានបន្ទាប់ត្រូវបើកម៉ាស៊ីនឲ្យក្ដៅល្មម ហើយបាញ់ Spray បាញ់ការពារសក់ជុំវិញសក់
– ក្រោយមកទៀតបួងសក់ឡើងលើ ហើយទម្លាក់សក់នៅខាងក្រោយម្ដងមួយដុំៗ គាបរហូតទាល់តែត្រង់
– ចុងក្រោយអ្នកអាចប្រើ Spray ឬប្រេងធ្វើឲ្យសក់រលោង ដើម្បីរក្សាភាពស្រស់ស្អាត៕

ប្រភព៖ sabay

  • រៀន​វិធី​គាប​​សក់​ត្រង់​តាម​ក្បួន​ មុន​ចេញ​ទៅ​រៀន​ឬ​ធ្វើការ已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:ចំនេះដឹង
Tags: