អ៊ាម វន្នី ចែក​រំលែក​​គន្លឹះ​ធ្វើ​បទ​ចម្រៀង​ថ្មី​

ជួប​ជាមួយ​ អ៊ាម វន្នី ក្នុង​វីដេអូ​ឃ្លីប​មួយ ដែល​លោក​បាន​ផុស​ចែក​រំលែក​បទ​ពិសោធន៍​នៃ​ការ​ធ្វើ​បទ​ចម្រៀង​ថ្មីៗ​ ទៅ​ដល់​បង​ប្អូន​ដែល​មាន​ចំណូល​ចិត្ត​ស្រលាញ់​វិស័យ​មួយ​នេះ។

 

យ៉ាង​ណា​មិញ​អតីត​បេក្ខភាព Cambodian Idol​ រដូវ​កាល​ទី​១​ បញ្ជាក់​ថា​ លោក​ថា​មិន​មែន​ជា​អ្នក​ជំនាញ​ខ្លាំង​ក្លា​ខាង​ផ្នែក​ចម្រៀង​ និង​និពន្ធ​នេះ​ទេ ប៉ុន្តែ​ដោយសារ​ធ្លាប់​មាន​បទ​ពិសោធន៍​ខ្លះ​ គួប​ផ្សំ​នឹង​​ឆន្ទៈ​នៃ​ការ​ស្រាវ​ជ្រាវ​កន្លង​មក​ ​​ទើប​លោក​អាច​មាន​សមត្ថភាព​និពន្ធ​បាន​។

អ៊ាម វន្នី ចែក​រំលែក​​គន្លឹះ​ធ្វើ​បទ​ចម្រៀង​ថ្មី​


ម្ចាស់​បទ​ “ស្នេហ៍​ដំបូង” ថ្លែង​ថា​៖ “ការ​ពិត​ខ្ញុំ​ មិនមែន​ជា​អ្នក​ចេះ​ដឹង​ ឬ​អ្នក​ជំនាញ​ខាង​ផ្នែក​នេះ​ប៉ុន្មាន​ទេ តែ​វា​​គ្រាន់​តែ​ជា​ការ​ចែក​រំលែក​ ទៅ​ដល់​បងប្អូន​ដែល​ស្រលាញ់​ចូលចិត្ត​វិស័យ​នេះ។ ខ្ញុំ​ក៏​មិន​មាន​ក្បួន​ខ្នាត​អ្វី​ត្រឹម​ត្រូវ​ដែរ ប៉ុន្តែ​ឆ្លង​កាត់​បទ​ពិសោធន៍​ និង​ការ​ស្រាវ​ជ្រាវ​កន្លង​មក​ ខ្ញុំ​សូម​ធ្វើ​ការ​ពន្យល់​ទៅ​ដល់​បងប្អូន​ខ្លះៗ”។

 

ជាមួយ​គ្នា​នេះ​ដែរ ម្ចាស់​បទ​ “បុប្ផា​ទី​ក្រុង” អះ​អាង​ថា ​រាល់​ការ​និពន្ធ​កន្លង​មក​ លោក​តែង​រៀន​សូត្រ​ និង​យក​គំរូ​តាម​បទ​ចម្រៀង​ពី​ដើម។ ប្រិយ​មិត្ត​ដែល​មាន​បំណង​ចង់​ចេះ​ផ្នែក​និពន្ធ​បទ​ចម្រៀង​ថ្មី​ តោះ​ទស្សនា​ការ​ចែក​រំលែក​បទ​ពិសោធន៍​ខ្លះៗ​ពី អ៊ាម វន្នី ខាង​ក្រោម៖

 



អត្ថបទ៖ ថា ម៉ាលីដា