Klopp បន្ត​កុងត្រា​ជាមួយ​ Liverpool ដល់​ឆ្នាំ​២០២២

Jurgen Klopp ​អ្នកចាត់ការ​ក្រុម​ហង្ស​ក្រហម​ Liverpool បាន​បន្ត​កុងត្រា​​ថ្មី​៦​ឆ្នាំ​ទៀត​ នៅ​ទឹកដី​ Anfield ​​នៅ​រសៀល​ថ្ងៃ​នេះ។

 

Klopp បន្ត​កុងត្រា​ជាមួយ​ Liverpool ដល់​ឆ្នាំ​២០២២

Jurgen Klopp ​អ្នកចាត់ការ​ក្រុម​ហង្ស​ក្រហម​ Liverpool

 

អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ ​វ័យ​៤៩​ឆ្នាំ​ ដែល​​ឡើង​ដឹក​នាំ​​ Liverpool ជំនួស​លោក​​ Brendan Rodgers កាល​ខែ​តុលា និង​ជួយ​ឲ្យ​ហង្ស​ក្រហម​ ឡើង​ដល់​ផ្ដាច់ព្រ័ត្រ​ពាន​២ (League Cup និង​ UEFA Europa League) កាល​រដូវ​កាល​មុន​រូប​នេះ​ ​បាន​បន្ត​កិច្ច​សន្យា​ដល់​ឆ្នាំ​២០២២ ខណៈ​ដែល​ដំបូង​ឡើយ​  អតី​អ្នកចាត់ការ​ក្រុម​ Borussia Dortmund ​រូប​នេះ​ យល់​ព្រម​ត្រឹម​ឆ្នាំ​២០១៨ ​ប៉ុណ្ណោះ​ និង​ទទួល​បាន​ថ្លៃ​ឈ្នួល​​១៥​លាន​ផោន។

 

Klopp បន្ត​កុងត្រា​ជាមួយ​ Liverpool ដល់​ឆ្នាំ​២០២២

 

Klopp ​បាន​និយាយ​ថា៖ “នេះ​ជា​​សេចក្ដីប្ដេជ្ញាចិត្ត ​និង​ជា​ទំនួល​ខុស​ត្រូវ​ដ៏​អស្ចារ្យ​មួយ​ ​សម្រាប់​ការ​ចាប់​ផ្ដើម​ដំណើរ​វែង​ឆ្ងាយ​របស់​យើង។ មាន​រឿង​ជា​ច្រើន​ ដែល​យើង​ត្រូវ​ធ្វើ​ ​ដើម្បី​សម្រេច​ជោគជ័យ​​ទាំង​អស់​គ្នា។ យើង​រួបរួម​គ្នា​​គ្រប់​វេលា​ទាំង​អស់​ យើង​នឹង​ខ្លាំង​​ជាង​មុន​ និង​ទទួល​បាន​ភាព​ជោគជ័យ​ជាង​មុន”៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc

  • Klopp បន្ត​កុងត្រា​ជាមួយ​ Liverpool ដល់​ឆ្នាំ​២០២២已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:កីឡា