ពុទ្ធោ! ព្រះសង្ឃឥឡូវជួញដូរគ្រឿងញៀនទៀត

ខេត្តស្ទឹងត្រែង៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ និងដកហូតបានថ្នាំញៀនជិត១គីឡូក្រាម ។ករណីនេះធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចវត្តកណ្ដាល ភូមិកណ្ដាល សង្កាត់-ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានប្រាប់ប្រភពព័ត៌មានថា ជនសង្ស័យឈ្មោះ ប៉ៃ សំអឿន អាយុ៣៤ឆ្នាំ មានទីលំនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ។ប្រភពបន្តថា ជាមួយគ្នានេះ កម្លាំងជំនាញដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន១កញ្ចប់ធំ ទម្ងន់៩៣៧,៩ក្រាម ។

ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការ ៕

ពុទ្ធោ! ព្រះសង្ឃឥឡូវជួញដូរគ្រឿងញៀនទៀត ពុទ្ធោ! ព្រះសង្ឃឥឡូវជួញដូរគ្រឿងញៀនទៀត ពុទ្ធោ! ព្រះសង្ឃឥឡូវជួញដូរគ្រឿងញៀនទៀត

ប្រភព៖ nokorwatnews

  • ពុទ្ធោ! ព្រះសង្ឃឥឡូវជួញដូរគ្រឿងញៀនទៀត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:កំសាន្ត
Tags: