ក្រុមហ៊ុន តែ អៀក​ហុង រៀបចំ​សិក្ខា​សាលា Workplace of the Future

កាល​ពី​រសៀល ថ្ងៃ​ទី​៧-កក្កដា ម្សិលមិញ​នេះ សិក្ខាសាលា​មួយ​ក្រោម​ប្រធានបទ “Workplace of the Future” ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​សណ្ឋាគារ សូហ្វីតែល​ភ្នំពេញ​ភូគីត្រា ក្រោម​កិច្ច​សហការ​រវាង ក្រុមហ៊ុន តែ អៀក​ហុង និង​ក្រុមហ៊ុន HP Inc. ដោយ​មាន​អ្នក​ចូលរួម​ជា​ច្រើន។

 

លោក William See ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន HP Inc. បាន​ថ្លែង​ថា ឆ្នាំ​នេះ ក្រុមហ៊ុន​បាន​នាំ​នូវ​បរិក្ខារ​ទំនើប និង​ថ្មីៗ ដូចជា laptop សេរី​ថ្មី​ម៉ូដែល HP Spectre ដែល​ជា​កុំព្យូទ័រ​ស្ដើង​ជាងគេ​លើ​លោក។ វា​មាន​រាងស្តើង​ពណ៌​ខ្មៅ​ស្រោប​មាស​រលើប​រលោង​គួរ​ជាទី​ពេញចិត្ត​ ដែល​មាន​កម្រាស់​ត្រឹម​ ១០,៤mm និង​ទម្ងន់ ១,១០kg ប៉ុណ្ណោះ។ ត្បិត​មាន​កម្រាស់​ស្ដើង តែ​វា​មាន Port USB Type-C ចំនួន ៣ ហើយ​នៅ​តែ​រក្សា​ល្បឿន​ដំណើរ​ការ​យ៉ាង​លឿន​ជាមួយ Processor Intel Core i7 ជំនាន់​ចុង​ក្រោយ និង Storage ប្រភេទ PCIe SSD រហូតដល់ 512GB។ ចំពោះ​ការ​កម្សាន្ត​វិញ វា​បំពាក់​ដោយ Audio Bang & Olufsen; Quad speakers និង​អេក្រង់​ទំហំ ១៣,៣​អ៊ីញ Corning Gorilla Glass WLED (1920 x 1080) ទៀត​ផង។

 

ក្រុមហ៊ុន តែ អៀក​ហុង រៀបចំ​សិក្ខា​សាលា Workplace of the Future

 

ជាមួយ​គ្នា​នេះ​ដែរ លោក Akkapol Luengrakang ប្រធាន​ផ្នែក​អភិវឌ្ឍ​ធុរកិច្ច​ ក៏​បាន​បង្ហាញ Tablet សេរី​ថ្មី​ម៉ូដែល HP Elite x2 1012 G1 ដែល​មាន​គុណភាព​ខ្ពស់​រាង​ស្ដើង​ស្អាត​ស្រាល និង​រួម​បញ្ចូល​គ្នា​រវាង Tablet និង Notebook។ វា​មាន​អេក្រង់​ទំហំ ១២​អ៊ីញ LED (1920 x 1280) Touchscreen ភ្លឺ​ច្បាស់​រួម​ជា​មួយ​នឹង​ប៊ិច​អេឡិចត្រូនិក​យ៉ាង​ស្រស់​ស្អាត។ ភ្ជាប់​ជាមួយ​នឹង Detachable keyboard អ្នក​អាច​វាយ​អត្ថបទ​សម្រាប់​ការងារ​ការិយាល័យ​បាន​យ៉ាង​ងាយ​ស្រួល។ វា​មាន​ទម្ងន់​ត្រឹម​តែ ០,៨១kg ងាយ​ស្រួល​យក​ធ្វើ​ដំណើរ​តាម​ខ្លួន និង​មាន​កម្រាស់ ៧,៦២mm តែ​ប៉ុណ្ណោះ។ វា​ប្រើ Processor 6th Generation Intel Core M ស៊េរី​ថ្មី​ទៀត​ផង។ ក្រៅ​ពី​ផលិត​ខាង​លើ​ ក៏​មាន​ផលិត​ជា​ច្រើន​ទៀត ដូចជា HP EliteBook Folio G1, HP Desktop Mini, HP ProOne All-in-One PC, និង HP ZBook Studio Mobile Workstation ជាដើម។

 

ក្រុមហ៊ុន តែ អៀក​ហុង រៀបចំ​សិក្ខា​សាលា Workplace of the Future

 

ក្រៅពី​កុំព្យូទ័រ​ផ្ទាល់​ខ្លួន លោក William See ក៏​ធ្វើ​បទ​បង្ហាញ​ពី​ម៉ាស៊ីន​បោះពុម្ភ​ពណ៌​ធម្មជាតិ​ប្រភេទ Multifunction និង Pagewide Printer ជាច្រើន ដែល​ផ្តល់​នូវ​គុណភាព​បោះពុម្ភ​ខ្ពស់​សន្សំ​សំចៃ និង​ងាយ​ស្រួល​សម្រាប់​ការងារ​ការិយាល័យ​ដោយ​មាន ADF ដែល​អាច​ឲ្យ​អ្នក Copy ឬ Scan ឯកសារ​ជា​ច្រើន​បាន​យ៉ាង​រហ័ស​ទាន់​ចិត្ត។ ម៉ាស៊ីន​ទាំង​នេះ​ក៏​អាច​ឲ្យ​អ្នក Print តាម Wireless, Smartphone ឬ E-mail (ePrint) ផង​ដែរ។ ជាមួយ​នឹង HP Pagewirde Technology អ្នក​អាច​សន្សំ​សំចៃ​រហូត​ដល់ ៥០% បើ​ធៀប​នឹង Laser Printer ដោយ​សមត្ថភាព​បោះពុម្ព​កាន់​តែ​លឿន ហើយ​ច្បាស់ ទោះ​ត្រូវ​ទឹក​ក៏​មិន​ហើរ​ថ្នាំ ក្នុង​នោះ​រួម​មាន​ម៉ូដែល HP PageWide Pro Color MFP 477dw, HP PageWide Enterprise Color MFP 586dn, និង HP Color LaserJet Enterprise M553dn ជាដើម។

 

ក្រុមហ៊ុន តែ អៀក​ហុង រៀបចំ​សិក្ខា​សាលា Workplace of the Future

 

ឆ្លង​កាត់​បទ​ពិសោធន៍​អាជីវកម្ម​ជាង ១៨ ឆ្នាំ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន តែ អៀកហុង ទទួល​បាន​ការ​គាំទ្រ និង​ទុក​ចិត្ត​ពី​បណ្ដា​អតិថិជន និង​ដៃគូ​អាជីវកម្ម​ជា​បន្ត​បន្ទាប់​លើ​គុណភាព សេវាកម្ម និង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អតិថិជន (Quality, Service and Customer Commitment)៕

 

ក្រុមហ៊ុន តែ អៀក​ហុង រៀបចំ​សិក្ខា​សាលា Workplace of the Future

ក្រុមហ៊ុន តែ អៀក​ហុង រៀបចំ​សិក្ខា​សាលា Workplace of the Future

 

អត្ថបទ៖ ពាណិជ្ជកម្ម