ស្ទាវ​២​ក្រុម​ ទំនាស់​ក្នុង​ហាង«​រាត្រី​ជួប​ស្នេហ៍» ​ដេញ​វាយ​គ្នា​របួសធ្ងន់​២​នាក់

ស្ទាវ​២​ក្រុម​ ទំនាស់​ក្នុង​ហាង«​រាត្រី​ជួប​ស្នេហ៍» ​ដេញ​វាយ​គ្នា​របួសធ្ងន់​២​នាក់

​ភ្នំពេញ​ ៖ ក្រុម​ក្មេង​ទំនើង​២​ក្រុម ​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ស៊ី​សាច់​ហុតឈាម ក្នុង​ហាង​ផឹក​ស៊ី​មួយ​កន្លែង យីហោ« រាត្រី​ជួប​ស្នេហ៍» បណ្ដាល​ឲ្យ​​​ស្ទាវ​២​នាក់​រង​របួស​ធ្ងន់។ ក្រោយ​ពេល​កើតហេតុ ​ក្រុម​​ស្ទាវ​​បង្ក​​​របួស​ស្នាម​នោះ ​មាន​គ្នា​ប្រហែល​៥​ ទៅ​៦​នាក់​ ​បាន​ដាក់​មេ​ប្រូច​គេចខ្លួន​បាត់​ស្រមោល​អស់។

ហេតុការណ៍​នេះ បង្ក​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ​ថ្ងៃ​ទី​០៧​ ខែ​កក្កដា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​បេតុង ​មុខ​ហាង​លក់​គ្រឿងក្លែម​យីហោ «រាត្រី​ជួប​ស្នេហ៍» ស្ថិត​ក្នុង​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ។

ជនរងគ្រោះ​មាន​គ្នា​៣​នាក់ របួសធ្ងន់​២​នាក់ រត់​រួចខ្លួន​ម្នាក់ ដែល​អ្នករងគ្រោះ​ទី​១.​ឈ្មោះ អុល វា​រៈ ភេទ​ប្រុស អាយុ​ប្រហែល​២០​ឆ្នាំ ធ្វើការ​នៅ​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ។ ចំណែក​ម្នាក់ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​ទេ។

តាម​សាក្សី​ ដែល​បាន​ឃើញ​ហេតុការណ៍​​ ​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បាន​ឃើញ​ជនរងគ្រោះ​មាន​គ្នា​៣​នាក់​ រត់​ចេញពី​ក្នុង​ហាង​ផឹកស៊ី យីហោ «រាត្រី​ជួប​ស្នេហ៍» ដោយមាន​យុវជន​មួយ​ក្រុម​ដេញ​តាម​ពីក្រោយ ​ប្រដាប់​ដោយ​ដំបង និង​ដុំថ្ម។ ពេល​រត់ចេញ​បាន​ប្រហែល​១០​ម៉ែត្រ ក៏​ត្រូវ​ក្រុម​យុវជន​ដែល​ដេញ​តាម​ពីក្រោយ​នោះ​តាម​ទាន់ និង​វាយ​សំពង​ដោយ​ដំបង បែក​ក្បាល​សន្លប់​២​នាក់​ រត់​រួច​ម្នាក់។ បន្ទាប់មក​ក្រុម​ដែល​វាយ​គេ​ឲ្យ​របួស​នោះ​បាន​នាំ​គ្នា​រត់ឡើង​ម៉ូតូ​កង់​បី​គេចខ្លួន​បាត់​ស្រមោល​តែម្តង។

បើ​តាម​សំដី​របស់​ម្ចាស់​ហាង​វិញ​បាន​បដិសេធ​ថា ការ​វាយតប់​គ្នា​រហូត​មាន​មនុស្ស​របួសធ្ងន់​នេះ មិន​មាន​ពាក់ព័ន្ធ​ដល់​ហាង​គាត់​ទេ គឺ​ក្រុម​ទាំងនោះ​មិន​ដឹង​រត់​មក​ពី​ណា​ទេ មក​វាយ​នៅ​ក្បែរ​ហាង​គាត់។

ចំណែក​ខាង​សមត្ថកិច្ច​វិញ​បាន​ទៅ​សុំ​ម្ចាស់​ហាង​ដើម្បី​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​ពី​សកម្ម​ភាព​កើតហេតុ ព្រោះ​អ្នក​នៅ​ជុំវិញ​នោះ​អះអាង​ថា ​រឿង​វាយ​គ្នា​នេះ​កើត​ចេញពី​ក្នុង​ហាង «​រាត្រី​ជួប​ស្នេហ៍» តែ​បែរជា​ម្ចាស់​ហាង​ឆ្លើយ​ថា ភ្លេច​លេខ​សម្ងាត់​កាមេរ៉ា​សុវត្ថិភាព​ហើយ ចាំ​ស្អែក​ចាំ​ឆែក​មើល​ទៅ។ ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង​២​ ត្រូវ​រថយន្ត​សា​ម៉ុ​យ​របស់​មន្ទីរពេទ្យ​កាល់ម៉ែ​ត ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​នោះ​ដែរ។

ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​កន្លែង​កើតហេតុ​បាន​លួច​ប្រាប់​ឲ្យ​ដឹង​ថា ហាង​ខាងលើ​ឧស្សាហ៍​មាន​គេ​វាយ​គ្នា​ណាស់ មិនដែល​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​ចាត់វិធានការ​យ៉ាង​ណា​ទេ ឥឡូវនេះ​មាន​រឿង​វាយតប់​គ្នា ម្ចាស់​ហាង​បាន​ត្រឹម​ឆ្លើយ​ថា ​ភ្លេច​លេខ​សម្ងាត់​ កាមេរ៉ា​សុវត្ថិភាព​ដូចជា មិន​សម​ហេតុ​សម​ផល​សោះ៕