Spur ជិត​ទិញ​បាន​តារា​ជើង​ស៊ុត​ថ្មី​មួយ​រូប​មក​ពង្រឹង​ក្រុម​ ខណៈ​ខ្សែ​ប្រយុទ្ធ​លេចធ្លោ​រដូវកាល​មុន​គ្រោង​បន្ត​កុងត្រា​ថ្មី​

ថ្មីៗនេះមានព័ត៌មានមកថាក្លឹប Tottenham Hortspur ជិតឈានដល់កិច្ចព្រមព្រៀងក្នុងនាំយកតារាជើងស៊ុតមួយរូបរបស់ក្លឹប AZ កីឡាករ Vincent Janssen ដែលជា Top Scorer ក្នុងក្របខណ្ឌ Eredivisie របស់ហូឡង់ដោយគេបានស៊ុតបញ្ចូលទី២៧គ្រាប់ក្នុងការបង្ហាញខ្លួន៣៤ប្រកួត ។

ខណៈយោងតាមប្រភពពី The Goal បានឲ្យដឹងថាក្លឹប Tottenham Hortspur បានដេញថ្លៃប្រមាណជា២២លានអឺរ៉ូចំពោះកីឡាករ Vincent Janssen ខណៈខាងក្លឹប AZ ហាក់បង្ហាញពីការឯកភាពចំពោះតម្លៃនេះហើយ ដូចនេះកុងត្រាអាចសម្រេចជាផ្លូវការក្នុងពេលឆាប់ៗនេះ ។

ដូចនេះបើសិនជាក្លឹប Spur ទិញបាន Vincent Janssen ពិតមែននោះមានន័យថាតំបន់ប្រយុទ្ធពួកគេកាន់តែមុតស្រួចជាងមុនទៅទៀត ព្រោះតារាជើងសុទ្ធរបស់គេគឺកីឡាករ Harry Kane ដែលជា Top Scorerនៅក្របខណ្ឌ Premier League រដូវកាលមុន ( ស៊ុតបញ្ចូលទីបាន២៥គ្រាប់ក្នុងការបង្ហាញខ្លួន៣៨ប្រកួត ) បង្ហើបពីគម្រោងបន្តកុងត្រាថ្មីជាមួយ Spur បន្តទៀត ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Spur ជិត​ទិញ​បាន​តារា​ជើង​ស៊ុត​ថ្មី​មួយ​រូប​មក​ពង្រឹង​ក្រុម​ ខណៈ​ខ្សែ​ប្រយុទ្ធ​លេចធ្លោ​រដូវកាល​មុន​គ្រោង​បន្ត​កុងត្រា​ថ្មី​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:វីដេអូ
Tags: