តុលាការ​ផ្តន្ទាទោស​ជន​ជាតិ​អាមេរិកកាំ​ង​ម្នាក់​ដាក់​ពន្ធនាគារ​២​ឆ្នាំ​ តែ​អនុវត្ត​១​ឆ្នាំ​ករណី​គ្រឿងញៀន

តុលាការ​ផ្តន្ទាទោស​ជន​ជាតិ​អាមេរិកកាំ​ង​ម្នាក់​ដាក់​ពន្ធនាគារ​២​ឆ្នាំ​ តែ​អនុវត្ត​១​ឆ្នាំ​ករណី​គ្រឿងញៀន



ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សេង លាង នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កក្កដា​ឆ្នាំ​២០១៦​ បាន​ប្រកាស​សាលក្រម​សម្រេច​ក្នុង​រឿង ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​លើ​ផ្លូវ​៥១​កែង ​ផ្លូវ​១៨៤ ​សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌដូនពេញ​ កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ២០១៥ តាម​បញ្ញត្តិ​មាត្រា​៤០​នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ក​ម្ពុជា។ វត្ថុ​តាង​មាន​គ្រឿងញៀន​២​កញ្ចប់​តូច​ត្រូវ​រឹបអូស​បំផ្លាញ​ចោល។

ជនជាប់ចោទ​ឈ្មោះ Micheal Ryan ភេទ​ប្រុស​ អាយុ​៦៧​ឆ្នាំ​ ជនជាតិ​អាមេរិក​កាំង ត្រូវ​ចៅក្រម​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​២​ឆ្នាំ​ តែ​អនុវត្ត​១​ឆ្នាំ​ទោស​សល់​ព្យួរ​ធម្មតា​នឹង​ពិន័យ​៦​លាន​រៀល​ចូល​ជា​ថវិកា​រដ្ឋ៕