គយ​ខេត្ត​បន្ទាយ​ឃាត់​រថយន្ត​ដឹក​ស្ករ​នាំចូល​ពី​ថៃ​តាម​ច្រក​ព្រំ​សង្ស័យ​អត់​ច្បាប់

គយ​ខេត្ត​បន្ទាយ​ឃាត់​រថយន្ត​ដឹក​ស្ករ​នាំចូល​ពី​ថៃ​តាម​ច្រក​ព្រំ​សង្ស័យ​អត់​ច្បាប់



បន្ទាយ​មាន​ជ័​យ ៖ រថយន្ត​យី​ឌុប​ស្តុ​ក​ស្ករ​មួយ​កុង​ទី​ន័​រ​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន ខេត្ត​ប៉ៃលិន​បម្រុង​ទៅ​ខេត្ត​សៀមរាប​ត្រូវ​បាន​គយ​ខេត្ត​បន្ទាយមានជ័យ​ឃាត់​មិន​ឲ្យ​ទៅមុខ​កាលពី​រសៀល​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ២០១៦ នៅ​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយឃាត់ បាន​មួយសន្ទុះ​ ក៏មានការ​ជួបតាម​ទូរស័ព្ទ​រវាង​មន្ត្រី​គយ​និង​ម្ចាស់​ទំនិញ។

តាម​ការ​ឲ្យ​ដឹង​ពី​អ្នកបើកបររថយន្ត​ដែល​គយ​ឃាត់​បាន​ឲ្យ​ដឹង​ថា ​ក្នុង​កុង​ទី​ន័​រ​មាន​ស្ករ​ប្រមាណ​២០តោន​ដឹក​ពី​ច្រក​ព្រំ​ខេត្ត​ប៉ៃលិន​សំដៅ​ទៅ​ខេត្តសៀមរាប​ តាម​រថយន្ត​យី​ឌុប​ពាក់​ស្លាក​លេខ​3C-9255​ក្បាល ព​ណ៌ស។

ចំពោះករណីនេះ អ្នកបើក​រថយន្ត​មិន​ប្រាប់​ថា ​ថៅកែ​ឈ្មោះ​អ្វី​ឡើយ ប៉ុន្តែគេឃើញមានតែ​បិទ​LOGO អក្សរ T (Transprport) ។

តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ផ្សេងទៀត​និយាយ​ថា រថយន្ត​យី​ឌុប ដឹក​ស្ករស​នេះ​ប្រហែល​មិន​មាន​ច្បាប់​ត្រឹមត្រូវ​នោះ​ទេ​ បានជា​មាន​មន្ត្រី​គយ​ខេត្ត​ឃាត់​រថយន្ត​បែបនេះ។

ក្រោយ​ការ​ឃាត់​មួយសន្ទុះ​ ក៏​មានការ​ជួប​និយាយ​តាម​ទូរស័ព្ទ​ រវាង​ថៅកែ​ស្ករស​និង​លោក គយ​ជា​អនុប្រធាន​សាខា​គយ​ខេត្តបន្ទាយមានជ័យ​។ តែសង្ស័យ​មិន​ត្រូវ​រ៉ូវ​គ្នា ទើប​មន្ត្រី​គយ​ក៏​នាំ​យក​រថយន្ត​ដឹក​ស្ករ​ខាងលើ​ទៅ​សាខាគយ៕

គយ​ខេត្ត​បន្ទាយ​ឃាត់​រថយន្ត​ដឹក​ស្ករ​នាំចូល​ពី​ថៃ​តាម​ច្រក​ព្រំ​សង្ស័យ​អត់​ច្បាប់ គយ​ខេត្ត​បន្ទាយ​ឃាត់​រថយន្ត​ដឹក​ស្ករ​នាំចូល​ពី​ថៃ​តាម​ច្រក​ព្រំ​សង្ស័យ​អត់​ច្បាប់ គយ​ខេត្ត​បន្ទាយ​ឃាត់​រថយន្ត​ដឹក​ស្ករ​នាំចូល​ពី​ថៃ​តាម​ច្រក​ព្រំ​សង្ស័យ​អត់​ច្បាប់