នាវាចម្បាំង​អា​មេ​រិ​ក​ច្រើន​គ្រឿង​បើក​ល្បាត​ទៅ​ជិត​ប្រជុំ​កោះ​ក្នុង​ដែនទឹក​មាន​ជម្លោះ​ នៅ​សមុទ្រ​ចិន​ខាងត្បូង​

​គេហទំព័រ​ Navy​ Times​ សហរដ្ឋអាមេរិក​ ដែល​ដកស្រង់​សម្តី​របស់​ក្រុម​មន្ត្រី​យោធា​អា​មេ​រិ​ក​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០១៦​ម្សិលមិញ​ ឲ្យ​ដឹង​ថា​ នាវាចម្បាំង​អា​មេ​រិ​ក​ជា​ច្រើន​គ្រឿង​បាន​បើក​ល្បាត​ទៅ​ជិត​ប្រជុំ​កោះ​ថ្ម​ប៉ប្រះ​ទឹក​គ្រប់គ្រង​ដោយ​ចិន​ ក្នុង​ដែនទឹក​មាន​ជម្លោះ​នៅ​សមុទ្រ​ខាងត្បូង​ មុន​ពេល​តុលាការ​អាជ្ញាកណ្តាល​ទីក្រុង​ឡា​អេ​វិនិច្ឆ័យ​សេចក្តី​អំពី​ជម្លោះ​ដែន​អធិបតេយ្យភាព​រវាង​ចិន​និង​ហ្វី​លី​ពី​ន​ ក្នុង​តំបន់​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​ បង្ក​ឲ្យ​មាន​ភាព​តានតឹង​ក្នុង​តំបន់​ខ្លាំង​ឡើងៗ​ ។​

​នាវា​ពិឃាត​របស់​អា​មេ​រិ​ក​ចំនួន​៣​គ្រឿង​ គឺ​នាវា​ Stethem,​ នាវា​ Spruance​ និង​នាវា​ Momsen​ អម​ដោយ​យន្តហោះ​ល្បាត​ពីលើ​ផង​ បាន​បើក​ល្បាត​ទៅ​ជិត​ប្រជុំ​កោះ​ Spratly​ និង​កោះ​មួយ​ចំនួន​ទៀត​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​កំពុង​មាន​ជម្លោះ​ ។​

​នៅ​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៦​ខាង​មុខ​ តុលាការ​អាជ្ញាកណ្តាល​ទីក្រុង​ឡា​អេ​នឹង​វិនិច្ឆ័យ​សេចក្តី​អំពី​ជម្លោះ​អធិបតេយ្យភាព​ដែនដី​រវាង​ចិន​និង​ហ្វី​លី​ពី​ន​ ក្នុង​តំបន់​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​ ប៉ុន្តែ​មហាអំណាច​ចិន​មិន​អើពើ​ទៅ​នឹង​ការ​កាត់ក្តី​នេះ​ទេ​ ខណៈ​មហាអំណាច​អា​មេ​រិ​កបាន​អះអាង​ថា​ នេះ​គឺជា​ការ​សាកល្បង​ដ៏​សំខាន់​លើ​គោលបំណង​របស់​ចិន​ ក្នុង​ការ​គោរព​ និង​អនុវត្តន៍​ច្បាប់​អន្តរជាតិ​ ៕​

Related