គុណ​ស​ម្ប​តិ្ត​របស់​ខ្ទឺ​ម​បារាំង​ចំពោះ​សុខភាព

គុណ​ស​ម្ប​តិ្ត​របស់​ខ្ទឺ​ម​បារាំង​ចំពោះ​សុខភាព


គុណ​ស​ម្ប​តិ្ត​របស់​ខ្ទឺ​ម​បារាំង​ចំពោះ​សុខភាព

​ធ្វើអោយ​សុខភាព​មាត់​ធ្មេញ​ល្អ​។ ខ្ទឹម​បារាំង ជារឿយៗ​ត្រូវបាន​គេ​ប្រើ​សម្រាប់ បង្ការ​ការពុក​ធ្មេញ និង ការ​ចម្លងរោគ​នៅក្នុង​មាត់​។ ការ​ទំពារ​ខ្ទឹមបារាំង​ឆៅ ក្នុង​រយៈពេល​ពី ២ ទៅ ៣​នាទី គឺអាច សំលាប់​នូវ រាល់​ប្រភេទ​មេរោគ​ទាំងឡាយណា ដែល​មាន​វត្តមាន​នៅក្នុង​មាត់​របស់​អ្នក​។​
 
​ព្យាបាល​នូវ ជំងឺ​បេះដូង​។ ខ្ទឹម​បារាំង ជួយ​ក្នុង​ការ ធ្វើអោយ​ស​សៃឈាម​ស្តើង ដែល​ជា​លទ្ធផល​វា​អាច ការពារ​មិន​អោយ​កោសិកា​គ្រាប់​ឈាម​ក្រហម បង្កើត​ជា​ដុំ​កំណ​កបាន​។ ការកកស្ទះ​ទាំង នេះ អាច​ធ្វើ​អោយ​បេះ​ដូង​អ្នក កើតមាន​នូវ​ភាព​មិន​ប្រក្រតី ឬ មាន​នូវ​ជំងឺ​ស​សៃឈាម​បេះដូង បាន​។​

​ធ្វើអោយ​ស្បែក​ភ្លឺ​ថ្លា​ចែង​ចាំង​។ ទឹក​ខ្ទឹមបារាំង ដែល​លាយ​ជាមួយ​នឹង ទឹកឃ្មុំ ឬ ប្រេង​អូ​លីវ គឺ​ត្រូវ បាន​គេ​ជឿថា វា​ជា​ការព្យាបាល​ដ៏​ប្រសើរ​បំផុត សម្រាប់​ស្ថានភាព​នៃ​ជំងឺ​មុន​។​
 
​ព្យាបាល​នូវ ការ​ក្អក​។ ការប្រើប្រាស់​នូវ​ល្បាយ​ស្មើរ​គ្នា រវាង ទឹក​ខ្ទឹមបារាំង និង ទឹកឃ្មុំ គឺ​អាច​ធ្វើ អោយ​អា​ការៈឈឺ​បំពង់ក និង បញ្ហា​នៃ​ការ​ក្អក របស់​អ្នក​មាន​ភាព​ធូរស្រាល​។​
 
​ប្រើ​ជា​ថ្នាំ​ជួយ​បន្សាប​នូវ ជាតិ​ពិស​របស់​សត្វល្អិត​។ អ្នក​អាច​លាប​នូវ​ទឹក​ខ្ទឹម​បារាំង ដើម្បី​ជួយ បន្ថយ​នូវ​ការឈឺចាប់ ដែល​កើតមាន​ដោយសារ​ឃ្មុំ​ទិច​។ ទឹក​ខ្ទឹមបារាំង​ស្រស់ និង ល្បាយ​របស់​វា អាច​ត្រូវបាន​ប្រើ​សម្រាប់​លាប​នៅ​ផ្នែក​ខាងក្រៅ សម្រាប់​ព្យាបាល​នូវ​ស្ថានភាព នៃ​សត្វល្អិត និង ខ្យារ​ដំរី ទិច​។​
 
​ជួយ​ជម្រុញ​នូវ​អារម្មណ៍​ផ្លូវភេទ​។ ខ្ទឹម​បារាំង ត្រូវបាន​គេ​និយាយថា វា​អាច​ជួយ​ដល់​ការ បង្កើន​នូវ ចំណង់ នៅក្នុង​ជីវិត​ផ្លូវភេទ​របស់​អ្នក​។ អ្នក អាច​ប្រើ​ទឹក​ខ្ទឹមបារាំង ១​ស្លាបព្រា​បាយ​លាយ​ជាមួយ នឹង ទឹក​ខ្ញី​១​ស្លាបព្រា​ពេញ រួច​ទទួលទាន​វា​ពីរដង ក្នុង​មួយ​ថ្ងៃ ដើម្បី​បង្កើន​នូវ ចំណង់​ផ្លូវភេទ របស់​អ្នក ។​
 
​ព្យាបាល​ដល់ ស្ថានភាព​នៃ​ជំងឺ​កង្វះ​គ្រាប់​ឈាម​ក្រហម​។ ទោះ​ជា​ស្ថានភាព​នៃ​ជំងឺ​កង្វះ​គ្រាប់ ឈាម​ក្រហម ក៏​អាច​ធ្វើអោយ​ប្រសើរ​ឡើង​បាន​ផងដែរ ដោយ​កា​រញុំា​វា​ជាមួយនឹង ទឹក​។​

​ជួយ​សម្រាល​នូវ អា​ការៈនៃការ​ឈឺក្រពះ ។ ខ្ទឹម​បារាំង គឺ​មាន​សមាសធាតុ​ផ្សំ នូវ​សារធាតុ​នៃ ការ ប្រឆាំង​នឹង​ការ​រលាក និង ប្រឆាំង​នឹង​ពពួក​មេរោគ ដែល​ជួយ​សម្រាល​ដល់​អាការៈ ឈឺ​ក្រពះ និង រោគសញ្ញា​ដែលមាន​ទំនាក់ទំនង​ជាមួយ​នឹង បញ្ហា​របស់​ក្រពះ​។​
 
​ព្យាបាល នូវ​ភាព​មិន​ប្រក្រតី​នៅក្នុង​ប្រព័ន្ធ​ទឹក​ម៉ូ​ត្រ​។ សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល ទទួលរង នូវ​អារម្មណ៍ នៃ​ការឈឺ​ក្តៅ​ផ្សា ក្នុងអំឡុងពេល​នៃ​ការ​បត់ជើងតូច នោះ​ខ្ទឹមបារាំង អាចជួយ សម្រាល​នូវ​ស្ថានភាព​នេះ​បាន​។ អ្នកជំងឺ គួរ​ធ្វើការ​ផឹកទឹក​ដែល​ស្ងោរ​ខ្ទឹម​បារាំង ពី ៦ ទៅ ៧​ក្រាម​។​
 
​ជួយ​បង្ការ​ដល់​ជំងឺមហារីក​។  ខ្ទឹម​បារាំង គឺ​សំបូរ​ទៅ​សមាសធាតុ​សកម្ម ដែល​អាច​ជួយ​ការពារ បាន​យ៉ាង​ជោគជ័យ នូវ​ការវិវត្តន៍ នៃ​កោសិការ​មហារីក ។​
 
​ជួយ​សម្រាល​ដល់ អា​ការៈឈឺ​ត្រចៀក​។ ទឹក​ខ្ទឹមបារាំង ពីរ​បី​តំណក់ គឺ​អាច​ត្រូវបាន​គេ​អះអាង​ថា វា​បាន​ជួយ​ផ្តល់​នូវ​អត្ថប្រយោជន៍​ជាខ្លាំង ចំពោះ​អ្នក​ទាំងឡាយ​ណា ដែល​រងគ្រោះ​ពី​ការឈឺ ត្រចៀក​ស្រួចស្រាវ​។ ស្នូរ​សំលេង​ងូងៗ នៅក្នុង​ត្រចៀក អាច​នឹង​ត្រូវ​ធ្វើការ​ព្យាបាល ដោយ​ការ ដាក់​ដុំ​សំឡី​ដែល​ជ្រលក់​ទឹក​ខ្ទឹម​បារាំង ចូលទៅ​ក្នុង​ត្រចៀក​។​
 
​ដោយយោង​តាម ព័ត៌មាន​ដែល​មាន​ចុះ នៅក្នុង​ទស្សនា​វ​ដ្តី​សុខភាព​ជា​សន្តិភាព បាន​និយាយថា ខ្ទឹម​បារាំង គឺ​មាន​អត្ថប្រយោជន៍ ក្នុង​ការព្យាបាល​នូវ​ជំងឺ​ផ្សេងៗ​គ្នា​របស់​មនុស្ស មានដូចជា​៖ ដុំ​សាច់​, អា​ការៈនៃការ​ក្អក និង ផ្តាសាយ​ដែល​កើតមាន​ជា​បន្ត​រហូត ។ អ្នកជំនាញ​ខាង​ផ្នែក​ឱសថ សាស្ត្រ បាន​ចាត់ទុកថា រុក្ខជាតិ​ប្រភេទ​នេះ គឺ​អាច​ប្រើ​បានជា​ឱសថ​សម្រាប់​ព្យាបាល​នៅ​ផ្ទះ បាន​ដោយ​ខ្លួនឯង សម្រាប់​សម្រាល​នូវ​ស្ថានភាព​នៃ​រោគ​សញ្ញា​របស់​ជំងឺ​មួយ​ចំនួន ។ នៅក្នុង នោះ​វា​ក៏​ត្រូវ​បាន​បញ្ជាក់​ផងដែរ​ថា ការប្រើប្រាស់​នៅ​ខ្ទឹមបារាំង​នេះ គឺ​អាច​ជួយ​អ្នក​ក្នុងការ បង្ការ​នូវ ជំងឺ​មហារីកក្រពះ និង ជំងឺមហារីក​សុដន់ ។​
 
​ខ្ទឹម​បារាំង គឺ​សំបូរ​ទៅ​ដោយ​សមាសធាតុ ស្ពាន់ធ័​រ ។ ការសិក្សា​ផ្នែក​វេជ្ជសាស្ត្រ បានបង្ហាញ​ថា ពពួក​សមាសធាតុ​ស្ពាន់ធ័រ​ទាំងនេះ គឺ​អាច​បញ្ឈប់​បាន​នូវ ការកកើត​នូវ ច្រ​វ៉ាក់ នៃ​ជីវគីមី ដែល​វា អាច​នាំ​អោយ​អ្នក មាន​នូវ​ស្ថានភាព​នៃ ជំងឺ​ហឺត​។ ខ្ទឹម​បារាំង ជួយ​ធ្វើអោយ​មេរោគ​ត្រូវ បាន​រលាយ ចំពោះ​អ្នកជំងឺ ដែល​រងគ្រោះ​ពី​ការ​ក្អក ក្នុង​សភាព​ធ្ងន់ធ្ងរ​។ ទឹក​ខ្ទឹមបារាំង​ស្រស់ៗ គឺ​ត្រូវបាន​គេ​និយាយថា វា​អាច​យក​ទៅ​លាប​នៅលើ​អ្នកជំងឺ​ដែល​បាត់បង់​ស្មារតី ដើម្បី​ជួយ​អោយ ពួកគេ​មាន​កំលាំង  និង ថាមពល​បាន​ល្អ​មកវិញ ៕

ប្រែ​សម្រូល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។