ការបង្ក​រោគ​រាលដាល​នៅក្នុង​ឈាម​ចំពោះ​កុមារ (Septicemia)

ការបង្ក​រោគ​រាលដាល​នៅក្នុង​ឈាម​ចំពោះ​កុមារ (Septicemia)


ការបង្ក​រោគ​រាលដាល​នៅក្នុង​ឈាម​ចំពោះ​កុមារ (Septicemia)

គិត​ដល់​ការបង្ក​រោគ រាលដាល​លើ​កុមារ​ដែល​មាន​គ្រុនក្តៅ​ស្រួចស្រាវ ដែល​ឈឺ​ធ្ងន់ បើ​រក​មិនឃើញ មូលហេតុ​ណាមួយ​។ ក្នុង​តំបន់​ដែល មាន​ជំងឺ​បង្កដោយ ម៉េ​ណាំង​ហ្គោ​កូកមាន​ជា​រឿយៗ រោគ​វិនិច្ឆ័យ គ្លីនីក​ការបង្ករោ​គរា​ល​ដាល ក្នុង​ឈាម​ណាមួយ​ដោយ​ម៉េ​ណាំង​ហ្គោ​កូក ផ្អែក​លើ​វត្តមាន​ស្នាម ចំណុច ក្រហម​ក្រោម​ស្បែក ឬ ស្នាម​នៃ​ការ​ចេញ​ឈាម​ក្រោម​ស្បែក​។ ជំងឺ​បង្ក​ដោយ​សាល់​ម៉ូណេ​ឡា ដែល​មិន មែន​គ្រុនពោះវៀន ច្រើន​ជា​មូលហេតុ​ដែល​មាន​ជា​ញឹកញាប់ នៅ​តំបន់​គ្រុនចាញ់​។​
 
រោគ​វិនិច្ឆ័យ​
នៅ​ពេល​ពិនិត្យ រកមើល​សញ្ញា​ដូចតទៅ​នេះ ៖

  • ​គ្រុនក្តៅ​ដែល​គ្មាន​កន្លែង​បង្ក​រោគ​ច្បាស់លាស់​។​
  • ​កញ្ចក់​ឈាម ឬ ឌី​ប​ស្ទីក​តេស្ត​អវិជ្ជមាន​។​
  • ​គ្មាន​រឹង​កញ្ចឹងក ឬ សញ្ញា​ជាក់លាក់​នៃ​ការ​រលាក​ស្រោម​ខួរ​។​
  • ​សញ្ញា​នៃ​ការ​ទ្រុឌទ្រោម​សុខភាព​ទូទៅ ( មិន​អាច​ផឹក​បាន ឬ មិន​អាច​បៅ​បាន ប្រកាច់ សន្លឹម ក្អួត គ្មាន​សល់ រាល់​ក្រោយពេល​បៅ ឬ ញុំ​ា ) ។​
  • ​អាច​មាន​សញ្ញា​នៃ​ការ​ចេញ​ឈាម​ក្រោម​ស្បែក​។​

 
​ជានិច្ចកាល ត្រូវ​ដោះ​សំលៀក​បំពាក់​កុមារ និង ពិនិត្យ​អោយបាន​ម៉ត់ចត់ រក​សញ្ញា​នៃ​ការបង្ក​រោគ នៅ​នឹង កន្លែង​មុននឹង​សម្រេច​ថា គ្មាន​មូលហេតុ​ណាមួយ ត្រូវបាន​រកឃើញ​។ បើ​អាច ត្រូវ​បណ្តុះ​ឈាម និង ទឹកនោម​ដើម្បី​ពិនិត្យ​រក​មេរោគ​៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។