បាត់​កូនក្រមុំ​១​ខែ​ពេល​ដឹង​ដំណឹង​តាម​ទូរស័ព្ទ​នាង​ប្រាប់​ម្តាយ​ថា​នៅ​ផ្សារ​ក្រឡាញ់​ខេត្តសៀមរាប សូម​ឆាប់​មក​យក​នាង​ផង ព្រោះ​ថៅកែ​នាង​ប្រុង​យក​នាង​ទៅ​ប្រទេស​វៀតណាម​ហើយ​!

​ខេត្តកំពង់ឆ្នាំង​៖ ស្ត្រី​មេម៉ាយ​ក្រីក្រ​ម្នា​ក់នៅ​ព្រឹក​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៦ នេះ​បាន​ដើរ​ស្វែងរក​អ្នកកា សែត ឲ្យ​ជួយ ព្រោះតែ​កូនស្រី​ក្រមុំ​គាត់​ម្នាក់ បាន​បាត់​ពី​១​ខែ​ហើយ​ថា​ទៅរក​ការងារ​ធ្វើ​នៅ​ក្រុងភ្នំពេញ​ជាមួយ​មិត្ត​ភ័​ក្រ​។ ប៉ុន្តែ​៤-៥​ថ្ងៃមុន​នេះ​បាន​លួច​ទូរស័ព្ទ​ប្រាប់​គាត់​ជា​ម្តាយ​ថា ឲ្យ​គូរ​ដណ្តឹង​នាង​ឆាប់​មក​យក​នាង​ទៅផ្ទះ​វិញ​ផង ព្រោះ​ឥឡូវ​នាង​នៅ​កំពុង​នៅ​ធ្វើជា​អ្នកបំរើ​ក្នុងផ្ទះ​គេ នៅ​ផ្សារ​ក្រឡាញ់ ខេត្ត​សៀម​រាប ព្រោះ​នាង​ឮ​ម្ចាស់ផ្ទះ​នាង​ស្ន​ក់នៅ​ថា និង​នាំ​នាង​ទៅ​ប្រទេស​វៀ​ណា​ម​ក្នុងពេល​ឆាប់ៗ​នេះហើយ​។​

ស្ត្រី​មេម៉ាយ​ឈ្មោះ អាន រឿន អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ពោធិ ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ពេល​
​ជួប​អ្នកយកព័ត៌មាន​យើង​មាននិយាយ​ឲ្យ​ដឹ​ថា​៖ គាត់​មាន​ជីវភាព​ក្រីក្រ​ណាស់ មានកូន​៥​នាក់ ប្រុស​ម្នាក់ ចំណែក​កូនស្រី​ក្រមុំ​ដែល​កំពុង​ហៅ​អោយ​គាត់​ជួយ​ពេលនេះ​មានឈ្មោះ កៅ រី​ម អាយុ​១៩​ឆ្នាំ មាន​គូរ​ដណ្តឹង​ឈ្មោះ សល់ រម​នា អាយុ​៣៥​ឆ្នាំ ជាជាង​ជួសជុល​រថយន្ត នៅ​ស្វាយ​ស៊ីសុផុន ខេត្តបន្ទាយមានជ័យ​។ កូនស្រី​គាត់​បាន​ស្គាល់​គូរ​ដណ្តឹង​ខាងលើនេះ​តាមរយៈ​កា​ច្រឡម​លេខ​ទូរ​សព្ទ ហើយ​បុរស​ខាងលើនេះ​ជា​កូនកំព្រា​បាន​ចូល​ភ្ជាប់ពាក្យ​ជាមួយ​កូនស្រី​គាត់ កាលពី​អំឡុង​ខែ​០៥ ឆ្នាំ​២០១៦​មុននេះ ដោយ​សន្យា និង​ជូន​ប្រាក់​សំរាប់​រៀបការ​មក​គាត់​ចំនួណ​៣.៥០០​ដុល្លា និង​កំណត់​រៀបការ​ក្នុង​ខែ​ក​ក្តិ​ក ឆ្នាំ​២០១៦​នេះ ចំណែក​កូនស្រី​គាត់​ក៏​យល់ព្រម​ដែរ ព្រោះ​នាង​ជា​អ្នកមាន​ទំនាក់ទំនង​រឿងនេះ​ដោយ​ខ្លួនឯង ។​

ស្ត្រី​ឈ្មោះ អាន រឿន បាន​ឲ្យ​ដឹង​ទៀតថា​៖ នៅ​ថ្ងៃទី​០៧ ខែ​០៦ ឆ្នាំ​២០១៦ កូនស្រី​គាត់​បាន​សុំ​គាត់​ទៅ ក្រុងភ្នំពេញ​ជាមួយ​មិត្តភក្តិ​ដើម្បី​រក​ការងារ​ធ្វើ​។ ស្រាប់តែ​៤-៥​ថ្ងៃមុន​នេះ​នាង បាន​ទូរស័ព្ទ​ប្រាប់​មក​គាត់​ឲ្យ​គូ​ដណ្តឹង​នាង​ទៅ​នាំ​នាង​មក​ផ្ទះ​វិញ​ផង ព្រោះ​នាង​នៅ​ធ្វើ​ការងារ​បំរើ​គេ​តាម​ផ្ទះ នៅ​ផ្សារ ក្រឡាញ់ (​ជិត​សាលារៀន​) ខេត្តសៀមរាប ដោយ​នាង​ប្រាប់ទៀតថា ម្ចាស់ផ្ទះ​ជា​ថៅកែ​នាង​ជិត​យក​នាង ទៅ​ប្រទេស​វៀតណាម​ហើយ និង​មិនដឹងថា​ជា​រឿង​ល្អ ឬ​ជា​រឿង​អ​ក្រក់​នោះទេ ហើយ​ក្រោយមក​ទូរស័ព្ទ របស់​នាង​តេ​លែង​ចូល​រហូត​។​

​បញ្ហា​នេះ​នាង​ជា​ម្តាយ​មាន​ជីវភាព​ក្រីក្រ​គ្មាន​លុយ​ជិះឡាន​ដើររក​កូន​ទេ នាង​មានការ​ភ័យព្រួយ ខ្លាំង ណាស់ សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ក្នុង​ខេត្តសៀមរាប មេត្តា ជួយរ​កកូន​នាង ដូច​រូប ថត​នេះ​ឲ្យ​បានឃើញ និង​ឲ្យ​នាង​ស្នាក់នៅ​កន្លែង​មាន​សុ​វត្តិភាព​ផង ហើយ​មេត្តាជួយ​ជូន​ដំ​ណឹ ង​មក​នាង​ជា​ម្តាយ​តាម​ទូរស័ព្ទ​លេខ ០៨៨ ៧៥៩៩ ១៨៨ ឬក៏​អាច​ជូន​ដំ​ណឹ​កមក​គូរ​ដណ្តឹង​កូន​នាង តាមរយៈ​ទូរ​សព្ទ័​លេខ ០៩៧ ៦៨៤៨ ៩៣៧ ក៏បាន​ដើម្បី​ទៅ​ទទួលយក​កូន​មក​ផ្ទះ​វិញ​។

​ដោយឡែក​ទូរ​សព្ទ័​លេខ ០៩៧ ៦៨៤៨ ៩៣៧ ដែល​នាង អាន រឿង ជា​ម្តាយ​អះអាងថា ជា​គូរ​ដណ្តឹង​កូន​នាង អ្នកយកព័ត៌មាន​យើង​បាន​ព្យាយាម​តេ​ចូល​ដើម្បី​សុំ​ការបំភ្លឺ​ផងដែរ​ជុំវិញ​រឿង​ខាងលើនេះ​គឺ​តេ​ចូល​តែ​គ្មាន​អ្នក​លើក​ឡើយ រឿងនេះ​សូម​សមត្ថកិច្ច​ខេត្តសៀមរាប​ជួយ​ស្រាវជ្រាវ និង​អន្តរាគមន៍​ក្នុង​រឿងនេះ ជូន​ស្ត្រី​មេម៉ាយ​ក្រីក្រ​ខាងលើនេះ​ផង តើ​នេះ​ជា​ខ្សែបណ្តាញ​ជួញដូរ​មនុស្ស​ឬ​ជា​រឿង​ស្អិ​ទៅ​?៕ រិ​ទ្ធិ ជ័យ​

KA-08-07-2016-01 KA-08-07-2016-02 KA-08-07-2016-03 KA-08-07-2016-04