ឪពុក​ម្ដាយ​រវល់​ទៅ​ស្រាយ​បួស​នៅ​ព្រះវិហារ, កូន​ស្រី​ត្រូវ​គេ​ល្បួង​រំលោភ​​​មួយ​យប់​ទល់​ភ្លឺ

ឪពុក​ម្ដាយ​រវល់​ទៅ​ស្រាយ​បួស​នៅ​ព្រះវិហារ, កូន​ស្រី​ត្រូវ​គេ​ល្បួង​រំលោភ​​​មួយ​យប់​ទល់​ភ្លឺ



ពោធិ៍សាត់ ​៖​ នាង​ក្រមុំ​វ័យ​១៦​ឆ្នាំ ជា​​ខ្មែរ​ឥស្លាម​ម្នាក់ ​ត្រូវ​បុរស​​​ខ្មែរ​ឥស្លាម​ដូចគ្នា​នៅ​ក្បែរ​ចម្ការ​ល្បួង​យក​ទៅ​រំលោភ​មួយ​យប់​ទល់​ភ្លឺ​​​​​​​ ទាល់​តែ​ឪពុក​ម្ដាយ​នាង​មកពី​ព្រះវិហារ​រក​កូន​ស្ត្រី​មិន​​ឃើញ​ ក៏​ដើរ​ទៅ​ខ្ទម​ចម្ការ​ជន​សង្ស័យ ទើប​ឃើញ តែ​​​ជនសង្ស័យ​រត់​គេច​ខ្លួន​បាត់។

ឪពុក​ម្ដាយ​ បាន​ដើរ​រក​ឃើញ​កូនស្រី​​​​​ឃើញ​កាលពី​វេលា​៤​​​ទៀបភ្លឺ ថ្ងៃ​ទី​​៧ ខែ​​កក្កដា​ ឆ្នាំ​២០១៦ ត្រង់​ចំណុច​ខ្ទម​ចម្ការ​ក្នុង​ភូមិ​ថ្មី ឃុំ​ត្នោតជុំ ​ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់។

លោក​ព្រឿង សារិទ្ធ ​នាយ​នគរបាល​ប៉ុស្តិ៍​ត្នោតជុំ​បាន​ឲ្យ​ដឹង​ថា ​៖​ ជន​សង្ស័យ​ ដែល​បាន​គេច​ខ្លួន​ក្នុង​ករណី​ល្បួង​​នាង​ក្រមុំ​យក​ទៅ​រំលោភ​បាន​សម្រេច​នេះ ​ឈ្មោះ ឯល ទាំ អាយុ អាយុ​៣២​ឆ្នាំ ឯ​ជន​រងគ្រោះ​ឈ្មោះ ​ហ.ស ​ អាយុ​១៦​ឆ្នាំ។ អ្នក​ទាំងពីរ​រស់នៅ​ចម្ការ​ក្បែរ​​គ្នា​ក្នុង​ភូមិ​កើតហេតុ​ខាងលើ។

លោក​នាយ​ប៉ុស្តិ៍​បាន​បន្ត​ថា​ ៖​ មុន​ពេល​​​កើតឡើង បើ​តាម​នារី​រងគ្រោះ​រៀបរាប់​ប្រាប់​ថា ​នៅ​យប់​ថ្ងៃ​ទី​០៦ ខែ​កក្កដា ​នោះ​ ឪពុក​ម្ដាយ​​​​​នាង ​​បាន​ទៅ​ស្រាយ​បួស​​នៅ​ព្រះវិហារ ហើយ​នាង​ដេក​នៅ​ខ្ទម​ចាំ​ចម្ការ​ម្នាក់ឯង​ ក្បែរ​ចម្ការ​ជនសង្ស័យ​​ ​ហើយ​នៅ​ទីនោះ​ ជា​តំបន់​ឆ្ងាយ​ពី​ភូមិ។ លុះ​នៅ​វេលា​ម៉ោង​៨​និង​២៥​នាទី​យប់ ថ្ងៃ​ទី​០៦ ខែ​កក្កដា​ ​​ឪពុក​ម្ដាយ​នាង​មិន​នៅ​ បុរស​សង្ស័យ​​ នៅ​ចម្ការ​ក្បែរ​នោះ ​បាន​​​ដើរមក​ខ្ទម​នាង​ដេក​ ហើយ​ល្បួង​នាង​ឲ្យ​ទៅ​ខ្ទះ​របស់​គេ ​នាង​ក៏​ព្រម​ដើរ​ទៅតាម។ ពេល​ទៅដល់​ខ្ទម​របស់​គេ​ភ្លាម​ គេ​ក៏បាន​និយាយ​ថា​ បង​ស្រឡាញ់​អូន បង​នឹង​យក​អូន​ធ្វើ​គូ​អនាគត​មួយ​ជីវិត និយាយ​ចប់​ឈ្មោះ ឯល ទាំ ជា​ជនសង្ស័យ​ក៏បាន​ចាប់​នាង​ឱប ​ហើយ​ដៃ​គេ​ម្ខាង​ស្រវា​ចាប់ដៃ​នាង​ជាប់ ​ឯ​ដៃ​ម្ខាង​ទៀង​ចាប់​ស្រាត​ខោ​នាង​រួច​ក៏​​​ផ្ដួល​នាង​ទៅ​នឹង​កម្រាល​ដេក ​ពោប​ពីលើ​នាង​ជាប់។ ពេល​​នោះ​ នាង​ក៏​រើ​ តែ​រើ​មិន​រួច​ ​​ប្រុង​នឹង​ស្រែក គេ​ក៏បាន​ខ្ទប់​មាត់​ជាប់ ហើយ​គំរាម​ថា បើ​​ហ៊ាន​តែ​រើ​ និង​ស្រែក​គេ​នឹង​សម្លាប់ចោល។ ក្រោយ​មក​ ​ជនសង្ស័យ​ក៏​បាន​រំលោភ​រូប​នាង​រហូត​សម្រេច​ ​​ លុះ​ដល់​​ម៉ោង​៤​​​ទៀបភ្លឺ​ឪពុក​ម្ដាយ​នាង​មកពី​ស្រាយ​បួស​នៅ​ព្រះវិហារ​​​វិញ​ មិន​ឃើញ​នាង​ ក៏​ដើរមក​ខ្ទម​បុរស​នេះ​ឃើញ​ បុរស​សង្ស័យ​​​ក៏​រត់​គេច​ខ្លួន​បាត់​តែម្ដង។

លោក​ព្រឿង សារិទ្ធ​បន្ត​​ទៀត​ថា ​៖ ក្រោយពេល​ទទួល​​ពាក្យ​បណ្ដឹង​ពី​ករណី​ខាង​លើ​នេះ ​សមត្ថកិច្ច​រដ្ឋបាល​ប៉ុស្តិ៍​លោក​កំពុងតែ ​ស៊ើបអង្កេត​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​នេះ​ ដើម្បី​នាំ​ខ្លួន​ទៅ​កាន់​តុលាការ៕