ទោះឈប់សម្រាក តែរដ្ឋសភា អាចនឹង​បើក​កិច្ចប្រជុំ ដើម្បី​យក​បញ្ហា​៣​របស់​បក្សប្រឆាំង ទៅ​ពិភាក្សា​ និពន្ធដោយ : ម៉ៅ សុផា       July-08-2016, 10:39 pm         840

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ទោះឈប់សម្រាក តែរដ្ឋសភា អាចនឹង​បើក​កិច្ចប្រជុំ ដើម្បី​យក​បញ្ហា​៣​របស់​បក្សប្រឆាំង ទៅ​ពិភាក្សា​លោក ឡេង ប៉េងឡុង អគ្គ​លេខាធិការ​រដ្ឋសភា​ភ្នំពេញ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ណាមួយ ដើម្បី​ពិភាក្សា​លើ​ករណី​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍ មិនទាន់​កំណត់ពេល​នៃ​ការប្រជុំ ឲ្យ​ច្បាស់លាស់​នោះទេ​។

​បញ្ហា​ចំនួន​៣ ដែល​ពាក់ព័ន្ធ​នឹង​តំណាងរាស្ត្រ​បក្សប្រឆាំង នឹង​ស្ថិតក្នុង​របៀបរ​វារៈ​នៃ​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា នាពេលខាងមុខ​។ បញ្ហា​ទាំងនោះ​គឺ ទី​១. សំណើសុំ​ដក​អភ័យឯកសិទ្ធិ​ស​ភ ទី​២. ការ​កាត់​ប្រាក់ខែ និង​ទី​៣. ករណី​របស់​ឯកឧត្តម សម រង្ស៊ី​។ នេះ​បើតាម​លើកឡើង​របស់ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​និង​ជា​អគ្គលេខាធិការ​នៃ​រដ្ឋសភា​។

​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នឹង​ពិនិត្យ​លើ​ការព្យួរ​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​២​រូប គឺ លោក ពិន រតនា និង​លោក តុ វ៉ាន់​ចាន់​។ សំណុំរឿង​របស់​តំណាងរាស្ត្រ​ទាំង​២​រូបនេះ ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា​។ ការចាប់ផ្តើម ពិចារណា​ក្នុង​ការលើក​អភ័យឯកសិទ្ធិ​នេះ ធ្វើឡើង​តាម​សំណើ​របស់​ក្រសួងយុត្តិធម៌ ដែល​បានដាក់​លិខិត​ជូន​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា កាលពី​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៦​។ ការសុំ​ឲ្យ​រដ្ឋសភា​លើក​អភ័យឯកសិទ្ធិ គឺ​ដើម្បី​បើកដៃ​ឲ្យ​តុលា​ការបន្ត​នីតិវិធី​លើ​តំណាងរាស្ត្រ​ទាំង​២​រូប​ខាងលើ ដែល​ជាប់​សង្ស័យ​នឹង​អំពើ​សញ្ចារកម្ម​។​

​ចំណែកឯ បញ្ហា​កាត់​ប្រាក់ខែ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹងត្រូវ​លើក​ទៅ​ដោះស្រាយ​ផងដែរ​។ បើតាម លោក ឡេង ប៉េងឡុង ដែល​ធ្លាប់​អះអាង​កន្លងមក បាន​ឲ្យ​ដឹងថា បញ្ហា​នេះ នឹង​ផ្តោតលើ​អវត្តមាន​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ដែល​មិន​ចូលប្រជុំ​ឬ​កំហុសឆ្គង​កន្លងមក​។ លោក ធ្លាប់​លើកឡើងថា បើ​រដ្ឋសភា​រកឃើញ​ចំណុច​ណាមួយ​ដែល​អាច​ពិន័យ​តំណាងរាស្ត្រ​បក្សប្រឆាំង នោះ​រដ្ឋសភា​អាច​នឹង​ចាត់វិធានការ​ជាមិនខាន​។

​បញ្ហា​ចុងក្រោយ គឺ​ការបកស្រាយ​នឹង​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានដាក់​លិខិត​ឲ្យ​រដ្ឋសភា បំភ្លឺ​ពី​ការប្រកាស​ឯកឧត្តម សម រង្ស៊ី ជា​តំណាងរាស្ត្រ កាលពី​ឆ្នាំ​២០១៣ ក្នុង​អាណត្តិ​ទី​៥​នេះ​។​

​សូមបញ្ជាក់ថា សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៥ នឹងត្រូវ​បិទ ឬ​ឈប់សម្រាក​ហើយ ដែលមាន​រយៈពេល​៣​ខែ​។ ការឈប់​សម្រាក​នេះ បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៦ មកម្ល៉េះ​៕